សេដ្ឋីនីថៃរួមភេទមួយថ្ងៃ២៨ដង ប្រកាសប្ដីទី១៥ ឃើញមុខឡើងភ្ញាក់
- 2019-02-15 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេដ្ឋីនីថៃរួមភេទមួយថ្ងៃ២៨ដង ប្រកាសប្ដីទី១៥ ឃើញមុខឡើងភ្ញាក់
សេដ្ឋីនីថៃ Leena Jungjanya បានបន្តធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងជាមួយសកម្មភាពពិបាកយល់របស់ខ្លួននៅលើបណ្ដាញសង្គម។
មុននេះបន្តិច សេដ្ឋីនីថៃទ្រព្យស្ដុក Leena Junagjanya ឬតែងត្រូវបានគេស្គាល់ច្បាស់ថា Leena Jung នោះ បានប្រកាសថាខ្លួនបានលែងលះប្ដីទី១៤របស់ខ្លួនហើយ ហើយកំពុងតែឈានចូលមនោសញ្ចេតនាថ្មីជាមួយប្ដីទី១៥របស់ខ្លួន។ ព័ត៌មាននេះបានធ្វើមហាជន មិនពេញចិត្តនឹងស្ត្រីអ្នកមាននេះជាខ្លាំងនៅពេលលោកស្រីបង្ករការចាប់អារម្មណ៍ជាហូរហែរ។
យ៉ាងណាក្ដី អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឹ Leena បានដើរអួតគេឯងថា ប្ដីទី១៥របស់ខ្លួនគឺជាប្រុសស្អាតវ័យ២៥ឆ្នាំ មានកម្លាំងមាំមួន អាចផ្គាប់ចិត្តលោកស្រីបាន២៨ដងក្នុងមួយថ្ងៃ។ តែតាមការពិត រូបសម្បត្តិថ្មីប្ដីសេដ្ឋីនីនេះបានធ្វើឲ្យភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះមើលទៅអាយុប្រហែលសាមក្រាស់ គ្មានសាច់ដុំអីទេ។ អ្នកប្រើបណ្ដាញសង្គមក៏ជីកបានព័ត៌មានថា លោកមានសតិមិនធម្មតា ហើយត្រូវចូលពេទ្យព្យាបាល។ ប្រឈមនឹងព័ត៌មាននេះ សេដ្ឋីនីវ័យ៦០ឆ្នាំបានឲ្យដឹងថាប្ដីខ្លួនគ្មានជម្ងឺអ្វីទេ។ ដែលគាត់ទៅពេទ្យនេះ គឺដើម្បីកាត់ត្របកភ្នែក២ជាន់៕
ចុចអានបន្ត៖ សេដ្ឋីនីរួមភេទមួយថ្ងៃ២៨ដង ទារប្ដឹង Ploy ដោយសារថាឲ្យខ្លួនឆ្កួត