កុំឲ្យមានអារម្មណ៍ថាឯកានៅថ្ងៃ Valentine អាចធ្វើរឿងទាំងនេះបាន
- 2019-02-14 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យមានអារម្មណ៍ថាឯកានៅថ្ងៃ Valentine អាចធ្វើរឿងទាំងនេះបាន
ទោះបីជាមិនទាន់មានមនុស្សក្នុងបេះដូង យើងក៏នៅតែអាចផ្ដល់សុភមង្គលឲ្យខ្លួនឯងបានក្នុងថ្ងៃបុណ្យទិវារនៃក្ដីស្រលាញ់ ដោយធ្វើសកម្មភាពទាំងនេះ។
១. ដើរ Shoping
មិនមានអ្នកណាជូនកាដូឲ្យ ក៏គ្មានបញ្ហា ព្រោះគ្មានអ្នកណាផ្ដល់ក្ដីសុខឲ្យយើងបានច្រើនជាងយើងខ្លួនឯងផ្ទាល់នោះឡើយ។ ដូចនេះហើយ ដើរទិញទំនិញសម្រាប់ខ្លួនឯងក្នុងថ្ងៃនេះ គឺជាជម្រើសដ៏ល្អបំផុត។ ចាត់ទុកថា នេះជាកាដូសម្រាប់ខ្លួនឯង ដែលបានសន្សំលុយបានយ៉ាងច្រើន ដោយមិនបានចាយលើការណាត់ជួបជាមួយស្នេហា ដូចអ្នកមានគូទៅចុះ។
២. ជួបជុំមិត្តភ័ក្ដិ
ជឿជាក់ថា ទោះបីជាមិត្តភ័ក្ដិមួយចំនួន អាចមានសង្សារ ឬប្ដីហើយក៏ដោយ តែនៅមួយចំនួនទៀត អេដូចយើងដែរ។ កុំឲ្យឱកាសនេះរំលងឲ្យសោះ រៀបចំគម្រោងការ ហើយជួបជុំគ្នាហូបចុកឲ្យសប្បាយម្ដង។ មានក្រុមមិត្តជិតដិត នៅក្បែរខ្លួន ក៏អាចជួយកាត់បន្ថយភាពឯកាបានច្រើនដែរ។
៣. ញ៉ាំហាងមួយពេលឲ្យឆ្ងាញ់អស់ទាស់
ចេញក្រៅហើយ ប៉ាវក្រពះអ្នកញ៉ាំអីឲ្យឆ្ងាញ់មួយពេល។ បើមានក្រុមគ្រួសារ ឬមិត្តភ័ក្ដិចូលរួមទៀតនោះ គឺគ្មានអ្វីប្រៀបទៀតឡើយ។ ក្រែងអត្ថន័យនៃថ្ងៃ Valentine គឺសេចក្ដីស្រលាញ់មែនទេ? ជាមួយគ្រួសារ និងមិត្តភ័ក្ដិក៏ជាក្ដីស្រលាញ់ដូចគ្នា។
៤. ថែសម្រស់នៅផ្ទះ
ថ្ងៃ១៤ កុម្ភៈ បើចេញក្រៅ ធានាថា ស្ទះចរាចរណ៍ ដីហុយទ្រឡោមមិនធម្មតាឡើយ។ មិនត្រឹមតែមិនទទួលបានអ្វីមកវិញនោះ បញ្ជ្រៀតចូលកន្លែងពេញនិយមនៅថ្ងៃនេះ ថែមទាំងធ្វើឲ្យយើងបាក់សម្រស់ជាងមុនទៀតផង។ ដូច្នេះហើយ កុំឲ្យបង់ពេលឥតប្រយោជន៍ យើងក៏យកពេលនេះ មកបិទម៉ាស ខាត់ស្បែក ថែសម្រស់វិញ។ ដល់ស្អែកឡើង ខណៈអ្នកមានគូ សុទ្ធតែមើលមិនយល់នោះ យើងនឹងស្អាតជាងគេ៕
ចុចអានបន្ត៖ ៥ ហេតុផល ដែលអ្នកមិនគួរជះលុយច្រើន នៅថ្ងៃបុណ្យនៃក្តីស្រលាញ់