តិចនិក​ make up ងាយ​ៗ​សម្រាប់​អ្នក​ខ្ជិល​ឲ្យ​មើល​ទៅ​ឃើញ​ស្អាត​ ហើយលឿនទៀត

  • 2019-02-08 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រីៗ​យើង​ស្ទើរ​តែគ្រប់​គ្នា​​ចូល​ចិត្ត​ make up សឹង​​រាល់ពេល​ទាំង​អស់​ហ្នឹង​។​ ព្រោះ​តែ​ម្នាក់​ៗ​ចង់​បង្ហាញ​ឲ្យ​គេ​ឯង​ឃើញ​មុខ​ខ្លួន​​ស្រស់​ស្រាយ​ភ្លឺ​ថ្លា​។​ ប៉ុន្តែ​បញ្ហា​ត្រង់​ថា​ម្នាក់​ៗ​គ្មាន​ពេល​គ្រប់​គ្រាន់​ ហើយ​អ្នក​ខ្លះ​ទៀត​ចង់​ស្អាត​ដែរ​តែ​ខ្ជិល​ ព្រោះ​ដឹង​ស្រាប់​ហើយ​​ផាត់​មុខ​ម្តង​ៗ​ចំណាយ​ពេល​ច្រើន​ ហើយ​ស្មុគស្មាញ​ណាស់​។​ អ៊ីចឹង​កុំ​ឲ្យ​ពិបាក​បាន​ទាំង​ស្អាត​ ហើយ​លឿន​ទៀត​មក​មើល​តិចនិក​ងាយ​ៗ​ខាង​ក្រោម​ទាំង​អស់​គ្នា​៖

Mascara

មិន​ថា​អ្នក​ជា​អ្នក​ស្ទាត់​ជំនាញ​ខាង​ Make up ខ្លាំង​ប៉ុណ្ណា​ទេ​ mascara នៅ​តែ​ជា​បញ្ហា​សម្រាប់​អ្នក​។​ វា​ពិបាក​បំផុត​នៅ​ពេល​ដែល​យើង​ព្យាយាម​កុំ​ឲ្យ​វា​ប្រឡាក់​ត្របក​ភ្នែក​ខាង​លើ​ និង​ខាង​ក្រោម​ភ្នែក​។​ អ៊ីចឹង​ហើយ​ ​បើ​គិត​ថា​ខ្លួន​ឯង​យឺត​យ៉ាវ​ជាមួយ​វា​ អ្នក​គ្រាន់​តែ​យក​ក្រដាស​ ស្លាបព្រា ឬ​ប្រើ​កាត​ Debit ចាស់​ៗ​មក​ទ្រាប់​ពី​ក្រោម​ហើយ​លាប​វា​ទៅ​បាន​ហើយ​។​

រោម​ភ្នែក​ក្លែង​ក្លាយ

បញ្ហា​ដែល​យ៉ាប់​បំផុត​មួយ​គឺ​យក​កាវ​ទៅ​បិត​នៅ​រោម​ភ្នែក​ឲ្យ​ត្រឹម​ត្រូវ​ ហើយ​ក្នុង​បរិមាណ​ដែល​សម​ស្រប​មួយ​។​ ក្នុង​ការ​ប្រើ​ប្រាស់​បរិមាណ​កាវ​ឲ្យ​ត្រឹម​ត្រូវ​ជា​បញ្ហា​មួយ​ ព្រោះ​ស្រី​ៗ​យើង​តែង​តែ​ច្រឡំ​។ ប៉ុន្តែ​មាន​ដំណោះ​ស្រាយ​អាច​ជួយ​បាន​ អ្នក​អាច​ប្រើ​ដង្កៀប​ខ្មៅ​ ជំនួស​ឲ្យ​មាត់​ដប​របស់​កាវ​ដើម្បី​យក​មក​បិត​លើ​រោម​ភ្នែក​ក្លែង​ក្លាយ​។

Primer និង​ concealer

Primer គឺ​ជា​តិច​និក​ make up ដែល​គេ​ប្រើ​មុន​ និង​ក្រោយ​ពេល​តុបតែង​មុខ។​ បើ​សិន​ជា​យើង​ប្រើ​វា​ក្រោយ​ វានឹង​ជួយ​ការពារ​ make up របស់​យើង​ពី​ការ​បែក​ញើស​។​ វា​ប្រៀប​បាន​ដូច​ជា​របស់​លាប​ការ​ពារ​មុខ​ពេល​ make up ហើយ​ចឹង​។​​ ប៉ុន្តែ​អ្វី​ទៅ​ជា​ concealer ? Concealer គឺ​គេ​ប្រើ​វា​បន្ទាប់​ពី​ primer វា​នឹង​ជួយ​បង្កើន​ភាព​ស្រស់​ស្អាត​​ឲ្យ​អ្នក​ ជា​ពិសេស​វា​ជួយ​ធ្វើ​ឲ្យ​ភ្នែក​មើល​ទៅ​ភ្លឺ​ថ្លា​។​

Cream Shadows​

យើង​នឹង​មាន​បញ្ហា​រញ៉េរញ៉ៃ​នៅ​ពេល​ផាត់​ភ្នែក​ម្ដង​ៗ។ ដូច្នេះ​អ្នក​​គួរ​តែ​ប្រើ​គូល័​រ​ប្រភេទ​ជា​ក្រែម​ជំនួស​ឲ្យ​​គូល័រ​ធម្មតា​វិញ​ ព្រោះ​វា​ងាយ​ស្រួល​មិន​បាច់​ប្រើ​ជក់​ យើង​អាច​ប្រើ​ដៃ​លាប​តាម​តម្រូវ​ការ​របស់​យើង​បាន​។​

ប្រើ​ជក់​ផាត់​តែ​មួយ

អ្នក​អាច​យក​ដង្កៀប​ខ្មៅ​មក​ធ្វើ​ជា​ Contour នៅ​លើ​មុខ​ជំនួស​ឲ្យ​ការ​ផាត់​ជក់​។​ ហើយ​បន្ទាប់​មក​ប្រើ​ជក​ផាត់​តែ​មួយ​បាន​ វា​លឿន​ និង​ចំណេញ​លុយ​ទៀត​។​

ប្រើ​ស្លាប​ព្រា​ជួយពេល make up

ដើម្បី​កុំ​ឲ្យ​ប្រឡាក់​ពណ៌ទៅ​កន្លែងផ្សេងពេលគូសភ្នែក ឬ​គូសលើសទៅកន្លែងផ្សេង អ្នកគួរតែយកស្លាបព្រាគ្របទៅលើភ្នែកហើយចាំធ្វើការ make up។

ប្រើ​ Mascara​ លាប​ចិញ្ចើម

Mascara មិន​ប្រើ​បាន​តែ​ជាមួយ​រោម​ភ្នែក​ទេ​ តែ​ក៏​ប្រើ​បាន​ជាមួយ​ចិញ្ចើម​ដែរ​។​ ជៀស​វាង​ការ​ទិញ​ផលិត​ផល​ផ្សេង​សម្រាប់​ចិញ្ចើម​ យើង​អាច​ប្រើ​ mascara ក៏​បាន​ដែរ​។​

ដើម្បី​ឲ្យ​កាន់​តែ​ងាយ​ស្រួល​អ្នក​គួរ​តែ​ make up ភ្នែក​មុន​រួច​ចាំ​​ចាត់​ការ​កន្លែង​ផ្សេង​ៗទៀត​៕

ចុចអាន៖ ៤ ជំហាន ធានាថា​អ្នក​គូស​ចិញ្ចើមបាន​ស្អាត ហើយ​មើល​ទៅ​ដូច​ធម្មជាតិ​ទៀត

ប្រភព៖ blushybabe.com ប្រែ​សម្រួល៖ ឃួន​ សុលីកា