កាដូពិសេសៗទុកធ្វើជូនមិត្តសម្លាញ់ ក្នុងថ្ងៃបញ្ចប់ការសិក្សា
- 2019-02-07 09:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាដូពិសេសៗទុកធ្វើជូនមិត្តសម្លាញ់ ក្នុងថ្ងៃបញ្ចប់ការសិក្សា
ក្នុងថ្ងៃបញ្ចប់ការសិក្សាទទួលសញ្ញាបត្រ ជាថ្ងៃដែលគ្រប់គ្នារំភើបជាទីបំផុត ព្រោះពួកគេបានបំពេញតួនាទីនិងសម្រេចបំណង ដែលបានខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ។ ក្នុងនាមជាមិត្តសម្លាញ់នឹងគ្នា នាថ្ងៃពិសេសបែបនេះ មិនត្រូវខកខានទៅចូលរួមអបអរសាទរ និងមានកាដូទុកជាអនុស្សាវរីយ៍ផង។ សម្រាប់អ្នកដែលមិនដឹងថាគួរទិញអ្វី កញ្ញា នឹងបង្ហាញពីរបៀបរៀបចំកាដូ នៅផ្ទះដោយខ្លួនឯង ចំណាយលុយតិច តែអាចធ្វើឲ្យម្ចាស់កាដូឃើញហើយរំភើប ពេញចិត្តស្តូកតែម្តង។
១. បូផ្កា
បូផ្កាអាចរកទិញនៅហាងលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ ប៉ុន្តែបើអាច គួរច្នៃខ្លួនឯងនៅផ្ទះ កាន់តែពិសេស។ ម្យ៉ាងទៀតមិត្តរបស់អ្នក អាចពាក់ថតរូបបានយ៉ាងស្អាតដួចជាព្រះនាងអីចឹងដែរ។
២. បាច់ផ្កា
បាច់ផ្កាជាអ្វីដែលគ្រប់គ្នាមិនសូវរំលង ព្រោះវាបង្ហាញពីការចូលរួមអបអរសាទរជាផ្លូវការ និងមានភាពស្រស់ស្អាតទៀតផង។
៣. ផ្កាក្រដាស
មិនចាំបាច់តែផ្កាស្រស់គ្រប់ពេលក៏បានដែរ ព្រោះផ្កាក្រដាស ក៏មានភាពទាក់ទាញប្លែក បើអ្នកចេះច្នៃប្រឌិត ដូចជាធ្វើបាច់ផ្កា ឬធ្វើដាក់ក្នុងប្រអប់ចាឮដើម។
៤. ទៀនក្រអូបដាក់ក្នុងកែវ
ទៀនអាចធ្វើការដុតបំភ្លឺ នៅក្នុងបន្ទប់គេង ដើម្បីឲ្យមានអារម្មណ៍ល្អជាមួយនឹងក្លិនរបស់វា ដូច្នេះរាល់ពេលដែលអុជវាម្តងៗ មិត្តរបស់អ្នកនឹងនឹកឃើញដល់អ្នកមុនគេ។
៥. កែវព្រិល
ធ្លាប់តែឃើញកែវព្រិលដាក់តាំងលក់តាមហាងត្រូវអត់? តាមការពិត អ្នកអាចធ្វើនៅផ្ទះបាន ដោយមិនពិបាកនោះទេ ថែមទាំងស្អាតប្លែកទៀតផង។
៦. គូររូបលើកែវ
ទិញកែវតម្លៃថោកល្មមនិងមានពណ៌សលាត ដើម្បីយកមកគូររូបផ្សេងៗ ដែលអ្នកចង់បាន និងមានសរសេរឈ្មោះទៀត កាន់តែល្អ។
៧. ផ្កាក្រៀម
ទិញផ្កាស្រស់ដាក់តាំងក្នុងផ្ទះ ពេលឃើញវក្រៀម កុំទាន់អាលយកទៅចោល ព្រោះផ្កាក្រៀមក៏មានភាពទាក់ទាញម្យ៉ាង បើអ្នកយកវាមកច្នៃឲ្យបានត្រឹមត្រូវ។
៨. សៀវភៅបិទរូបថត
សៀវភៅបិទរូបថតជួយរំលឹករាល់អនុស្សាវរីយ៍ល្អៗ ដែលមិនអាចបំភ្លេចបាន ឃើញហើយសប្បាយចិត្ត ទុកមើលពេលនឹកគ្នាខ្លាំង អាចរំភើបដល់ស្រស់ទឹកភ្នែក។
៩. ស្ករគ្រាប់ធ្វើជាបាច់ផ្កា
បើមិត្តរបស់អ្នក ជាមនុស្សចូលចិត្តញ៉ាំស្ករគ្រាប់ ឬសូកូឡានោះ មិនបាច់ទិញផ្កាស្រស់ឲ្យគេទេ ត្រឹមស្ករគ្រាប់យកធ្វើជាបាច់ផ្កាទៅ គេនឹងសប្បាយស្ទើរហោះមិនខាន៕
ចុចអានបន្ត៖ "បើ" និង "កុំ" ៩យ៉ាងដែលមនុស្សគួរប្រយ័ត្នក្នុងមួយជីវិតនេះ