ភាព​​​ខុស​​​​​​​គ្នា​​​រវាង​​​មុន​​ និង​​​​​​​​​​​​​​ក្រោយ​ពេល​​​ចិញ្ចឹម​​​​ឆ្កែ​​​​​​​ប្រេន​​​ៗ​​​​​

  • 2019-01-31 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​​​សម្រាប់​អ្នក​ដែល​​​​​ស្រលាញ់​​​ចូល​​​ចិត្ត​​​សត្វ​​ឆ្កែ​​ខ្លាំង​​ ​​​​ពេល​​​​​​ទិញ​​​​វា​​មក​​​​ចិញ្ចឹម​​ ប្រៀប​​ដូច​​​ជា​​មាន​​​​​សមាជិក​​​​គ្រួសារ​​​​ថ្មី​​​​ម្នាក់​ទៀត​នៅ​​ក្នុង​ផ្ទះ​​​ដូច្នោះ​ដែរ​​។ ទោះ​​​ត្រូវ​​​​​​ចំណាយ​​​​លុយ​​​​ច្រើន​បន្តិច​​ក៏​មិន​​ស្តាយ​។​​​​​​ដំបូងៗ​​​​​​​​​​​អ្នក​​​គិត​ថា​​​​​ពេល​​​​​មាន​ពួក​​​វា​ ​ជីវិត​​នឹង​​លែង​​​​សូវ​អផ្សុក​​​​​​​​​ដូច​មុន ​​ព្រោះ​​​បាន​​​​ប្រលែង​​លេង​ បណ្តើរ​​​​​​​ចេញ​​​​ក្រៅ​​ជា​​ដើម​​។ ​​យ៉ាង​ណា​​​​​​ មិន​​ត្រូវ​ភ្លេច​​ថា ពូជ​​​ឆ្កែ​​​​​បរទេស​​​ប្រេនៗ​​ទាំង​​នោះ ទាមទារ​​ឲ្យ​អ្នក​​​​​​ទំនួល​​​ខុស​​ត្រូវ​​​ខ្ពស់ ​ដែល​ខុស​​ពី​​​​​​ឆ្កែ​​​​​​​​​​​ខ្មែរ មិន​​​រើស​​​ចំណី​ មិន​​រើស​កន្លែង​​ស្នាក់​​នៅ​​​​​​អី​​នោះ​​​ឡើយ​​​​ ។

ចង់​​​​ដឹង​​​ថា​​ មុន​​និង​​ក្រោយ​​ពេល​​​​ចិញ្ចឹម​​​ឆ្កែ​​​​​​​​​​​​​​ប្រេនៗ​​​​​​​​​ ​​​មាន​​ភាព​​​ខុស​គ្នា​​​យ៉ាង​ណា​​ខ្លះ​​ តោះ​​​ទៅ​​មើល​​ទាំង​​អស់​គ្នា។

​​បន្ទប់​​​​​​គេង​​ធ្លាប់​​តែ​​មាន​​របៀប​​​​និង​​ស្ងាត់​ស្ងៀម​ ​​ឥលូវ​​​គ្រាន់​តែ​​បើក​ទ្វារ​​ភ្លាម​មាន​​​អ្នក​មក​ទទួល​ភ្លែត​ ​​តែ​​កុំ​​មើល​​ខាង​​ក្នុង រប៉ាត់រប៉ាយ​​​គ្មាន​​សល់។

​​​​​​​​​​​​​​កាល​ពី​មុន​​​ពេល​ញ៉ាំ​​អី​ម្តងៗ​​​​​​​​​​​​មិន​​​​ភ័យ​​ខ្លាច​​មាន​អ្នក​​​ដណ្តើម ​​តែ​​ឥលូវ​​ហ៊ាន​តែ​ប្រហែស​គឺ​​បាត់​​ខ្លួន​មិន​​ខាន ​ព្រោះ​​​​ឲ្យ​​​​​​តែ​ធុំក្លិន​​ ដឹង​មក​​អង្គុយ​សម្លឹង​​ ធ្វើ​មុខ​គួរ​​ឲ្យ​អាណិត ស្រក់​​មាត់​​​តក់ៗ​​​​តែ​ម្តង។

ចំណែក​​​ឯ​​ក្នុង​ទូរស័ព្ទ​​​​​​វិញ ​​សឹង​តែ​លែង​មាន​រូប​​ខ្លួន​ឯង សុទ្ធ​​​តែ​រូប​​ឆ្កែ​​​​ឡើង​​ពេញ។

​​​​​​​​​​​​​​​​​បើ​​ក្នុង​ឡាន​​វិញ ​​ស្នាម​​​​​​ជើង​​ផង ស្នាម​​​ឆ្កូត​ផង រាប់​លែង​អស់​​ហើយ។

​​​​​​​​​ខ្លួន​ឯង​​​សុខ​​​ចិត្ត​​ញ៉ាំ​​បាយ​​ផ្ទះ កាត់​បន្ថយ​​​ម្ហូប​​​​ក្នុង​​ហាង ព្រោះ​​​​​ត្រូវ​​​ទុក​​លុយ​​ទិញ​​ចំណី​​​ឆ្កែ។

​​មិន​​​សូវ​​​​​​មាន​ពេល​ជប់​​លៀង​​​ជាមួយ​មិត្ត​​ភ័ក្តិ​​ទៀត​​ទេ ​​ត្រូវ​​​ចំណាយ​​ពេល​​​បណ្ដើរ​​​​​វា​លេង​​​​​នៅ​​ខាង​​ក្រៅ​។​​​​

របស់​​របរ​​​​​នៅ​​ក្នុង​​ផ្ទះ​​​​​​​មួយ​​​​ចំនួន​​​​​ត្រូវ​​វា​​​​​រើ​កកាយ ​​​អង្កៀម​​​​​​​​​​កម្សាន្ត​​​ធ្មេញ​​ធ្វើ​​ព្រងើយ​។

ដំបូង​​ម៉ាក់​ប៉ា​​​​​​មិន​អនុញ្ញាត​​ឲ្យ​ចិញ្ចឹម​​​​ហើយ​​​​​មិន​​​​ចូល​ចិត្ត​​សោះ ​តែ​​យូរៗ​​ទៅ​​អាច​ស្រលាញ់​​វា​លើស​ពី​អ្នក​​ទៀត។

​​​​​ខ្សែ​​​ទូរសព្ទ​​ បើ​មិន​​​​​​​ប្រយ័ត្ន​​​​​ទេ ច្បាស់​ជា​​​​​ដាច់​​​ដោច​​អស់​​ហើយ។

ចុចអានបន្ត​៖ សម្រាប់​អ្នក​​ស្រលាញ់​សត្វ​ឆ្កែ គួរ​ដឹង​ពី​អារម្មណ៍​​វា​តាម​​រយៈ​កាយ​វិការ​ទាំង​នេះ​ ​​​​​​​

ប្រភព៖ elitereaders ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម