ស្រីៗ​ចូលចិត្ត​គូរ​ភ្នែក​ដិត​ៗ ហើយ​លាង​មិន​ជ្រះ ប្រយ័ត្ន​កើត​បញ្ហា​នេះ

  • 2019-01-30 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ចង់​ស្អាត​ តែ​ខ្ជិល​សម្អាត​គ្រឿង​សំអាង ពិសេស​គឺ​ខ្មៅ​ដៃ​គូរ​ភ្នែក អាច​ប្រឈម​មុខ​នឹង​ជម្ងឺ​ភ្នែក​ធ្ងន់ធ្ងរ ដែល​អាច​ឈាន​ដល់​ការ​ងងឹត​ភ្នែក​ជា​រៀង​រហូត។

ការ​ផាត់​មុខ​ចំពោះ​មនុស្ស​ស្រី​គឺ​ពិត​ជា​សំខាន់ ព្រោះ​​វា​មិន​ត្រឹម​តែ​លើក​សម្រស់​នោះ​ទេ វា​ក៏​ជួយ​ឲ្យ​យើង​ដើរ​ចុះ​ចំណោម​នឹង​គេ​ក្នុង​សង្គម​បច្ចប្បន្ន​ផង​ដែរ។ សម្រាប់​ការ​តុបតែង​មុខ ភ្នែក​គឺ​ជា​ចំណុច​ដែល​សំខាន់​បំផុត ព្រោះ​ទម្រង់​មុខ​ទាំង​មូល ស្អាត​មិន​ស្អាត​គឺ​អាស្រ័យ​លើ​ភ្នែក​នេះ​ហើយ។

យ៉ាងណាក្ដី អ្នក​ចូលចិត្ត​គូរ​ភ្នែក​ខ្មៅ​ដិត​ៗ តែ​ខ្ជិល​សម្អាត ឬ​សម្អាត​មិន​ទាន់​ស្អាត​ល្អ ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យមែន​ទែន​នូវ​បញ្ហា​ភ្នែក។ ជាក់​ស្ដែង មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Instiz របស់​កូរ៉េបាន​ចុះ​ផ្សាយ​ថា ចំនួន​អ្នក​ដែល​កើត​រោគ​ភ្នែក​ដោយ​សារ ការ​គូរ​ភ្នែក​បាន​កើន​ជា​លំដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

មូលហេតុ​គឺ​បណ្ដាល​មក​ពី ទៀន​ដែល​យក​គូរ​ភ្នែក​បែប waterproof (ធន់​នឹង​ទឹក) គឺ​ពិបាក​សម្អាត​ខ្លាំង ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​បាក់តេរី ទុក​យូរ​ថ្ងៃ​គឺ​ក្លាយ​ជា​ដង្កូវ​នៅ​លើ​រោម​ភ្នែក ហើយ​ចាប់​ផ្ដើម​វាយលុក​ភ្នែក​បន្តិច​ម្ដង​ៗ ធ្វើ​ឲ្យ​ភ្នែក​ក្រហម រមាស់ កន្ទួល និង​ចុង​បញ្ចប់​គឺ​ងងឹត​ភ្នែក​តែ​ម្ដង។

ដើម្បីជៀសវាង​បញ្ហា​ខាង​លើ ពេទ្យ​ភ្នែក​បាន​ណែនាំឲ្យ​អ្នក​ឧស្សាហ៍​ផាត់​ភ្នែក​ដិត​ៗ​អនុវត្តវិធី​ដូច​ខាង​ក្រោម៖

.សម្អាត​គ្រឿង​សម្អាត​ឲ្យ​អស់​ពី​ផ្ទៃ​មុខ​មុន​ចូល​គេង ទោះ​ហត់​យ៉ាង​ណា​ក៏​ដោយ។

.ប្រើ​ទឹក​សម្អាត​សម្រាប់​ភ្នែក​ផ្សេង​ពី​ទឹក​សម្អាត​មុខ។

.សម្រាប់​អ្នក​ប្រើ​ទឹក​គ្រឿង​សម្អាង​ធន់​នឹង​ទឹក ត្រូវ​ប្រើ​សំឡី​ត្បាល់​ត្រចៀក​សម្អាត​ទាន​គូរ​ភ្នែក និង​ម៉ាស្ការ៉ា​មុន​ពេល​សម្អាត​តំបន់​ផ្សេង ជៀសវាង​ការប្រតាក​ទៅ​តំបន់​ផ្សេង៕

ចុចអាន៖ស្រីៗ​​ទោះ​​នៅ​ក្មេង​​​​​ស្អាត​​​​​​​​​​​យ៉ាង​ណា​ ឲ្យ​​តែ​​ចូល​​ដល់​​​ខ្ទង់​​​​ ​​៥០ នឹងតែ​​​​លេច​​​ចេញ​​​សញ្ញា​​ទាំង​​នេះ​​​​​ដូច​​​គ្នា

ប្រភព៖ Phunutoday អត្ថបទ៖Caramel