ខំ​រក​លុយ​តាំង​ពី​​ ២០ ជាងដល់អាយុ ៣០ ឆ្នាំ​ជាង​ហើយក៏នៅ​មិន​សល់​អ្វី ព្រោះ ៥ ចំណុច​នេះ

  • 2019-01-16 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ខ្លះ​តែង​ឆ្ងល់​ខ្លួន​ឯង​ថា ហេតុអ្វី​ក៏​ខំ​ប្រឹង​ធ្វើការ​រក​ស៊ី ១០ ឆ្នាំ​ហើយ នៅតែ​មិន​មាន​អ្វី​សេសសល់​ជា​ដុំ​កំភួន​ដូច​អ្នក​ដែល​មាន​វ័យ​ស្របាល​ខ្លួន។ បើ​អ្នក​នៅ​មាន ៥ ចំណុច​នេះ ទោះ ១០ ឆ្នាំ​ប៉ុន្មាន​ដង​ទៀត ក៏​នៅតែ​មិន​សល់​អ្វី​ដដែល។

១.រក​បាន​ប៉ុន្មាន​ចាយ​ប៉ុណ្ណឹង

បើ​ទោះ​ជា​អ្នក​រក​បាន​មួយ ១ ម៉ឺន​ដុល្លារ​ក៏​ដោយ បើ​មិន​ចេះ​សន្សំ​ទេ​ចេះ​តែ​ចាយ​វាយ​ទាំងអស់​ៗ​នោះ គង់​មាន​ថ្ងៃ​​ទៅ​ខ្ចី​លុយ​អ្នក​មាន​ចំណូល​ទាប​ជាង​ខ្លួន។ អ្នក​ដែល​ចេះ​រក​លុយ​ច្រើន ហើយ​ចាយ​ក៏​ច្រើន​ដែរ មិន​សូវ​មាន​អ្វី​សេសសល់​ដូច​គេ​ទេ។

រូបតំណាង

**២.ហ៊ឺហា​របស់​ប្រេន​ៗ**

ស្លៀក​ពាក់​សុទ្ធតែ​របស់​ប្រេន​ៗ​ទាំង​ខ្លួន​មិន​ទាន់​មាន​អ្វី​ធំដុំ ឡាន​ផ្ទះ...។ ខណៈ​ពេល​នេះ គឺជា​វ័យ​ដែល​ត្រូវ​សន្សំ​លុយ​ទុក ដើម្បី​កសាង​គ្រួសារ តែ​អ្នក​បែរជា​ស្វែងរក​ភាព​ឡូយ​ឆាយ ភ្លេច​គិត​ពី​ស្ថានភាព​ខ្លួន​ជាក់​ស្ដែង នោះ​ទោះ​ជា​ខំ​ធ្វើការ​ច្រើន​ឆ្នាំ​យ៉ាង​ណា​ក៏​មិន​សេសសល់​អ្វី​ដែរ មានតែ​ខោអាវ ស្បែកជើង កាបូប​ដែល​ធ្លាប់​ទិញ​អស់​ទាំង​នោះ។

៣.ការ​ចំណាយ​លើ​អាហារ

ប្រសិនបើ​អ្នក​គិត​ថា អ្នក​មាន​ប្រាក់​ខែ​ច្រើន​ហើយ ដូច្នេះ​ការ​ញ៉ាំ អ្នក​ចូល​ហាង​គ្រប់​ពេល មិន​ចាំបាច់​ញ៉ាំ​បាយ​នៅ​ផ្ទះ ឬ​កន្លែង​លក់​អាហារ​តូចតាច​ឡើយ នោះ​មួយ​ខែ​ៗ​អ្នក​ចំណាយ​លើ​វា​សឹង​តែ​មិន​ចង់​គ្រប់​ផង។ ញ៉ាំ​បាយ​នៅ​ក្នុង​ហាង គឺ​ត្រូវ​ចំណាយ​អស់​ច្រើន​ណាស់ ព្រោះ​វា​មាន​តម្លៃ​ថ្លៃ​ជាង​តូប​លក់​អាហារ ឬ​ការ​ធ្វើ​ញ៉ាំ​ខ្លួនឯង។

៤.ការ​ធ្វើ​ដំណើរ​កម្សាន្ត ឬ​សេវាកម្ម​កម្សាន្ត​ផ្សេង​ៗ

ធ្វើ​ការ​ហត់​នឿយ ពិតជា​ត្រូវ​ការ​ការ​សម្រាក​លំហែ​ខ្លះ​ៗ ដោយ​ទៅ​រមណីយដ្ឋាន​ផ្សេង​ៗ​នៅ​ទី​ឆ្ងាយ​ៗ ដើម្បី​រសាយ​អារម្មណ៍។ ប៉ុន្តែ​អ្នក​មិន​គួរ​ដើរលេង​ច្រើន​ហួស ព្រោះ​ការ​ចំណាយ​ពេល​ដើរ​លេង​ម្ដង​ៗ​អស់​ប្រាក់​ច្រើន​ណាស់​ទាំង​ថ្លៃ​ធ្វើ​ដំណើរ ការ​ហូបចុក កន្លែង​ស្នាក់​នៅ និង​មធ្យោបាយ​ពេល​ទៅ​ដល់​កន្លែង​ដើរ​លេង។

រូបតំណាង

៥.ទូលាយ​ជ្រុល

ការ​ដែល​ជា​មនុស្ស​មាន​ចិត្ត​ទូលាយ គឺជា​រឿង​ល្អ​ហើយ ប៉ុន្តែ​មិន​ត្រូវ​ទូលាយ​ជ្រុល​រហូត​ប៉ាវ​គេ​ឯង​មិន​ឈប់​នោះ​ទេ។ នៅ​រឿង​លុយ​ធីប​ដែល​ឲ្យ​គេ​ទៀត សុទ្ធតែ​ជា​ការ​បំផ្លាញ​លុយ​ដែល​ខំ​ធ្វើការ​យ៉ាង​លំបាក។ មួយ​វិញ​ទៀត ការ​ដែល​ចូលរួម​កម្មវិធី សូម្បីតែ​មនុស្ស​មិន​ស្និទ្ធ ក៏​ជា​កត្តា​នាំឲ្យ​មិន​មាន​សល់​ប្រាក់​ដូច​គេ​ដែរ៕

ចុចអាន៖ខំ​ធ្វើការ​ទាន់​ខ្លួននៅក្មេង​ពេញ​កម្លាំង ប្រសើរ​ជាង​ខំ​នៅ​ពេល​ខ្លួនចាស់​​រក​កម្លាំងឈរ​មិន​នឹង

អត្ថបទ៖ ទ្រី រ៉ាវី