វែក​មុខ​​តារា​កូរ៉េ​​ស្រី​​​​​​​​​​​​​កើត​​ឆ្នាំ​​​​កុរ​៥​​រូប​ ដែល​​​​មាន​សមត្ថភាព​​​​និង​​​លេច​​ធ្លោ​ជាង​គេ​​​​​ក្នុង​​​​ប្រទេស

  • 2019-01-08 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​នៅ​​​​ក្នុង​​​ចំណោម​​​​​​​តារា​​​​​​​កូរ៉េ​​​​​ស្រី​ជា​​​ច្រើន​​​នាក់ ​​​ក្នុង​​​​​​​​​​​​​​នោះ​​​​​មាន​​​​​៨​​រូប​​ ​ត្រូវ​បាន​​គេ​​​​ចាត់​​​​​ទុក​​​​ជា​​​​​​​​​រាជិនី​សម្រស់​កើត​​ឆ្នាំ​​​​១៩៩៥ ​​​​​​​​​​​​​​ដែល​ពោរ​ពេញ​​​​​សមត្ថភាព​​​​​​​​និង​ទេពកោសល្យ ក្នុង​​​​​​​រង្វង់​​​​​តន្រ្តី Kpop។

១.​ Jisoo

នាង​គឺ​ជា​​​​​​​​​សមាជិក​​​​​​​​​​​នៅ​​ក្នុង​​​ក្រុម​​​ Black Pink ក្រោម​​ការ​​គ្រប់​​គ្រង​​របស់​​​​​ផលិតកម្ម​​​ YG។ Jisoo ក៏​​ធ្លាប់​បាន​​​​​សម្តែង​​​រឿង​​​​ល្បីៗ​​ជា​​​ច្រើន រួម​ទាំង​​​ចាប់​​ដៃ​​​​​​គូ​​ផ្សាយ​​ពាណិជ្ជកម្ម​ជាមួយ Lee Min Ho ikon...។ ​​​សម្រស់​ស្រស់​​ស្អាត​​​ មាន​​មន្ត​​​​​ស្នេហ៍​​​ ​ធ្វើ​​​ឲ្យ​​​ទស្សនិកជន​​​​​​​​​​​​​​ដាក់​​​​​​ឈ្មោះ​​​ឲ្យ​​​នាង​ថា បវរ​​កញ្ញា​​​កូរ៉េ​​​​​ទៀត​​ផង។

២. Seolhyun (AOA) 

ដោយ​​សារ​​​​​តែ​​មាន​​​ដង​​ខ្លួន​​ស្អាត បាន​​​ធ្វើ​​​ឲ្យ​​​នាងល្បី​​ល្បាញ​​​​ក្នុង​​​​​​​​​​​​​​​​​​​​​​​​​​​​​រង្វង់​​តន្ត្រី​ Kpop។ AOA ​​​​ក៏​​ទទួល​​បាន​​ការ​​ចុះ​​​កុងត្រា​​​ផ្សព្វ​​ផ្សាយ​ពាណិជ្ជកម្ម​​យ៉ាង​​​ច្រើន ជា​ពិសេស​​​​​​​នាង​អាច​​​​ច្រៀង​​ ​សម្តែង និង​ធ្វើ​ជា​ពិធី​ករ​បាន​យ៉ាង​​ល្អ។

៣. Nayeon

Nayeon ជា​​​​សមាជិក​​​​​​ស្រី​នៃ​ក្រុម​ Twice ត្រូវ​​បាន​​​អ្នក​គាំ​ទ្រ​​​ស្រលាញ់​​​​​​​​​​​​​​​​​ទាំង​​សម្រស់​​និង​សមត្ថភាព ពិសេស​​​នៅ​​​ត្រង់​​​ធ្មេញ​​ទន្សាយ​​​​​​​ហ្នឹង​​តែ​ម្តង។ ​​នាង​​​​​ក៏​​មាន​​​​​​​ភាព​​លេច​​ធ្លា​​ជាង​គេ​​​ក្នុង​​ក្រុម ព្រម​ទាំង​​​​​​​​​បាន​ជាប់​​​​ក្នុង​​​​​​​​​​​​លំដាប់​​​​​ខ្ពស់​ក្នុង​​​តារាង​​​​​​ផង​ដែរ។

៤. Chungha

Chungha ​ជា​អតីត​សមាជិក IOI​​ ​​​​និង​​​ទទួល​បាន​ជោគជ័យ​​​ក្រោយ​ពេល​​​​ផ្តាច់​​​ខ្លួន​​ចេញ​​​​​​​​​​​​​មក​​តែ​​ម្នាក់​​ឯង។ ភាព​​លេច​​ធ្លោ​​ទាក់​ទាញ​​​របស់​​នាង គឺ​​ការ​​រាំ​​​និង​​​​​​ច្រៀង​​បាន​ល្អ​​។ ​​មិន​តែ​​​​ប៉ុណ្ណោះ ​ឲ្យ​​តែ​ពេល​​​​ឡើង​​​ឆាក​ម្តងៗ នាង​​​​ពូកែ​​​​​​​បញ្ចូល​​​​​អារម្មណ៍ ធ្វើ​​​​ឲ្យ​​​​​​​អ្នក​​មើល​​​​​​​​​ជក់​ចិត្ត​​​ ជា​ពិសេស​អាច​​​​​និយាយ​​​​​​ផាសា​​អង់​គ្លេស​​​​ស្ទាត់​ជំនាញ​​​​​ទៀត​ផង។

៥. Hwasa

Hwasa ជា​សមាជិក​​​​​​​​របស់​​ក្រុម​​Mamamoo ​​​មាន​​​តួនាទី​​​ជា​អ្នក​​​​រេប​។ នាង​​​​ល្បី​ល្បាញ​​​​​​​​​​ខាង​​​ស្ទីល​​​​​ស្លៀក​ពាក់​​​​សិចស៊ី និង​​​មាន​​​សម្លេង​​​​​​ធំ​​​​លះ ​​ខុស​​​ប្លែក​​ពី​គេ។ លើស​​​ពី​​​នេះ​​​ទៅ​ទៀត​​នាង​​ក៏​​​​បាន​​​និពន្ធ​​​​​​​​​ចម្រៀង​​​​ជា​​​ច្រើន​​បទ សម្រាប់​ក្រុម​​​Mamamoo៕

ចុចអានបន្ត៖ រៀបការ​បាន​៦​ឆ្នាំ ចុង​បញ្ចប់ Jun Ji Hyun ព្រម​បញ្ចេញ​រូបភាព​រៀបការ​ហើយ

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម