វិធី​សន្សំ​លុយ​ត្រឹម ១២ ខែ ដើម្បី​ទិញ​របស់​ខ្លួន​ចង់​បាន

  • 2018-12-25 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ចង់​បាន​របស់​អ្វី​មួយ តែ​គ្មាន​លុយ​ទិញ​មែនទេ? ប្រសិនបើ​អ្នក​ចង់​បាន​របស់ នោះ​អ្នក​គួរតែ​ចេះ​សន្សំ ទើប​អាច​ទិញ​បាន តែ​បែរ​ជា​មិន​ដឹង​សន្សំ​បែប​ណា ទើប​អាច​គ្រប់​លុយ​ទិញ​របស់​ខ្លួន​ចង់​បាន។

១.ចាប់ផ្ដើម​ខែ​ទី ១ ដោយ​ចំណាយ​តិច​បំផុត

ការ​ចំណាយ​ប្រាក់​ដែល​ត្រឹមត្រូវ គឺជា​មធ្យោបាយ​ផ្លូវ​កាត់ តែ​ច្បាស់លាស់​ដើម្បី​មាន​លុយ​សល់។ ប្រសិនបើ​អ្នក​ចំណាយ​ប្រាក់​លើ​អ្វី​ដែល​អ្នក​មិន​ត្រូវ​ការ​ទិញ នោះ​ជា​ការ​ចំណាយ​ឥតប្រយោជន៍។ ត្រូវ​កាត់​លុយ ៧០ ភាគរយ​ទុក​ក្នុង​កុង​ដែល​ដក​មិន​បាន។

២.ទិញ​ទំនិញ​នៅ​ហាង​តូច​ៗ

បើ​ត្រូវ​ការ​ឥវ៉ាន់​ជា​ចាំបាច់​គួរ​ចូល​ហាង​តូច​ៗ ហើយ​ជៀសវាង​ហាង ឬ​ផ្សារ​ទំនើប។

៣.កុំ​សូវ​រវល់​នឹង​របស់​អនឡាញ

ការ​ដែល​អ្នក​ចូលចិត្ត​មើល​របស់​តាម​អនឡាញ អាច​ធ្វើឲ្យ​អ្នក​មិន​អាច​ហាម​ចិត្ត​ខ្លួនឯង ហើយ​បញ្ជា​ទិញ​តាម​នោះ។ យក​ល្អ​នៅ​ឲ្យ​ឆ្ងាយ​ពី​ការ​មើល​របស់​តាម​អនឡាញ។

៤.លក់​របស់​ដែល​មិន​ត្រូវ​ការ

អ្នក​ចាំ​ថា បើ​ចង់​បាន​របស់​ថ្មី របស់​ដែល​ជា​ទី​ពេញ​ចិត្ត គួរ​សន្សំ​តាំងពី​សំណល់​អេតចាយ ដើម្បី​លក់​យក​លុយ បើ​ទោះ​ជា​មិន​ច្រើន​ក្ដី​រយៈពេល​យូរ វា​នឹង​ឃើញ​ច្រើន។ មួយ​វិញ​ទៀត​សម្លៀកបំពាក់​ស្បែកជើង កាបូប​ចាស់​ៗ​ដែល​លែង​ត្រូវ​ការ​ប្រើ គួរតែ​លក់​ចេញ​ដែរ។

៥.កុំ​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​សម្ពាធ

នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា​មាន​សម្ពាធ អ្នក​ប្រាកដ​ជា​ចេញ​ទៅ​ក្រៅ ដើម្បី​រក​អ្វី​ដែល​អាច​ជួយ​ឲ្យ​ធូរស្បើយ​ដូចជា​ដើរ​ទិញ​ឥវ៉ាន់ ញ៉ាំ​នេះ​ញ៉ាំ​នោះ​ជា​ដើម។

៦.កុំ​ចាយ​ដោយ​ប្រើ​កាត​ឥណទាន

បើ​ត្រូវ​ការ​ទិញ​សម្ភារៈ​ជា​ចាំបាច់ ត្រូវ​ចាយ​ជា​សាច់​លុយ កុំ​ប្រើ​កាត​ឥណទាន ព្រោះ​នាំ​ឲ្យ​អ្នក​គិតតែ​ពី​ទិញ​បន្ថែម៕

ចុចអាន៖៤​ ចំណុច​បញ្ជាក់​ថា ​អ្នក​ធ្លាប់​ធ្វើ​ការ​ឲ្យ​គេ​ មាន​ភាគរយ​ខ្ពស់ក្លាយ​ជា​ថៅកែ​ជោគជ័យ​ក្នុង​ជំនួញ

អត្ថបទ៖ ទ្រី រ៉ាវី