រឿង ១៣ យ៉ាងអ្នកគាំទ្រភាគច្រើនមិនដឹងស្រីស្អាត ហែមថុន វិទីនី
- 2018-12-15 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ១៣ យ៉ាងអ្នកគាំទ្រភាគច្រើនមិនដឹងស្រីស្អាត ហែមថុន វិទីនី
អ្នកគាំទ្រប្រាកដជាស្គាល់ ហែមថុន វិទីនី ដែលជាកីឡាការិនីហែលទឹកវ័យក្មេងមានរូបសម្រស់ស្រស់សោភារបស់ប្រទេសកម្ពុជា។ តែភាគច្រើនអ្នកទាំងអស់មិនដឹងលម្អិតពីអាជីពនាងទេ។ ដូចនេះ កញ្ញា សូមណែនាំរឿង ១៣ យ៉ាងដែលមនុស្សភាគច្រើនមិនដឹងកីឡាការិនីឆ្នើមរូបនេះ៖
១.ហែមថុន វិទីនី ដ្បិតតែជាកីឡាការិនីហែលទឹកដ៏ឆ្នើមរបស់ប្រទេសកម្ពុជា តែពេលដំបូងនាងក៏ខ្លាចទឹកមិនចង់ហ៊ានចង់ចុះហែលដែរ។
២.អាយុបាន ៨ ឆ្នាំ ឪពុកនាង គឺលោក ហែម ថុន អតីតអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចុះឈ្មោះឲ្យចូលប្រកួតផ្នែកហែលទឹកកុមារីទូទាំងប្រទេស និងទទួលបានចំណាត់លេខ ២។
៣.អាយុ ១២ ឆ្នាំ វិទិនី ទទួលបានមេដាយមាសនៅក្នុងស្រុក និងជាតំណាងប្រទេសចេញទៅនៅថៃជាលក្ខណៈប្រកួតជាអន្តរជាតិ។
៤.មនុស្សដែលជំរុញស្រីស្អាតវ័យ ២៣ ឆ្នាំខាងលើឲ្យចេះហែលទឹកដំបូង គឺជីដូន និងឪពុកមា។
៥.ក្រោយខឹងចិត្តទទួលបានចំណាត់ថ្នាក់លេខ ២ ផ្នែកកុមារនោះរួចមក ធ្វើឲ្យអតីតសង្សារ ចាន់ វឌ្ឍនាកា ខិតខំហ្វឹកហាត់រហូតទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញដល់សព្វថ្ងៃ។
៦. ទោះធ្លាប់ចេញទៅប្រកួតអន្តរជាតិច្រើនក៏ដោយ តែ វិទីនី បានសារភាពថា នាងទើបតែមានលក្ខណៈគ្រប់គ្រាន់ទាំងស្មារតី និងបទពិសោធន៍ក្នុងនាមជាកីឡាការិនីម្នាក់ កាលពី ៤ ឆ្នាំមុនប៉ុណ្ណោះ។
៧.មុនពេលចូលរួមប្រកួតកីឡាអូឡាំពិកនៅប្រទេសប្រេស៊ីល នាងបានចំណាយពេល ១ ឆ្នាំទៅហ្វឹកហាត់នៅខេត្តភូកេតប្រទេសថៃជាមួយគ្រូជនជាតិអេស្ប៉ាញពីររូប ក្នុងនាមជាសិស្សអាហារូបករណ៍។
៨.ថេរវេលា ២៩,៣៩ វិនាទីនៅប្រេស៊ីលពេលនោះ ធ្វើឲ្យប្អូនស្រី ហែម គីរី ក្លាយជាកីឡាការិនីហែលទឹកកម្ពុជាដំបូងគេ ដែលប្រើពេលខ្លីបែបនេះ។
៩.ក្រៅពីជាកីឡាករ វិទីនី ក៏ជាគ្រូបង្ហាត់ហែលទឹកដែលស្ថិតនៅក្នុងក្របខ័ណ្ឌរដ្ឋផង។
១០.ទៅថ្ងៃអនាគតនាងចង់ក្លាយជាគ្រូបង្វឹកដ៏ខ្លាំងពូកែមួយរូប។
១១.បំណងប្រាថ្នាកាលពីក្មេងរបស់នាងចង់ក្លាយជាជាងធ្វើសក់ ផាត់មុខម្នាក់ តែមិនបានសម្រេច។
១២.ហែមថុន វិទីនី ត្រូវចំណាយពេល ៤ ម៉ោងក្នុងមួយថ្ងៃ ដើម្បីហ្វឹកហាត់ហែលទឹក និង Gym ផ្សេងៗទៀត។
១៣.នៅក្នុងត្រកូល ហែម ភាគច្រើនសុទ្ធសឹងតែជាកីឡាករហែលទឹក៕
ចង់ដឹងព័ត៌មានរឹតតែលម្អិត ស្ដាប់បទសម្ភានស៍ ហែមថុន វិទីនី ក្នុងកម្មវិធី ៣០ដេលី: Coffee Time៖