រូប​មន្ត​សម្រក​ខ្លាញ់​គល់​ភ្លៅ​ដោយមិនបាច់វះកាត់ឃើញ​លទ្ធផល​ត្រឹម​រយៈ​ពេល ​២ ​សប្តាហ៍

  • 2018-11-16 09:56:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​ចម្បង​នៅ​លើ​ដង​ខ្លួន​មនុស្ស​ស្រី​គ្រប់​រូប ​គឺ​ការ​ដែល​មាន​គល់​ភ្លៅ​ធំ ​ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គេ​ឡើង​ទម្ងន់​តែ​ម្តង ​។ ​ចំណែកឯ​ស្រី​ៗ​ខ្លះ​ទៀត ​ទោះ​ជា​ស្រក​ទម្ងន់​ហើយ ​ប៉ុន្តែ​គល់​ភ្លៅ​វិញ​នៅ​តែ​ធំ​ដដែល​ចង់​ស្លៀក​សំពត់​ខ្លី​ក៏​មិន​កើត ​។ ​សូមកុំបារម្ភ​ថ្ងៃនេះ កញ្ញា ​នឹង​បង្ហាញ​ពី​វិធី​សាស្ត្រ​មួយ​ចំនួន​ជួយ​ឱ្យ​អ្នក​សម្រក​គល់​ភ្លៅ​បាន ​ក្នុង​រយៈ​ពេលត្រឹមតែ ​២ ​សបា្តហ៍​ប៉ុណ្ណោះ​៖

១​. ​វាស់​ទំហំ​ភ្លៅ​មុន​ពេល​សម្រក​៖ ការ​ធ្វើ​បែប​នេះ​ជួយ​ឱ្យ​អ្នក​ដឹង​ពី​ទំហំ​ភ្លៅ​មុន​នឹង​ក្រោយ​ពេល​សម្រក ​។

២​. ​ការ​ម៉ាស្សា​៖ ​ម៉ាស្សា​ជើង ​និង​គល់​ភ្លៅ​ជា​រៀង​រាល់​ថ្ងៃ ​ដើម្បី​ឱ្យ​កោសិកា​ឈាម​ដើរ​ស្រួល ​។

៣​. ​កំណត់​របប​អាហារ​ប្រចាំ​ថ្ងៃ​៖ ​អ្នក​អាច​បរិភោគតិចៗ​ពី ​៤ ​ទៅ ​៥ ​ដង​ក្នុង​មួយ​ថ្ងៃ ​ប៉ុន្តែ​មិន​ត្រូវ​ឱ្យ​លើស​ពី ​១៥០០ ​កាឡូរី​ទេ ​។

៤​. ​ធ្វើ​លំហាត់​ប្រាណ​៖ ​ចំណាយ​ពេល​ហាត់​ប្រាណ​ពី ​៤០ ​ទៅ ​៥០ ​នាទី​ក្នុង​មួយ​ថ្ងៃ ​។ ​សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​ហាត់​ត្រូវ​ចាប់​ផ្តើម​ពី ​២០ ​នាទី ​ក្នុង​មួយ​ថ្ងៃ ​។

៥​. ​ផឹក​ទឹក​ឱ្យ​បាន​ច្រើន​៖ ​ការ​ផឹក​ទឹក​ច្រើន​ជួយ​សម្រក​ជាតិ​ខ្លាញ់​ដែល​មាន​នៅ​ក្នុង​រាង​កាយ​។ ​បើ​សិន​ជា​អ្នក​ទម្លាប់​ផឹក​ទឹក​ក្តៅ​ជា​រៀង​រាល់​ថ្ងៃ ​យ៉ាង​ហោច​ណាស់​អ្នក​អាច​សម្រក​ទម្ងន់​បាន ​២ ​គីឡូក្រាម​ក្នុង​មួយ​ខែ ​៕

ប្រភព៖ Zeppfeed ប្រែសម្រួល៖ អ៊ុង រ័ត្នបញ្ញា