ក្នុង​នាមជា​មិត្តភ័ក្ដិ និង​ជា​អ្នក​កំដរ​កូន​ក្រមុំ អ្នក​គួរតែ​ទាំងនេះ​នា​ថ្ងៃ​រៀបការ

  • 2018-11-01 07:25:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ធម្មតា​ថ្ងៃ​រៀបការ កូន​ក្រមុំ​តែង​ជ្រើសរើស​អ្នក​កំដរ​ដែល​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ ឲ្យ​មក​កាន់​តំណែង​នេះ។ ដូច្នេះ​ក្នុង​នាម​ជា​អ្នក​កំដរ ហើយ​ក៏​ជា​មិត្ត​ល្អ​ទៀត​នោះ អ្នក​គួរ​ធ្វើ​រឿង​ទាំង​នេះ ឲ្យ​កូន​ក្រមុំ៖

១.កុំ​ត្អូញត្អែរ​ពី​ភាព​ហត់នឿយ​ក្នុង​ថ្ងៃ​ពិសេស​មិត្ត​សម្លាញ់

ថ្ងៃ​រៀបការ​មិនមែន​តែ​កូន​កំលោះ​កូន​ក្រមុំ​ទេ​ដែល​ហត់នឿយ​នោះ អ្នក​កំដរ​កូន​ក្រមុំ​ក៏​ហត់​ដែរ ព្រោះ​ត្រូវ​ក្រោក​ពី​ព្រលឹម​ដើម្បី​តែង​ខ្លួន។ តែ​ដើម្បី​ឲ្យ​សម្លាញ់​សប្បាយ​រីករាយ គួរ​សម្ដែង​ភាព​រីករាយ មិនមែន​ទឹក​មុខ​ក្រញេវក្រញូវ។

២.សរសើរ​កូន​ក្រមុំ

ក្នុង​ថ្ងៃ​ពិសេស​បែប​នេះ កូន​ក្រមុំ​ពិតជា​ស្អាត​ជាង​គេ​ទៅ​ហើយ ដូចនេះ​ហើយ​អ្នក​គួរតែ​ឈរ​ជិត​មិត្ត​ដោយ​ញញឹមញញែម និង​សរសើរ​កូនក្រមុំ។

៣.ជួយ​ទទួល​ភ្ញៀវ

មង្គលការ​មិត្តភ័ក្ដិ ប្រាកដ​ជា​មាន​អញ្ជើញ​មិត្ត​គ្នា​ឯង​មក​ដែរ។ ក្នុង​ឱកាស​នោះ អ្នក​ជា​កូន​កំដរ និង​ជា​មិត្ត​គួរតែ​ជួយ​ទទួល​ភ្ញៀវ​ជំនួស​កូន​ក្រមុំ ប្រសិនបើ​កូន​ក្រមុំ​រវល់​ខ្លាំង។

៤.រៀបចំ​កាដូ​ទុក Surprise មិត្ត

មួយ​ជីវិត​មិត្ត​សម្លាញ់​រៀបការ​តែម្ដង​គត់ ដូចនេះ​អ្នក​គួរតែ​ត្រៀម​កាដូ​ខ្លះ​ទុក​សម្រាប់ Surprise ដើម្បី​ឲ្យ​កូន​ក្រមុំ​រីករាយ និង​ទុក​ជា​អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន​ក្នុង​នាម​ជា​មិត្ត​ល្អ​នឹង​គ្នា។

៥.បង្ហាញ​ការ​ច្រណែន​ដែល​មិត្ត​មាន​សំណាង​មាន​គ្រួសារ

ក្នុង​នាម​ជា​អ្នក​កំដរ​ម្នាក់ គួរតែ​និយាយ​សរសើរ​មិត្ត​ដែល​បាន​សាង​គ្រួសារ​មុន។

៦.នៅ​កំដរ​កូន​ក្រមុំ​ដល់​ចប់​កម្មវិធី

អ្នក​គួរតែ​ជាមួយ​កូន​ក្រមុំ​រហូត​ចប់​ពិធី​សំខាន់ ដើម្បី​កុំឲ្យ​មិត្ត​មាន​ភាព​កណ្ដោចកណ្ដែង និង​ជួយ​ជ្រោមជ្រែង​ឲ្យ​កម្មវិធី​ចប់​ទៅ​ដោយ​រលូន៕

ចុចអាន៖កុំ​ថា​ឡើយ​រៀបការ​ជាមួយ សេពគប់​ធម្មតា​ៗ​ក៏​ស្រី​ៗ​កុំ​ឲ្យ​សោះបុរស ២ ប្រភេទ​នេះ​

ប្រភព៖ thetalko ប្រែ​សម្រួល៖ ទ្រី រ៉ាវី