មិន​ចាំ​បាច់​កែ​សម្ផស្ស ក៏​​អាច​ញញឹម​ដោយ​ភាព​ជឿជាក់​បាន​ដែរ

  • 2018-10-28 03:02:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​ស្នាម​ញញឹម​ជា​អាវុធ​សំខាន់​ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​មាន​សម្រស់​ស្រស់​ត្រកាល​ ដូច​ផ្កា​ត្រូវ​ទឹក​សន្សើម​ដូច្នោះ​ដែរ​។​ ​ស្នាម​ញញឹម​​ដ៏​ជឿជាក់​ពិត​ជា​សំខាន់​ក្នុង​ជីវិត​រស់​នៅ​របស់​មនុស្ស​ មិន​ថា​ អ្នក​សិល្បៈ​​ អ្នក​ជំនួញ​ ឬ​មនុស្ស​ទូទៅ​​នោះ​ទេ​ វា​អាច​ផ្លាស់​ប្ដូរ​ជីវិត​របស់​អ្នក​ ក៏​ដូច​ជា​ពិភពលោក​ទាំង​មូល​ផង​ដែរ​។ ចុះ​បើ​អ្នក​មិន​មាន​ភាព​ជឿជាក់​លើ​ស្នាម​ញញឹម​របស់​អ្នក​ តើ​អ្នក​នឹង​បាត់​បង់​អ្វី​ខ្លះ?

ដើម្បី​ទទួល​បាន​ស្នាមញញឹម​ស្រស់​ស្អាត​ ១០០% ​​ មិន​មែន​ត្រឹម​តែ​មាន​ធ្មេញ​ស្អាត​នោះ​ទេ​។​ បើ​តាម​ទន្ដបណ្ឌិត​ប្រចាំ​មន្ទីរពេទ្យ​ធ្មេញ​ សន្តិភាព លោក​ស្រី​ Kenzie Kheam បាន​ប្រាប់​មក​​វិបសាយ​កញ្ញា​ថា​ ​​នៅ​មន្ទីរពេទ្យ​ធ្មេញ​ សន្តិភាព ​មាន​ការ​ឌីហ្សាញ​ស្នាម​ញញឹម​របស់​អ្នក​ឲ្យ​កាន់តែ​ស្រស់​ស្អាត​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ Digital Smiling Design ប្រកប​ដោយ​គុណភាព​ខ្ពស់​។​

វេជ្ជបណ្ឌិត Kenzie Kheam​ (ឆ្វេង)

ទន្ដបណ្ឌិត​ជំនាញ​១១​​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា​ Digital Smiling Design ជា​ការ​រចនា​ស្នាម​ញញឹម​​ឲ្យ​​ស្រស់​ស្អាត​សម​ទៅ​តាម​ទម្រង់​មុខ​របស់​មនុស្ស​ម្នាក់ៗ​​ ក្នុង​នោះ​រួម​​មាន​ រូបរាង​របស់​ធ្មេញ​ អញ្ចាញ​ធ្មេញ​ និង​ពណ៌​ធ្មេញ​​។​ ដោយ​សារ​ទម្រង់​មុខ​របស់​មនុស្ស​មាន​ច្រើន​សណ្ឋាន​ ដូច​នេះ​ធ្មេញ​ក៏​ត្រូវ​មាន​ច្រើន​រូប​រាង​ទៅ​ តាម​នោះ​ដែរ​។​ ក្នុង​ Software តាម​ប្រព័ន្ធ​កុំព្យូទ័រ​​ អ្នក​អាច​ជ្រើសរើស​រូបរាង​ធ្មេញ​តាម​ចំណង់​ចំណូល​ចិត្ត​ក្រោម​ការ​ប្រឹក្សា​ផ្ដល់​យោបល់​ពី​ទន្ដបណ្ឌិត​ជំនាញ​របស់​មន្ទីរពេទ្យ​ធ្មេញ​​សន្តិភាព​​ដើម្បី​ដឹង​ពី​លទ្ធផល​មុន​នឹង​សម្រេច​ចិត្ត​កែ​ប្រែ​ស្នាម​ញញឹម​របស់​ខ្លួន​។

ការ​រចនា​ស្នាម​ញញឹម​នេះ​ត្រូវ​ធ្វើឡើង​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ទំនើប​ ដែល​មិន​ផ្ដល់​ការ​ឈឺ​ចាប់​នោះ​ឡើយ​។ ​ដំណាក់​កាល​សំខាន់ៗ​នៅ​ក្នុង​ការ​រចនា​ស្នាម​ញញឹម​នេះ​មាន​ ការ​ពិនិត្យ​ស្ថានភាព​ធ្មេញ​ រួច​ថត​រូប​ធ្មេញ​ ហើយ​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ បន្ទាប់​មក​អ្នក​ជំនាញ​នឹង​ធ្វើ​ការ​រចនា​រូប​រាង​ធ្មេញ​ឲ្យ​សម​ស្រប​ស្រស់​ស្អាត​ជាមួយ​ទ្រង់​មុខ​របស់​អ្នក​។​

​​​ត្រៀម​ខ្លួន​ផ្លាស់​ប្ដូរ​ពិភព​របស់​ខ្លួន​ឯង និង​មនុស្ស​ជាទី​ស្រលាញ់​តាម​រយៈ​ស្នាម​ញញឹម​ដ៏​ជឿជាក់​នឹង​ស្រស់​ស្អាត​តាម​ទម្រង់​មុខ​ធម្មជាតិ​​ពិតៗ​របស់​អ្នក ដោយ​មិន​ចាំ​បាច់​ប៉ះ​កាំបិត​កែ​សម្ផស្ស​ដោយ​រចនា​ស្នាម​ញញឹម​របស់​អ្នក​ជាមួយ​មន្ទីព្យាបាលធ្មេញ នឹង​ សម្ភស្ស សន្តិភាព ។​​​

ចុច​អាន​បន្ដ​៖​ ៥ចំណុច​ផ្លាស់​ប្តូរ​ជីវិត​អ្នក ក្រោយ​សម្រេច​ចិត្ត​ពត់​ធ្មេញ

អត្ថបទ៖ Khuon Sovanvatey

អត្ថបទពេញនិយម