មនុស្ស​ស្រី​​ក្រោយ​មាន​កូន​​ អាច​ប្រឈម​ជំងឺ​បាក់​ទឹក​ចិត្ត បើ​ខ្វះ​ខាត​ប៉ុន្មាន​ចំណុច​នេះ

  • 2018-10-16 04:29:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ចិត្ត​របស់​នាង​ពោរពេញ​ដោយ​ទុក្ខ​ព្រួយ និង​ភាព​អស់​សង្ឃឹម...

នាង​តែង​​ចង់​ទ្រហោ​យំ​ជា​ញឹក​ញាប់...

ព្រោះ​មិន​សូវ​បាន​គេង ធ្វើ​ឲ្យ​នាង​ឈឺ​ក្បាល...

បញ្ចុក​អាហារ​កូន លួង​កូន លាង​សម្អាត ការងារ​ផ្ទះ​សព្វសារពើ ធ្វើ​ឲ្យ​​នាង​ហាក់​មិន​អាច​ដក​ឃ្លា​បាន​ទាល់​តែ​សោះ។

ពេល​ណា​កូន​យំ​មិន​ឈប់​ នាង​ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ជា​ម្ដាយ​មិន​ល្អ។

“ហេតុ​អី​កូន​ដូច​មិន​ស្រលាញ់​ខ្ញុំ​សោះ​អីចឹង?" នាង​សួរ​ទៅ​ប្ដី ប៉ុន្តែ​ប្ដី​នាង​បាន​ត្រឹម​គ្រវី​ក្បាល ហើយ​ក្រោយៗ​មក​ក៏​​ត្រលប់​មក​ផ្ទះ​កាន់​តែ​យឺត។​

១០ទៅ១៥%​នៃ​មនុស្ស​ស្រី​បច្ចុប្បន្ន​​កំពុង​​រងគ្រោះ​ដោយ​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​កូន (Post-natal Depression) ហើយ​អារម្មណ៍​មិន​ល្អ​របស់​ពួក​គេ តែង​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ឲ្យ​កូន​ៗ ដែល​ធ្វើ​ឲ្យ​ពិភព​ដែល​ទារក​រស់​នៅ​ហាក់​​មិន​មាន​ភាព​រីករាយ​ស្រស់ស្រាយ​ទាល់​តែ​សោះ ប៉ុន្តែ​វា​មាន​តែ​ទុក្ខ​ព្រួយ​ និង​ការ​ថប់បារម្ភ។ មូលហេតុ​​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​កូន​​គឺ​ដោយ​សារ ស្ត្រី​ក្នុង​សម័យ​ទំនើប​ច្រើន​ចង់​ជោគជ័យ​លើ​គ្រប់​ផ្នែក​នៃ​ជីវិត​។

ពួក​គេ​ចង់​ជោគជ័យ​ក្នុង​ជីវិត​ការងារ តែ​ត្រូវ​មើល​ថែ​កូន។

ពួក​គេ​មិន​បាន​បំពេញ​ក្ដី​ស្រមៃ​របស់​ខ្លួន​ឯង។

ពួក​គេ​ប្រាថ្នា​ចង់​បាន​ភាព​ឯករាជ្យ។

ខ្វះ​ការ​ជួយ​សម្រាល​ការ​លំបាក​ពី​ស្វាមី។

មាន​បញ្ហា​ក្នុង​ការ​មើល​ថែ​ទាំ​កូន។

ការ​ចង់​បាន​ជីវិត​ដ៏​ពេញ​លេញ​​រមែង​រង​ការ​ប៉ះពាល់​ដោយ​សារ​ការ​មាន​កូន​។ ក្រោយ​សម្រាល​កូន ស្ត្រី​ដែល​ក្លាយ​ជា​ម្ដាយ​ម្នាក់​ត្រូវ​ផ្លាស់​ប្ដូរ​ទម្លាប់​រស់​នៅ​របស់​ខ្លួន​យ៉ាង​ហោច​ណាស់​ក៏​មួយ​រយៈ​ពេល​ដែរ។ ការងារ មិត្តភ័ក្ដិ ការ​កម្សាន្ត សុទ្ធ​សឹង​ជា​អ្វី​ដែល​នាង​ត្រូវ​កាត់​ផ្ដាច់​ស្ទើរ​ទាំង​ស្រុង​ក្នុង​កំឡុង​ពេល​នោះ។ ដូច្នេះ​តើ​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​ព្យាបាល​ជំងឺ​ធ្លាក់​​ទឹក​ចិត្ត​ក្រោយ​សម្រាល​កូន?

ការ​ព្យាបាល​ដែល​សំខាន់​ទីមួយ​នោះ គឺ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ស្វាមី។ ប្ដី​របស់​នាង​គួរ​តែ​ជួយ​សម្រាល​បន្ទុក​ការងារ និង​បង្ហាញ​ក្ដី​ស្រលាញ់​ចំពោះ​នាង​​ឲ្យ​បាន​ច្រើន។

ទី​ពីរ​គឺ​​ការ​ជួបជុំ​ជាមួយ​មិត្តភ័ក្ដិ ជជែក​លេង និង​ធ្វើ​អ្វី​សប្បាយ​ៗ​ជាមួយ​គ្នា។

ទី​បី គឺ​ជួប​ចែក​រំលែក​បទពិសោធន៍​ជាមួយ​មិត្តភ័ក្ដិ​ដែល​ទើប​តែ​មាន​កូន​ដូច​គ្នា។

ទី​បួន បន្ត​ធ្វើ​សកម្មភាព​កម្សាន្ត​ដែល​ខ្លួន​ចូល​ចិត្ត មិន​ថា​ជា​ការ​គូរ​រូប អាន​សៀវភៅ លេង​ហ្គេម ឬ​មើល​វីដេអូ​កម្សាន្ត​ក្ដី ៕

ចុចអាន​បន្ត៖

ប្រភព៖ fabiosa ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម