ងាយៗ! ចេកឆាបប្រឡាក់ប័រ សាកធ្វើញ៉ាំម្ដងបានដឹងឆ្ងាញ់ជាប់ចិត្តប៉ុណ្ណា
- 2018-10-15 03:26:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងាយៗ! ចេកឆាបប្រឡាក់ប័រ សាកធ្វើញ៉ាំម្ដងបានដឹងឆ្ងាញ់ជាប់ចិត្តប៉ុណ្ណា
ចេកឆាបក៏ជាអាហារញ៉ាំលេងដែលពេញនិយមមួយដែរ ប៉ុន្តែវិធីធ្វើរបស់វា គឺងាយមិនមានអីស្មុគស្មាញឡើយ។ ប្រិយមិត្តភាគច្រើនប្រាកដជាធ្លាប់ញ៉ាំចេកឆាបដែលគេក្រឡុកជាមួយស្ករសធម្មតា ប៉ុន្តែថ្ងៃនេះកញ្ញាសូមបង្ហាញពីចេកឆាបដែលបន្ថែមប័រមួយមុខទៀតដើម្បីឲ្យកាន់តែមានក្លិនឈ្ងុយគួរឲ្យចង់ញ៉ាំ។ ចង់ដឹងថាវិធីធ្វើមានដំណាក់កាលបែបណាខ្លះ សូមតាមដានខាងក្រោមនេះដូចតទៅ៖
គ្រឿងផ្សំ
ចេកណាំវ៉ាខ្ចី ១ស្និត
ទឹកកំបោរ (សម្រាប់ត្រាំចេក)
ទឹកសាប ៣ស្លាបព្រាបាយ
ស្ករស ១កូនចាន
អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វេ
ប័រ ២ស្លាបព្រាបាយ
ប្រេងសណ្ដែកសម្រាប់បំពង
វិធីធ្វើ
១. យកចេកណាំវ៉ាខ្ចីមកបកសម្បក ហើយហាន់ជាចំណិតស្ដើងៗ ដាក់ត្រាំទឹកកំបោរថ្លា ប្រមាណ ២ទៅ៣ម៉ោង ទើបស្រង់ទុកឲ្យស្រស់ទឹក។
២. យកខ្ទះដាក់ខ្លាញ់បើកភ្លើងឲ្យក្ដៅ ដាក់ចេកបំពងរហូតដល់ឆ្អិន មានពណ៌លឿងស្រួយល្អ រួចដួសទុកឲ្យស្រស់ខ្លាញ់។
៣. យកខ្ទះបើកភ្លើងឲ្យក្ដៅល្មម រួចដាក់ទឹកសាប ស្ករស និងអំបិលម៉ដ្ឋកូរឲ្យរលាយចូលគ្នា។ កូរស្ករសរហូតរលាយចេញពពុះៗ រួចដាក់ចេកដែលបំពងហើយចូលកូរក្រឡុកឲ្យសព្វ ហើយសឹមដាក់ប័រកូរឲ្យសព្វម្ដងទៀត។
៤. ដួសដាក់ចានជាការស្រេច អាចពិសាបានកាន់តែឆ្ងាញ់ជាមួយភេសជ្ជៈក្ដៅៗ។ ដើម្បីកាន់តែងាយស្រួល សូមទស្សនាវីដេអូខាងក្រោមនេះ៖
ចុចអានបន្ត៖
អត់ពិបាកទេ! រូបមន្តធ្វើចេកអាំងទឹកខ្ទិះសម្រាប់អ្នកចង់ធ្វើញ៉ាំខ្លួនឯង ឬធ្វើលក់
ធ្វើញ៉ាំលេងឆ្ងាញ់ណាស់ នំប៉័ងចៀនសាច់ជ្រូកចិញ្ច្រាំ ម្ហូបពិសេសសម្រាប់កូនៗអ្នក