មនុស្ស​ប្រុស​មិនងាយ​នឹង​យក​ប្រពន្ធ ដោយសាហេតុផល ៦យ៉ាង​នេះ

  • 2018-09-23 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ទូទៅ​យើង​ឃើញ​ថា​ភាគ​ច្រើន​នៃ​មនុស្ស​ប្រុស​គឺ​មិន​សូវ​ជា​ខ្វល់​នូវ​វ័យ​របស់​ពួក​គេ​ទេ​ទោះ​បី​ជា​មាន​អាយុ​ច្រើន​បន្តិច​ក៏​មិន​ជា​បញ្ហា​ក្នុង​ការ​រៀប​ការ​ដែរ​ មិន​មែន​ពិបាក​ដូច​ជា​នារី​នោះ​ទេ​ ព្រោះ​បើ​ជ្រុល​វ័យ​បន្តិច​គេ​នឹង​ថា​​ក្រមុំ​ចាស់​មិន​ខាន។ ដូច្នេះ​តើ​មាន​កត្តា​អី​ខ្លះ​ដែល​ធ្វើ​ឲ្យ​បុរស​មិន​ទាន់​ចង់​រៀប​ការ​នូវ​វ័យ​ក្មេង​ដូច​មនុស្ស​ស្រី​នោះ​?​​​​​ ទាំង​នេះ​ជា​ទស្សនៈ​និង​​កត្តា​មួយ​ចំនួន​​ដែល​ធ្វើ​ឲ្យ​បុរស​រៀប​ការ​នៅ​ពេល​មាន​អាយុ​ច្រើន​បន្តិច៖​

១. មនុស្ស​ប្រុស​គឺ​ត្រូវ​ការ​ភាព​សប្បាយ​រីករាយ​​ និង​សេរីភាព​ច្រើន

ពេលខ្លះ​ពួក​គេ​គិត​ថា​ការ​បង្កើត​គ្រួសារគឺ​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​សេរីភាព​ និង​ ភាព​រីក​រាយ​របស់​ពួក​គេ ដូច្នេះ​ពួកគេ​ចង់​ស្គាល់​រសជាតិ​សប្បាយ​ឲ្យ​បាន​ច្រើន​មុន​ពេល​ទទួល​យក​គ្រួសារ​។​

២. មនុស្ស​ប្រុស​​ជា​អ្នក​ចូល​ស្ដី​ខាង​នារី​

ទោះ​បី​មាន​វ័យ​ចាស់​បន្តិច​ក៏​មិន​​មាន​​បញ្ហា​ដែរ​ឲ្យ​តែ​គាត់​មាន​លទ្ធភាព​ក្នុង​ការ​ជ្រើសរើស​នារី​ដែល​ខ្លួន​ពេញចិត្ត។ ម្យ៉ាង​ទៀត​ចាស់ៗ​តែង​តែ​និយាយ​ថា​ មនុស្ស​ដែល​មាន​វ័យ​ចាស់​ទុំ​គឺ​ចេះ​គិត​គូរ​ច្រើន​ មិន​មែន​ដូច​ក្មេងៗ​គិត​តែ​ពី​សប្បាយ​។​

៣. មាន​លទ្ធភាព​ច្រើន​សម្រាប់​ការ​បន្ត​ពូជពង្ស​វង្សត្រកូល​

គិត​តាម​ជីវសាស្ត្រ​​ ទោះ​បី​មាន​វ័យ​ចាស់​បន្តិច ​ក៏​បុរស​នៅ​តែ​មាន​លទ្ធភាព​ផ្ដល់​កំណើត​ឲ្យ​កូន​ ខុស​ពី​នារី​បើ​សិន​ជា​អស់​រដូវ​គឺ​គ្មាន​លទ្ធភាព​អាច​បង្ក​កំណើត​បាន​ឡើយ​។

៤. បុរស​គឺ​ជា​មេ​គ្រួសារ​ និង​​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់

ចំពោះ​សេដ្ឋកិច្ច​គ្រួសារ​​គឺ​បុរស​ជា​អ្នក​ផ្គត់ផ្គង់​មួយ​ផ្នែក​ធំ​ ដូច្នេះ​បុរស​គឺ​ត្រូវ​​តែ​មាន​ការងារ​ត្រឹម​ត្រូវ​មួយ​​​សម្រាប់​ទ្រទ្រង់​គ្រួសារ​ ​មិន​អាច​ដើរ​ទាត់​ខ្យល់​នោះ​ទេ​។

៥. ចង់​សង​គុណ​ និងផ្គត់ផ្គង់​គ្រួសារ​គាត់​ជា​មុន​សិន

អ្នក​ខ្លះ​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​បង្កើត​គ្រួសារ​តែ​មិន​ទាន់​គឺ ដោយ​សារ​ទុក​ពេល​វេលា​ដើម្បី​ផ្គត់ផ្គង់​ឪពុកម្ដាយ​ និង​បង​ប្អូន​សិន​ ព្រោះ​វា​ងាយ​ស្រួល​ជាង​ពេល​ដែល​មាន​ប្រពន្ធ​កូន។

៦. មិន​ទាន់​ដល់​គូ

បុរស​ខ្លះ​ទៀត​គឺ​មាន​អ្វី​គ្រប់យ៉ាង​តែ​បែរ​ជា​មិន​ទាន់​មាន​លទ្ធភាព​ស្វែង​រក​មនុស្ស​ដែល​អាច​រស់នៅ​ជាមួយ​គ្នា​បាន​ក៏​សម្រេច​ចិត្ត​បន្ត​ភាព​នៅ​កំលោះ​បន្ត​ទៀត​ទៅ​។

ទាំងនេះ​សុទ្ធតែ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​បុរស​នៅ​កំឡោះ​យូរ​ជាង​នារី​ តែ​ពេល​ខ្លះ​នារី​ក៏​នៅ​យូរ​ជាង​បុរស​ដែរ​ប៉ុន្តែ​គាត់​ពិបាក​នឹង​ជ្រើសរើស​ដៃ​គូ​បន្តិច​ មិន​ដូច​បុរស​នោះ​ទេ ដូច្នេះ​នារី​ៗ​កុំ​នៅ​យូរ​ពេក​បើ​គិត​ថា​គ្រប់​លក្ខណៈ​ហើយ​នោះ​ឆាប់​រៀប​ការ​ទៅ​ កុំ​ឲ្យ​គេ​ថា​ក្រមុំ​ចាស់​៕

ប្រែសម្រួល៖ ផេង​ ផលធីតា

អត្ថបទពេញនិយម