រឿង​​អស្ចារ្យ​​ច្រើន​យ៉ាង ​​បញ្ជាក់​​ថា​​​ជប៉ុន​​មាន​​​លក្ខណៈ​ពិសេស​​ខុស​ពី​ប្រទេស​​ដទៃ

  • 2018-09-05 07:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​​ក្នុង​​​​ប្រទេស​​​និមួយៗ ​មាន​​​​​ច្បាប់​ទម្លាប់​​​​​​ផ្សេងៗ​​គ្នា​​ដែល​​ត្រូវ​គោរព​​ធ្វើ​​តាម ប៉ុន្តែ​​បើ​​ក្រឡេក​​ទៅ​មើល​​ប្រទេស​​ជប៉ុន​​​វិញ គឺ​​ជា​​​ប្រទេស​មួយ​មាន​ការ​​អភិវឌ្ឍ​​ខ្លាំង​ ហើយ​​ប្រជាជន​​ភាគ​ច្រើន​​​​​​​​តែង​​តែ​​​គោរព​​វិន័យ​បាន​​​​​​ល្អ​ជាង​គេ​​នៅ​លើ​ពិភព​លោក។ ​បន្ទាប់​​​ពី​​​​​​​ការ​​​ទម្លាក់​​អាវុធ​នុយក្លេអ៊ែរ​នៅ Hiroshima និង Nagasaki ធ្វើ​​ឲ្យ​​ប្រទេស​​ជប៉ុន​​​រង​​ការ​​ខូច​ខាត​ជា​ទម្ងន់ ព្រម​ទាំង​​បាន​ជះ​​ឥទ្ធិពល​​​​​អាក្រក់​ ផ្តល់​​ផល​​វិបាក​​ដល់​​អ្នក​​ជំនាន់​​ក្រោយ។ យ៉ាង​​ណា​​ក៏​​​ដោយ ​ប្រទេស​នេះ​​បាន​​ស្តា​រខ្លួន​​ឡើង​វិញ​​ជា​ថ្មី​ ជា​មួយ​នឹង​ភាព​​រឹង​មាំ លទ្ធផល​​គួរ​​​​ឲ្យ​កោត​​ស្ញប់ស្ញែង​​​ ដែល​​អាច​​ផ្តល់​គំរូ​ល្អ​​ដល់​​ប្រទេស​​​ដ​ទៃ​ទៀត។ អ្វីៗ​​​នៅ​ក្នុង​​​​ប្រទេស​​ជប៉ុន សឹង​​​តែ​អាច​​​និយាយ​​បាន​ថា​​ឥត​​ខ្ចោះ​​គ្រប់​បែប​យ៉ាង។​​

១. បើ​​អ្នក​​​​បាត់​​របស់​អ្វី​មួយ អ្នក​នឹង​​អាច​​រក​ឃើញ​​វិញ​​នៅ​​​​កន្លែង​​ដើម​ដែល​អ្នក​បាន​ធ្វើ​​​ជ្រុះ

២. នៅ​តាម​​​ភោជនីយដ្ឋាន​​​មួយ​​ចំនួន គេ​​ប្រើ​មនុស្ស​យន្ត​ធ្វើ​ជា​អ្នក​​លើ​ក​ម្ហូប​​អាហារ​​និង​ភេសជ្ជៈ​ជូន​​ភ្ញៀវ

៣. នៅ​ក្នុង​បង្គន់​មាន​​​ប៊ូតុង​សម្រាប់​​ចុច​ឲ្យ​ឮ​​សម្លេង​ភ្លេង​ ដើម្បី​កុំ​​ឲ្យ​​អ្នក​​ខ្មាស​​អៀន​ពេល​បន្ទោបង់

៤. អំពូល​ភ្លើង​ក្នុង​បន្ទប់​​​​សណ្ឋាគារ ​​​​អាច​​បើក​​​​បំភ្លឺ​តែ​មួយ​​ចំហៀង​បាន

៥. ​​ទឹក​​បង្ហូរ​តាម​លូ​ គឺ​មាន​អនាម័យ​​ថ្លាឈ្វេង​ហើយ​មាន​​ចិញ្ចឹម​​ត្រី

៦. នៅ​​លើ​​​​កំប៉ុង​គ្រឿង​​ស្រវឹង មាន​​អក្សរ​សម្រាប់ឲ្យជន​​ពិការ​ភ្នែកអានបាន​​​

៧. ​អ្នក​​ជិះ​​លើ​​រថភ្លើង​​​និង​បុគ្គលិក​ទាំង​​អស់​ មាន​​ភាព​​​​សាមគ្គី​​គ្នា​​ខ្លាំង​​ ដើម្បី​ជួយ​​សង្រ្គោះ​​​ស្រ្តី​ម្នាក់​​​​ដែល​​​​​បាន​​ធ្លាក់​​ហើយ​​ជាប់​គាំង​ពេល​​ចុះ​​ពី​​​លើ​រថ​ភ្លើង

៨. រូប​ភាព​មួយ​នេះ​បញ្ជាក់​​ថា ប្រជាជន​​​​ជប៉ុន​​មាន​​សីលធម៌​​និង​គោរព​​វិន័យ​​​ល្អ​ណាស់

៩. កៅអី​​អង្គុយ​នៅ​ក្នុង​​រថភ្លើង​ ​​ចង់​បង្វិល​ទៅ​ទិស​​​ខាង​ណា​ក៏​បាន

​​​​​​​១០. នៅ​ក្នុង​​រថភ្លើង​​មាន​បន្ទប់​​​ដាច់​​ដោយ​​ឡែក សម្រាប់​​អ្នក​​​ជក់​​បារី

១១. ​​​មាន​កន្លែង​​​​ទុក​ឆត្រ​​ អាច​​ចាក់​​សោ​​​​បាន មិន​​ចាំ​​​បាច់​​​​​កាន់​ពេល​​ដើរ​​ចូល​អគារ​​ មិន​​ភ័យ​ខ្លាច​​ច្រឡំ​គ្នា

១២. ក្នុងបន្ទប់​ទឹកមាន​​​​​​បំពាក់​​នូវ​​បច្ចេកវិទ្យា​ទំនើប អាច​​ប្រាប់​អ្នក​ថា​​បង្គន់​​ណា​ទំនេរ​ឬ​មាន​​អ្នក​​ចូល​​​​ហើយ

១៣. ​ភេសជ្ជៈ​ឬ​ម្ហូប​អាហារ​នានា​ មិន​​​ខុស​គ្នា​​ជាមួយ​នឹង​​រូប​​ដែល​​​​ដាក់​តាំ​ង​​បង្ហាញ

១៤. នៅ​​ក្នុង​​ប្រអប់​​ស្ករ​​​កៅស៊ូ មាន​​ក្រដាស​​តូចៗ សម្រាប់​ទុក​​ខ្ចប់​​​ពេល​អ្នក​ទំពា​រួច

១៥. ​​ក្នុង​ឡាន​​តាក់ស៊ី​នៅ​​ប្រទេស​​ជប៉ុន មាន​​ប៊ូតុង​​​​ចុច ប្រសិន​​បើ​​​ចង់​​ឲ្យ​អ្នក​​បើក​​បរ​​បន្ថយ​ល្បឿន

១៦. ពេល​​ចូល​បង្គន់​​ត្រូវ​​​ផ្លាស់​​ប្តូរ​ទ្រនាប់​​ជើង

១៧. ​នៅ​​​​មន្ទីរ​​ពេទ្យ​មាន​​​​​វ៉ែនតា​​ដឺក្រេ​ផ្សេងៗ​គ្នា សម្រាប់​​អ្នក​​​​​​​មើល​មិន​​​សូវ​​ច្បាស់​ ទុក​ពាក់​​​ពេល​​បំពេញ​​​បែប​​បទ

១៨. ជណ្ដើរ​យន្ត​​​​​នៅ​​កន្លែង​​ធ្វើការ ​នឹង​​បង្ហាញ​​រូប​ឆត្រ​​ពេល​មាន​​ភ្លៀង​​នៅ​​ខាង​ក្រៅ

១៩. ​ជប៉ុន​​ចេះ​​ពី​​របៀប​​​ដាំ​ឪឡឹក​​ឲ្យ​មាន​​ជ្រុង ងាយ​​ស្រួល​ពេល​ដាក់​ចូល​​ក្នុង​​ទូ​ទឹកកក

២០. ​​បង្កាន់​​ដៃ​​​​​​ជណ្តើរ​​ មាន​រាង​​​ទឹក​​រលក

២១. សូម្បី​​​​តែ​​ពេល​​ចត​ឡាន​​ក៏​មាន​​របៀប​​រៀប​​​រយ​មិន​ធម្មតា

២២. រទេះ​ភ្លើង​​មក​​យឺត​តែ​​២០​​​​​​វិនាទី​សោះ​ ក៏​​និយាយ​​សុំ​អភ័យ​​ទោស​​ដែរ

២៣. នៅ​​​តាម​​ភោជនីយដ្ឋាន​​មាន​​តាំង​​​ម្ហូប​សិប្បនិមិត្ត មើល​មួយ​ភ្លែត​​​ដូច​ម្ហូប​ពិតៗ​ណាស់​

២៤. កៅអី​​អង្គុយ​​​អាច​​ប្រើ​​ជា​​​បង្គន់​បាន ក្នុង​ករណី​​បន្ទាន់បើ​​អ្នក​ទប់​លែង​​ជាប់

២៥. នៅ​លើ​​ដង​ផ្លូវ​ មាន​​​គំនូស​​សញ្ញា​​ថ្មើរ​ជើង​ជា​​ច្រើន ​ងាយ​​ស្រួល​​មាន​សុវត្ថិភាព​​ពេល​​ដើរ​​ឆ្លង​ផ្លូវ

២៦. ​នៅ​​​​ទូ ATM មាន​កន្លែង​​សម្រាប់​​​​ដាក់​​ឈើ​​ច្រត់​ ព្រោះ​ជនជាតិ​ជប៉ុន​សម្បូរ​​មនុស្ស​​វ័យ​​ចំណាស់

២៧. ​គ្រាន់​តែ​​​​ដាច់​​អ៊ីនធឺណិត​មួយ​នាទី​ពេល​ម៉ោង​៤​ភ្លឺ ខាង​​សណ្ឋាគារ​ បាន​សរសេរ​​សំបុត្រ​​មក​សុំទោស​​ភ្ញៀវ

២៨. មាន​​កន្លែង​សម្រាប់​​ដាក់​​​​ទូរសព្ទ ​ពេល​​ចង់​​​ថត​រូប​​​​ខ្លួន​ឯង

២៩. បន្ទាប់​​​ពី​មើល​ការ​​​ប្រកួត​បាល់​ទាត់​​ហើយ ជនជាតិ​ជប៉ុន​នាំ​​គ្នា​ជួយ​​ប្រមូល​​សំរាម

៣០. ​​​​សូម្បី​​តែ​​​គម្រប​​លូ ក៏​​ស្អាត​​ដែរ

៣១. នៅ​​បន្ទប់​​ទឹក​មាន​កៅអី​សម្រាប់​​ដាក់​កូន​តូច​ឲ្យ​អង្គុយ

៣២. ​បើ​អ្នកលាង​​ដៃ​នៅ​ទី​នេះ​រួច ទឹក​​នោះ​​អាច​​ទុក​​​ប្រើ​​ម្តង​ទៀតសម្រាប់ពេល​​ដែលអ្នក​​ចុច​​​​បង្គន់​​ដើម្បី​​សន្សំ​សំចៃ​ទឹក

៣៣. សិស្ស​សាលា បង្រៀន​ឲ្យ​ចេះ​​​​ជួយ​​ជូត​​សម្អាត​​ដោយ​​ខ្លួន​ឯង

៣៤. នេះ​​​គឺ​ជា​​​ម្ហូប​​​​នៅ​​មន្ទីរពេទ្យ​ រៀបចំ​​ឲ្យ​​អ្នក​ម្តាយ​​ក្រោយ​​សម្រាល​​កូន​រួច

៣៥. ​ពេល​​ធ្វើ​ឲ្យ​ខូច​របស់​​​អ្វី​មួយ​​ ទោះ​​បី​​​ជា​មិន​ឃើញ​​ម្ចាស់ ក៏​​​គេ​​​​​សង​លុយ​​​ហើយ​​សរសេរ​​សំបុត្រ​សុំទោស​​ទៀតផង

៣៦. ផ្សារ​ទំនើប​​មាន​​ទូទឹកកក​​សម្រាប់​ឲ្យ​អ្នក​ដាក់​របស់​​ស្រស់​និង​ចាក់​​សោ ហើយ​អាច​បន្ត​ទិញ​ឥវ៉ាន់​​​ផ្សេង​​ទៀត​បាន

៣៧. ក្នុង​​ទីក្រុង​តូក្យូ គេ​​ចូល​ចិត្ត​​ចែក​​ក្រដាស​​បត់​​រូប​​ផ្សេងៗ​​ឲ្យ​អ្នក​​ដោយ​ឥត​​គិត​​ថ្លៃ

៣៨. នៅ​​ទី​សាធារណៈ​មាន​​​ក្រដាស​អនាម័យ​​ទុក​ឲ្យ​​ជូត​​សម្អាត​​​ទូរសព្ទ

៣៩. មនុស្ស​​ឈរ​​​​​តម្រង់​ជួរ​​យ៉ាង​​រៀប​រយ ពេល​​​​កំពុង​ចាំ​រថភ្លើង

៤០. នាវិក​​នៅ​​ប្រលាន​យន្ត​​ហោះ​​ឱន​ក្បាល​​គោរព​​និង​​លើក​​ដៃ​​​លា​​ ពេល​​យន្តហោះ​​កំពុង​ឡើង

៤១. ​​វ៉ាលី​របស់​ភ្ញៀវ នៅ​ប្រលាន​​យន្តហោះ​​ធ្វើ​​ការ​​តម្រៀប​​តាម​​ពណ៌

៤២. ​ធ្វើ​​អ្វី​ក៏​ដោយ​ ជនជាតិ​ជប៉ុន​​តែង​តែ​​តម្រង់​ជួរ ​អាច​​អត់ធ្មត់​​រង់ចាំ ព្រោះ​​​វិន័យ​​​​ល្អ​​និង​​​ការគោរព​ទាំង​នេះ ត្រូវ​​បាន​គ្រូ​បង្រៀន​​ ដឹក​​នាំ​​ឲ្យ​ធ្វើ​​តាំង​​​ពី​​ថ្នាក់​មតេយ្យ​​មក​​ម្ល៉េះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអានបន្ត៖

ប្រភព៖ spysparrow ប្រែ​សម្រួល៖ ដេត ឈុនអ៉ី