យុគ ចិន្ដា សម្រិត​សម្រាំង​ខោ​អាវ​ដល់​ម្លឹង​ ពេល​ទៅ​កម្មវិធី​ប៉ះ​តារា​អន្តរជាតិ (វីដេអូ)

  • 2018-07-27 08:04:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្លៀកបំពាក់​របស់​ពិធី​កា​រី​នី យុគ ចិន្ដា ពិត​ជា​មាន​ភាព​ទាក់​ទាញ​ប្លែក នៅ​ពេល​ចូល​រួម​ក្នុង​កម្មវិធី​ជប់​លៀង​មួយ ដែល​មាន​តារា​ល្បី​ថៃ Katreeya English ចូល​រួម​ដែរ កាល​ពី​ពេលថ្មីៗនេះ។ បើ​និយាយ​ពី​ការ​រចនា និង​តម្លៃ​វិញ ក៏​មិន​ធម្មតា​ដែរ ចំពោះ​ឈុត​អាវ​ប៉ាក់​បញ្ចេញ​ដើម​ទ្រូង លេង​ម៉ូដ​អាវ​ធំ​ពី​ក្រៅ និង​ខោ មាន​ជាយ​ស្បៃ​វែង​ចំហៀង​ធ្លាក់​ដល់​ដី។

មួយឈុតនេះ​ន​ការ​សម្រិត​សម្រាំង​ខ្លាំង ពិសេស​ម៉ូដ​តែ​ម្ដង ដើម្បី​ឲ្យ​ស័ក្ដិសម​ទៅ​នឹង​កម្មវិធី​ធំ មាន​តារា​អន្តរជាតិ​ចូល​រួម ដោយ​អ្នក​នាង​ យុគ ចិន្តា ប្រាប់​ថា ​ខំ​រិះ​រក​ការរចនា​ថ្មី ទាក់​ទាញ​ កុំ​ឲ្យ​មើល​ទៅ​សាមញ្ញ​ពេក។ ម្ដាយ​របស់​នាង​តូច អម បន្ត​ថា ឈុត​នេះ​មាន​បី​ផ្នែក​ផ្សេង​ៗ​គ្នា មាន​អាវ​ប៉ាក់​ខាង​ក្នុង​ អាវ​ធំ​ក្រៅ​ និង​ខោ​ជើង​ប៉ាត់​ ប៉ុន្តែ​មើល​ទៅ​ធម្មតា​ពេក ដូច្នេះ​ អ្នក​នាង​ បន្ថែម​ស្បៃ​ពណ៌​ស​ពី​លើ​ទៀត ឲ្យ​មើល​ទៅ​ទាក់​ទាញ។ ពេល​ណា​ដែល​ពិធី​ការីនី​នេះ ដោះ​ស្បៃ​​ចេញ នឹង​ប្រែ​ជា​​ម៉ូដ​ថ្មី​ផ្សេង​មួយ​ទៀត អាច​ចូល​រួម​កម្មវិធី​ដទៃ​បាន​ទៀត​ ផង​ដែរ។

ការ​ចំណាយ​ពេល​លើ​ការ​កាត់​ដេរ មាន​ចំនួន​២ ថ្ងៃ ដោយ​អ្នក​នាង​ យុគ ចិន្ដា​ រចនា​ម៉ូដ​ខ្លួន​ឯង​ផ្ទាល់​តែ​ម្ដង។ ចំពោះ​​ឈុត​នេះ​ មាន​តម្លៃ​ខ្ពស់​បន្តិច ដល់​ទៅ ​២៨០​ដុល្លារ ដោយ​មិន​គិត​ថ្លៃ​ឈ្នួលកាត់​ដេរ​​នោះ​ទេ។ ពិធី​ការីនី​តែង​គិត​គូ​រលើ​របៀប​រៀប​ចំ​ខ្លួន​រូប​នេះ បញ្ជាក់ថា ​​មាន​សម្លៀកបំពាក់​មួយ​ចំនួន អ្នក​នាង​យុគ ចិន្ដា មិន​បាន​កាត់​ថ្មី​ទេ ដោយ​គ្រាន់​តែ​ថែម​ថយ​បន្តិច​បន្តួច​ទៅ គឺ​ចេញ​ម៉ូដ​ថ្មី ​អាច​ចូល​រួម​កម្មវិធី​បាន​ហើយ៕

វិដេអូ៖

ចុចអាន៖តារា​ថៃ ៦​រូប​ធ្លាប់​រង​ការ​រិះ​គន់​ឡើង​ចុក​ព្រោះ​ស្លៀក​ពាក់​​​ភ្លាវ និង​​ពិបាក​មើល​​ខ្លាំង

ប្រភព៖ sabaynews អត្ថបទ៖ លឹម សុនា