អនាគត​កូន​ក្រមុំ​ម្នាក់​ៗ គួរតែ​មាន​ច្បាប់​ទាំង ៥ នេះ ទុក​ត្រៀម​សម្រាប់​ថ្ងៃ​រៀបការ

  • 2018-06-19 09:28:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​ពេល​រៀប​អាពាហ៍ពិពាហ៍ សម្រាប់​កូន​ក្រមុំ​ដែល​ត្រៀម​ខ្លួន​រួចរាល់​ហើយ អាច​និយាយ​បាន​ថា​មិន​អី​ទេ។ តែ​សម្រាប់​អ្នក​មិន​ទាន់​បាន​ត្រៀម​ខ្លួន​វិន័យ​ទាំង ៥ នេះ អាច​ជួយ​ឲ្យ​ថ្ងៃ​មង្គល​ទទួល​បាន​ភាព​ឥត​ខ្ចោះ៖

១.កុំ​ធ្វើ​ដំណើរ​ទៅ​ណា​ឆ្ងាយ​ៗ

ចាស់​ៗ​បុរាណ តែង​ហាម​កូន​ក្រមុំ​មិន​ឲ្យ​ចេញ​ទៅ​ក្រៅ​ឆ្ងាយ​តែ​ម្នាក់​ឯង​ឡើយ ព្រោះ​តែ​ខ្លាច​ជួប​រឿង​អ្វី​មិន​ល្អ ស្រប​ពេល​ដែល​ថ្ងៃ​សំខាន់​ក៏​ជិត​មក​ដល់​ទៀត។

២.ព្យាយាម​ញ៉ាំ​ឲ្យ​បាន​ច្រើន

កូន​ក្រមុំ​នា​ថ្ងៃ​រៀបការ គឺ​ហត់​នឿយ​ខ្លាំង​ណាស់ ដូចនេះ​កុំ​ខ្លាច​ថា​ធាត់​រហូត​តម​មិន​ញ៉ាំ​អ្វី​ច្រើន។ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​បង្កើន​ការ​ទទួលទាន ដើម្បី​ឲ្យ​មាន​កម្លាំងកំហែង​ទប់ទល់​នឹង​រឿង​រវល់​ជាច្រើន​ថ្ងៃ​សំខាន់​នោះ។

៣.ឧស្សាហ៍​ល​រ៉ូប

អ្នក​គួរតែ​ល​វា​មួយ​សប្ដាហ៍​ម្ដង ដើម្បី​ចង់​ដឹង​ថា​ចង្អៀត ឬ​រលុង ដើម្បី​កុំ​ឲ្យ​ថ្ងៃ​នោះ​មក​ដល់ ស្លៀកពាក់​មិន​កើត។

៤.ត្រៀម​សម្ភារៈ​ឲ្យ​រួចរាល់

នា​ថ្ងៃ​នោះ កូន​ក្រមុំ​ពិតជា​រវល់​ណាស់ ដូចនេះ​អ្នក​គួរ​រៀបចំ​សម្លៀកបំពាក់ ពូក ភួយ ខ្នើយ ឥវ៉ាន់ និង​របស់របរ​ប្រើប្រាស់​ទុក​ក្រោយ​រៀបការ​រួច។

៥.ថែរក្សា​សម្រស់

ដើម្បី​ឲ្យ​ថ្ងៃ​ពិសេស​អ្នក​អាច​ក្លាយ​ជា​កូន​ក្រមុំ​ដ៏​ស្រស់​ស្អាត​ដាច់​គេ គួរតែ​ថែបំប៉ន​សម្រស់​ឲ្យបាន​ទ្វេដង ទាំង​ស្បែក​មុខ ខ្លួន ជាពិសេស​សរសៃ​សក់៕

ចុចអាន៖មិនចង់អង្គុយកើតទុក្ខ! ប្ដី​ប្រពន្ធ​មិន​គួរ​ខ្ចី​លុយ​គេ​មក​ទិញ​​របស់​ ៤​ យ៉ាងនេះឡើយ

http://weddingtips.info/five-rules-for-future-brides/

ប្រភព៖ weddingtips ប្រែ​សម្រួល៖ ទ្រី រ៉ាវី