មុន​រៀបការ​ធ្វើ​រឿង​ទាំង ៤ នេះ​ជាមួយ​គ្នា​ឲ្យ​បាន​សិន​ ទើប​មិន​ស្ដាយក្រោយ

  • 2018-06-15 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បាន​រៀបការ​តែ​មួយ​មុខ មិនមែន​ហៅ​ថា​ជីវិត​ជោគជ័យ​ទេ បើ​រៀបការ​ហើយ​រស់នៅ​មិន​ចុះសម្រុង​គ្នា​ដដែល​នោះ។ ដូចនេះ​បើ​មិន​ចង់​ស្ដាយក្រោយ មុន​រៀបការ​អ្នក​ទាំងពីរ​ធ្វើ​រឿង ៤ យ៉ាង​នេះ​ឲ្យ​បាន​សិន​ទៅ ទើប​ល្អ​ចំពោះ​ជីវិត​គូ៖

១.គ្មាន​ជម្លោះ

ប្រសិនបើ​អ្នក​មិន​ឈ្លោះ​ប្រកែក​គ្នា ប៉ុន្តែ​ទាំង​ពីរ​នាក់​ត្រូវ​តែ​ធ្លាប់​ជជែក​គ្នា។ ការ​ជជែក​វែកញែក​រក​ខុសត្រូវ មិន​ដូច​ឈ្លោះ​ទេ ដូចនេះ​សញ្ញា​ទី ១ ច្បាស់​ណាស់​ថា​អ្នក និង​គាត់​ពិតជា​អាច​រស់នៅ​ចុះសម្រុង​គ្នា​បាន។ ទោះជា​ការ​ជជែក​នោះ​រៀង​តឹង​សរសៃ​ក​បន្តិច​មែន តែ​អ្នក​ទាំងពីរ​គ្រាន់តែ​រក​ដំណោះស្រាយ​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​ជា​សង្សារ​នឹង​គ្នា អ្នក​ទាំងពីរ​តែងតែ​ឈ្លោះ​ប្រកែក​គ្នា​មិន​ឈរ នោះ​ទោះ​រៀបការ​ហើយ​ក៏​នៅ​តែ​ប៉ុណ្ណឹង​ដដែល យក​ល្អ​កុំ​ទាន់​រៀបការ​អី​ល្អ​ជាង។

២.ដើរ​លេង​តែ​ពីរ​នាក់

ការ​ដើរលេង​តែ​ពីរ​នាក់ មុន​ក្លាយ​ជា​ប្ដី​ប្រពន្ធ ពិតជា​សំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​ជួយ​ឲ្យ​អ្នក​ដឹង​ពី​គាត់​កាន់​តែ​ច្បាស់។ អ្នក​អាច​សង្កេត​មើល​ថា ពេល​ទៅ​ឆ្ងាយ​តែ​ពីរ​នាក់ គាត់​មាន​ទំនួល​ខុសត្រូវ​សម​ជា​កូន​ប្រុស​ដែរ​ឬ​ទេ ដូចជា​ការ​កក់​បន្ទប់​សណ្ឋាគារ រក​កន្លែង​ញ៉ាំ​អាហារ ពេល​ដើរ​លេង​វង្វេង​ផ្លូវ និង​កាលៈទេសៈ​ជាច្រើន​ទៀត។

៣.ចុះ​សម្រុង​ជាមួយ​ឪពុកម្ដាយ​គេ

អ្នក​ទាំង​ពីរ​គួរតែ​នាំ​គ្នា​ទៅ​លេង​គ្រួសារ​ម្ខាង​ៗ ដើម្បី​ចង់​ដឹង​ពី​ភាព​ចុះ​សម្រុង និង​ឫកពា​អ្វី​ខ្លះ​ដែល​ត្រូវ​កែ។ បើ​សម្រេច​ចិត្ត​ទៅ​លេង​គ្រួសារ​ដៃគូ ក្រោយ​រៀបការ អ្នក​អាច​នឹង​ខក​ខ្លួន ព្រោះ​ពេល​ខ្លះ​មិន​ប្រាកដ​ថា​សាច់ញាតិ​គាត់ ឬ​សាច់​ញាតិ​អ្នក​ចូលចិត្ត​ឡើយ។ តែ​នៅ​ពេល​អ្នក​ទាំង​ពីរ​ក្លាយ​ជា​មនុស្ស​សំណព្វ​របស់​ចាស់​ទុំ វា​នឹង​ធ្វើឲ្យ​អាពាហ៍ពិពាហ៍​កាន់តែ​សប្បាយ​រីករាយ។

៤.ធ្វើ​អាហារ​ញ៉ាំ​រួម​គ្នា

មិនមែន​មាន​ន័យ​ថា រៀប​ការ​រួច​អ្នក​ត្រូវតែ​នៅ​ផ្ទះ​ធ្វើ​ម្ហូប​ឡើយ តែ​ធ្វើ​ដើម្បី​ឲ្យ​ដឹង​ថា​ដៃគូ​ចូលចិត្ត​អាហារ​បែប​ណា ហើយ​អ្នក​ក៏​អាច​បង្ហាញ​ទៅ​គាត់​វិញ​ពី​ចំណី​ដែល​ចង់​ញ៉ាំ​បំផុត​ដូច​គ្នា។ ការ​ចម្អិន​អាហារ​រួម​គ្នា អាច​អ្នក​ទាំងពីរ​ដឹង​ពី​ស្វែង​យល់ និង​សម្រប​ខ្លួន​ពី​រឿង​ញ៉ាំ៕

ចុចអាន៖ជា​​ស្រី​ស្អាត​ក៏​ដោយ ឲ្យ​តែ​មាន​ចរិត​នេះ​​កុំ​សង្ឃឹម​បាន​បុរស​​ល្អ​រៀបការ​ជាមួយ​

ប្រភព៖ Mthai ប្រែ​សម្រួល៖ ទ្រី រ៉ាវី