វត្ថុ​ចាំបាច់ ៤ យ៉ាង​របស់​នារី​សម័យ​ថ្មី ទុក​បន្ថែម​ភាព​ស្រស់​ស្អាត​ពី​លើ​សម្លៀកបំពាក់

  • 2018-05-10 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រឿងអលង្ការ ខោអាវ ស្បែកជើង​គឺ​ជា​របស់​ដែល​មនុស្ស​ស្រី​មិន​អាច​ខ្វះ​បាន ដើម្បី​តុបតែង​ខ្លួន​។ ដូចនេះ​ពេល​ស្លៀកពាក់​បាន​ស្អាត​ហើយ ត្រូវ​ចេះ​រក​អ្វី​មក​បន្ថែម ទើប​ឃើញ​ស្អាត​ទាំងព្រម។ ខាងក្រោម​ជា​អ្វី​ដែល​ស្រី​ៗ​សម័យ​នេះ មាន​ជា​ចាំបាច់៖

១.ក្រវិល​វែង

អ្នក​មាន​ទម្រង់​មុខ​មូល ស៊ី​គ្នា​ជាមួយ​ក្រវិល​វែង​ៗបំផុត។ តែ​សម្រាប់​អ្នក​មាន​ទម្រង់​មុខ​ផ្សេង​ក៏​អាច​ពាក់​ក្រវិល​វែង​បាន​ដែរ ហើយ​អាច​ពាក់​តែ​ក្រវិល ដោយ​គ្មាន​គ្រឿងអលង្ការ​ផ្សេងទៀត ទើប​មើល​ទៅ​ស្អាត​មិន​ស្កេកស្កះ។

២.មួក

មួក​បែបនេះ គឺជា​គ្រឿង​ដ៏​ពេញ​និយម​នា​ពេល​ថ្មី​ៗ​នេះ។ ដោយសារ​តែ​វា​អាច​ពាក់​បាន​គ្រប់​កន្លែង និង​ជួយ​បិទបាំង​ពន្លឺ​ថ្ងៃ ផ្ដល់ឲ្យ​ផ្ទៃ​មុខ​ស​ស្អាត។

៣.វ៉ែនតា

មិន​ត្រឹមតែ​ជួយ​ការពារ​ភ្នែក​ពី​ធូលី ពន្លឺ​ទេ តែ​វា​សមរម្យ​សម្រាប់​នារី​ដែល​មើល​ទៅ​ឡូយឆាយ និង​ដើរ​ទាន់​សម័យ​កាល។

៤.បូ​ក្រណាត់

បូ​បែបនេះ​សក្ដិសម​ជាមួយ​នារី​គ្រប់​កាលៈទេសៈ ជាពិសេស​នៅ​រដូវ​ក្ដៅ។ ជួយ​ការពារ​សក់​មិន​ឲ្យ​ទក់ និង​បន្ថែម​ភាព​ស្រស់​ស្អាត​ប្លែក ជាពិសេស​ពេល​ទៅ​លេង​សមុទ្រ​ម្ដង​ៗ គឺ​មិន​អាច​ខ្វះ​បាន​ឡើយ៕

ចុចអាន៖១៤ វិធី​អាច​ជួយ​ឲ្យនារី​ៗ​ ជ្រើសរើស​សម្លៀកបំពាក់​ចូលរួម​កម្មវិធី​បាន​​ស្រស់​ស្អាត​ជាង​គេ

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី