ហេតុអ្វីបានជាស្នេហាពេលបច្ចុប្បន្ន ស្ដួចស្ដើងងាយបែកបាក់យ៉ាងនេះ?
- 2018-04-11 03:42:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីបានជាស្នេហាពេលបច្ចុប្បន្ន ស្ដួចស្ដើងងាយបែកបាក់យ៉ាងនេះ?
មនោសញ្ចេតនាពេលបច្ចុប្បន្ន ក្រៅពីភាគីទាំងសងខាង នៅមានកត្តាសង្គមជាច្រើនទៀតដែលធ្វើឲ្យវាលែងបានយូរអង្វែងដូចកាលពីមុន ហើយគេផ្លាស់ប្ដូរស្នេហាដូចខោអាវ។ នេះគឺជាកត្តាដែលធ្វើឲ្យស្នេហាសម័យទំនើបស្ដួចស្ដើង ងាយប្រេះឆាជាងមុន។
១. មិនទាន់ត្រៀមខ្លួនរួចរាល់
ដោយសារតែខ្វះភាពកក់ក្ដៅ ឃើញគេមានគូហើយខ្លួនអត់គូយូរពេក ក៏សម្រេចចិត្តទទួលយកគេទាំងដែលភាគីទាំងសងខាងមិនទាន់ស្វែងយល់គ្នាច្បាស់លាស់ ជាហេតុធ្វើឲ្យស្រលាញ់គ្នាមិនទាន់បានប៉ុន្មានផងក៏ត្រូវបែកទៅវិញ។
២. យល់ច្រឡំមិត្តភាព និងស្នេហា
អ្នកស្ថិតនៅក្នុងចន្លោះមិត្តជិតស្និទ្ធ និងសង្សារ។ នៅពេលដែលអ្នកមិនទាន់ច្បាស់ខ្លួនឯងផង ហើយសម្រេចធ្វើសង្សារនឹងគ្នា ដល់ពេលបែកគ្នាទៅ ស្នេហាក៏បែក ហើយចំណងមិត្តភាពក៏លែងនៅដូចមុន។
៣. ភាពព្រួយបារម្ភនៅក្នុងសង្គមច្រើនពេក
កាលផ្ដើមស្នេហ៍ដំបូង មិនទាន់មានរឿងច្រើនត្រូវបារម្ភក៏មិនសូវមួម៉ៅដាក់គ្នា តែដល់ពេលមានអាយុច្រើនជាងមុន នៅពេលដែលអម្រែកលើស្មាកាន់តែធ្ងន់ទៅៗ ក៏លែងមានពេលយកចិត្តទុកដាក់នឹងគ្នា ក៏ធ្វើឲ្យឃ្លាតកាយណាយចិត្ត។
៤. ចង់ឃើញលទ្ធផលលឿនពេក
អ្នកគ្មានភាពអំណត់ក្នុងការរង់ចាំទិន្នផលក្នុងរឿងមនោសញ្ចេតនា។ គ្រាន់តែស្រលាញ់គ្នាមិនទាន់បានប៉ុន្មានផង អ្នកចង់ឲ្យគេចូលស្ដី ឬត្រូវធ្វើការលះបង់ធំៗឲ្យអ្នកជាដើម ដែលជាហេតុធ្វើឲ្យអ្នកស្រងាកចិត្តលែងចង់បន្តទៀត។
៥. ចូលចិត្តផ្លាស់ប្ដូរ
ទាំងយើងទាំងគេ ចិត្តងាយវៀចវេរដោយសាររូបសម្បត្តិខាងក្រៅ។ ដូចមនុស្សមួយចំនួន មានសង្សារពេញសិទ្ធិផង សង្សារបម្រុង ហើយសង្សារសាគួថែមទៀត។ ពួកគេអាចផ្លាស់ប្ដូរដៃគូបានគ្រប់ពេលវេលា តាមតែចិត្តចង់។
៦. យើងលែងឲ្យតម្លៃលើមនោសញ្ចេតនា
ដោយសារតែងាយរកបានពេក រាល់ចំណងមនោសញ្ចេតនានៅពេលនេះ លែងមានតម្លៃខ្ពស់ដូចមុន ព្រោះគេយកគ្នាតែមួយឆាវៗ សប្បាយតែមួយគ្រា។ ដល់ពេលសប្បាយចប់ ម្នាក់ៗក៏ដើរផ្លូវរៀងៗខ្លួន៕
ចុចអាន៖
ស្នេហាពេលអស់ស្រលាញ់គឺចប់ហើយ កុំបន្ទោសដោយសារតែអ្នកទី៣អី
ដឹងខ្លួនថា កំពុងលង់ស្រឡាញ់គេតែម្ខាង ទាញខ្លួនឯងមកវិញដោយវិធី ៣ យ៉ាងនេះ