អាថ៌កំបាំង ៧ យ៉ាង​ជួយ​ឲ្យ​ស្រី​ៗ​សន្សំសំចៃ​បាន​ច្រើន ហើយ​រឹតតែ​ស្អាត​ទៀត

  • 2018-03-22 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ដែល​មិន​ដឹង​ពី​អាថ៌កំបាំង​ទាំង​នេះ ពិតជា​ពិបាក​ក្នុង​ការ​រស់នៅ​ជាក់ជា​មិន​ខាន។ ដូចនេះ​ដើម្បី​ជា​ភាព​ងាយ​ស្រួល និង​ជួយ​ឲ្យ​មនុស្ស​ស្រី​កាន់តែ​ស្រស់​ស្អាត កញ្ញា សូម​ណែនាំ​ពី​វិធី​សន្សំសំចៃ ៧ យ៉ាង​ដូច​ខាងក្រោម៖

១.វិធី​រក្សា​ពណ៌​ក្រែម​ឲ្យ​ជាប់​បាន​យូរ​អង្វែង

ដើម្បី​ជួយ​ឲ្យ​ក្រែម​ជាប់​ពណ៌​បាន​យូរ ហើយ​ញ៉ាំ​យ៉ាង​ណា​ក៏​មិន​រលុប គឺ​ក្រោយ​ពេល​លាប​រួច​យក​ក្រដាស​ស្ងួត​ស្ដើង​មក​បិទ​ពី​លើ ហើយ​យក​ជក់​ទៅ​ជ្រលក់​ម្សៅ​ហុយ​ៗ​ហើយ​​វាស​ៗ​ពី​លើ​ក្រែម។

២.ម៉ាស៊ីន​កៀប​សក់ អាច​ជំនួស​ម៉ាស៊ីន​អ៊ុត​បាន​មួយ​គ្រា

នៅ​ពេល​អ្នក​ប្រញាប់​ខ្លាំង គ្មាន​ពេល​គ្រប់គ្រាន់​ដើម្បី​អ៊ុត​សម្លៀកបំពាក់ អ្នក​អាច​យក​ម៉ាស៊ី​កៀប​សក់​ទៅ​គាប​អាវ និង​ខោ​បាន។ ទោះជា​មិនសូវ​រាប​ខ្លាំង តែ​វា​អាច​ត្រង់​ស្អាត​យក​ជា​ការ​បាន។

៣.វិធី​ធ្វើឲ្យ​ក្រចក​ដៃ​ឆាប់​ស្ងួត

ក្រោយ​ពេល​លាប​ថ្នាំ​រួច អ្នក​មាន​ការ​ប្រញាប់​ចេញ​ទៅ​ទាំង​មិន​ទាន់​ស្ងួត អាច​ធ្វើឲ្យ​ក្រចក​ខូច​បាន។ វិធី​រហ័ស​បំផុត គឺ​ត្រាំ​ដៃ​ក្នុង​ទឹក​កក។

៤.រក្សា​ក្លិន​ក្រអូប​បាន​ពេញ​មួយ​ថ្ងៃ

គ្រាន់​តែ​បាញ់​ទឹកអប់​នៅ​ចំណុច​ទាំង ៥ កន្លែង​នេះ​នឹង​ជួយ​ឲ្យ​អ្នក​រក្សា​ក្លិន​ក្រអូប​បាន​យូរ។

៥.មិន​បាច់​បោក​ខោ​ខោវប៊យ​ក៏​បាន

ជំនួស​ឲ្យ​ការ​សម្អាត​ជាមួយ​សាប៊ូ អ្នក​គ្រាន់តែ​ដាក់​ខោ​ខោវប៊យ​នៅ​ក្នុង​ទូ​ទឹក​កក ១ យប់។ វា​អាច​ជួយ​លុប​បំបាត់​ស្នាម​ប្រឡាក់​បាន​យ៉ាង​ងាយ។

៦.វិធី​រក្សា​ស្បែកជើង​ប៉ាត់តា​ឲ្យ​នៅ​តែ​ថ្មី

ដាក់​កន្សែង​ទន់​តូច​មួយ​ទៅ​ក្នុង​ចាន​ទឹកខ្មេះ និង​លាយ​ជាមួយ​ស្ករស រួច​មក​យក​ជូត​សម្អាត ៣ នាទី​ស្បែកជើង​នឹង​ក្លាយ​ជា​ភ្លឺ​ថ្លា​ដូច​ដូច​ទិញ​ថ្មី។

៧.វិធី​ធ្វើឲ្យ​ស្បែកជើង​តូច ល្មម​ជើង

ដាក់​ទឹក​ចូល​ទៅ​ក្នុង​ថង់ ហើយ​ដាក់​វា​នៅ​ខាង​ក្នុង​ស្បែក​ជើង យក​ទៅ​ទុក​ក្នុង​ទូទឹកកក ១ យប់ ស្អែក​ឡើង​អ្នក​នឹង​ពាក់​ត្រូវ​វិញ​ជា​មិន​ខាន៕

yeah1

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម