មនុស្ស​ប្រុស​ពិតជា​ចង់​ឲ្យ​អនាគត​ភរិយា​ខ្លួន​ យល់​ឲ្យ​ច្បាស់​នូវ​រឿង​ទាំង​នេះ

  • 2018-03-14 07:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាពាហ៍ពិពាហ៍ កើត​ឡើង​ដោយ​សេចក្ដី​ស្រលាញ់​យ៉ាង​ផ្អែមល្ហែម​ជាមួយ​រវាង​មនុស្ស​ពីរ​នាក់។ ប៉ុន្តែ​អ្នក​ជិត​រៀបការ​មួយ​ចំនួន​មិន​បាន​ប្រាប់​ពី​តម្រូវការ ក៏​ដូច​ជា​រឿងរ៉ាវ​មួយ​ចំនួន​ទាក់ទិន​នឹង​គ្រួសារ​ខ្លួន​ឡើយ ជាពិសេស​ខាង​ប្រុស។ ដូច្នេះ កញ្ញា សូម​បង្ហាញ​ចំណុច​សំខាន់​ៗ​ដែល​បុរស​ៗ​ចង់​ឲ្យ​អនាគត​ភរិយា​គេ​ដឹង៖

.«ផ្ទះ​របស់​ខ្ញុំ​នឹង​ក្លាយ​ជា​ផ្ទះ​របស់​អ្នក ដូច្នេះ​អ្នក​អាច​ធ្វើ​អ្វី​ដូច​ដែល​ខ្លួន​ធ្លាប់​ធ្វើ​កាល​រស់នៅ​ផ្ទះ​របស់​អ្នក។ អ្នក​មាន​សេរីភាព​ក្នុង​គ្រប់គ្រាន់​ក្នុង​នាម​ជា​សមាជិក​ក្នុង​ក្រុម​គ្រួសារ»។

រូបតំណាង

**២**.«យើង​នឹង​រីករាយ​ជាមួយ​ជីវិត​របស់​យើង ដូច​មុន​ពេល​រៀបការ មាន​សេរីភាព​ក្នុង​ការ​ដើរកម្សាន្ត​ជាមួយ​មិត្តភ័ក្ដិ​គ្មាន​ការ​ដាក់​កម្រិត ហើយ​ អ្នក​ក៏​អាច​ទៅ​ជាមួយ​មិត្តភ័ក្ដិ​របស់​អ្នក​ដូចគ្នា»។

.«ខ្ញុំ​ដឹង​ថា​ស្រី​ៗ​គ្រប់​រូប​ចូលចិត្ត shopping ទោះបីជា​ខ្ញុំ​មិន​ចូលចិត្ត​ក៏​ដោយ ប៉ុន្តែ​ខ្ញុំ​ឆ្លៀត​ពេល​ជូន​ទៅ​តាម​ដែល​អាច​ធ្វើ​បាន ដោយ​មិន​មែន​ជា​ការ​បង្ខំ ឬ​ដាក់​សម្ពាធ​មក​លើ​ខ្ញុំ»។

.«យើង​នឹង​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​ផ្ទះបាយ​ជាមួយ​អ្នក ខ្ញុំ​នឹង​ជួយ​ធ្វើ​កិច្ចការ​ខ្លះ​ៗ​ដែល​ចេះ ដើម្បី​សម្រួល ប៉ុន្តែ​មិន​អាច​បាន​ទាំងស្រុង​ឡើយ។ ព្រោះ​ខ្ញុំ​ក៏​មាន​ការងារ​ខាងក្រៅ​ដែរ»។

.«អ្នក​អាច​ចែក​រំលែក​រឿងរ៉ាវ​នៅ​ក្នុង​ចិត្ត​ជាមួយ​ខ្ញុំ​បាន ព្រោះ​យើង​ជា​គ្រួសារ​តែ​មួយ ទោះ​ជា​រឿង​នោះ​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​ក៏​ដោយ»។

.«យើង​គួរតែ​ចំណាយ​ពេល​វិស្សមកាល​ក្នុង​មួយ​ឆ្នាំ​ម្ដង ដើម្បី​រឹតចំណង​ស្នេហ៍ ក៏​ដូច​ជា​រក​ពេល​សម្រាក»។

.«អ្នក​នឹង​គ្មាន​សម្ពាធ​ណា​មួយ ទាក់ទង​នឹង​រឿង​បង្កើត​កូន​ទេ ព្រោះ​វា​ជា​ការ​សម្រេចចិត្ត​ដ៏​ម៉ត់ចត់​ពេល​មាន​ក្មេង​ចូល​មក​ក្នុង​ជីវិត ហើយ​ត្រូវ​ចំណាយ​ពេល​គិតគូរ​វែងឆ្ងាយ​ណាស់»។

.«ក្រោយ​រៀបការ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ជឿជាក់​លើ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ជឿជាក់​អ្នក​ដូច​គ្នា ទើប​គ្រួសារ​មាន​សុភមង្គល»។

រូបតំណាង

.«ស្វែង​យល់​ពី​ការងារ​គ្នា​ទៅ​វិញ​ទៅមក ទើប​គ្រួសារ​យើង​គ្មាន​ពាក្យ​ថា "អផ្សុក"»។

១០.«គ្រួសារ​អ្នក + គ្រួសារ​ខ្ញុំ= គ្រួសារ​ពួក​យើង»៕

ចុចអាន៖មុន​នឹង​ចង់​បង្កើត​គ្រួសារ អ្នក​គួរ​តែ​បំពេញ​រឿង​ទាំង​នេះ​ឲ្យ​បាន​រួចរាល់​សិន

អត្ថបទ៖ ទ្រី រ៉ាវី