គ្រឿង​សម្អាង​​ ២-៣ មុខ​នេះ​ ជា​អាថ៌​កំបាំង​ថែរក្សា​សម្រស់​ឲ្យ​នៅ​ក្មេង​របស់​ មាស​ សុខសោភា​

  • 2018-03-02 09:11:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​ចម្រៀង​សំឡេង​ក្រអួន​ក្រអៅ​កញ្ញា​ មាស​ សុខសោភា​ ដែល​អ្នក​គាំ​ទ្រ​តែង​តែ​សរសើរ​នូវ​ទឹក​ដម​សំឡេង​ពីរោះ​រណ្ដំ​របស់​នាង​ទាំង​បទ​ខ្មែរ​និង​បទ​បរទេស។​ មិន​ត្រឹម​តែ​មាន​សំឡេង​ពីរោះ​នោះ​ទេ​តែ​នាង​មាន​សម្រស់​ស្រស់​ស្អាត​និង​ក្មេង​ខ្ចី​មិន​ធម្មតា​ ទោះ​អាយុ​ជ្រេបន្តិច​ក្ដី​។​ សោភា​មិន​កំណាញ់​នឹង​ចែក​រំលែក​អាថ៌​កំបាំង​នេះ​ជា​មួយ​និង​មិត្ត​នារី​ៗ​យើង​ឡើយ​ ដោយ​ក្នុង​កាបូប​នាង​តែង​តែ​មាន​ភ្ជាប់​ជានិច្ច​នូវ​ ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ ម្សៅ​ផាត់ ក្រែម​លាប​មាត់​ ម្សៅ​ទ្រនាប់ ទឹកអប់ វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ជា​ដើម។​

នាង​បាន​​សង្កត់​ធ្ងន់​ថា​ដោយ​សារ​ចេញ​ក្រៅ​រង​នូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្បែក​មុខ​ខូច​ ដូច្នេះ​ហើយ​ចាំ​បាច់​ត្រូវ​មាន​ផលិតផល​ការពារ​ស្បែក​មុខ​ទាំង​នោះ​ច្រើន​ជាន់​ និង​ពាក់​វ៉ែនតា​ការពារ​ភ្នែក​ផង​ដែរ។​ ចង់​ដឹង​ច្បាស់​ទៅ​មើល​វីដេអូ​ទាំង​អស់​គ្នា៖

ចុចអាន៖ជៀស​បាន​ជៀស​ទៅ ៦ មុខ​នេះ ព្រោះ​ជា​មូលហេតុ​បណ្ដាល​ឲ្យ​កើត​មុន​ខ្នង

អត្ថបទ៖ Pencharm