ឃើញ​ក្មេង​ៗ​ដូច​១៦​ឆ្នាំ ​ដឹង​អាយុ​ពិត​របស់​Oh Ji Eun​ តារា​សម្ដែង​ស្រី​ល្បី​ខ្លាំង​នៅ​កូរ៉េ​ស្ទើរ​ស្លុត​ចិត្ត

  • 2018-02-19 04:29:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ស្រី​ល្បី​ខ្លាំង​នៅ​កូរ៉េ​ នាង​ Oh Ji Eun​ ​ត្រូវ​បាន​គេ​ស្ងើច​សរសើរ​នូវ​សម្រស់​ដ៏​ក្មេង​វ័យ​របស់​នាង​ពេល​នាង​ស្លៀកពាក់​ខោអាវ​ សិស្ស​សាលា​ថត​រឿង​ Unknown Women​ ចាក់​ផ្សាយ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​កូរ៉េ​ KBS World។​

ជាក់ស្ដែង​ Oh Ji Eun​ បច្ចុប្បន្ន​អាយុ​ ៣៥​ ឆ្នាំ​ហើយ​តែ​រូប​សម្រស់​វិញ​គឺ​ប្រៀប​ដូច​ ក្មេង​ស្រី​ជំទង់​អាយុ​១៦​ ឆ្នាំ​ដូច្នេះ​ឯង។​

រឿង​ដំបូង​ដែល​នាង​សម្ដែង​គឺ​ក្នុង​ឆ្នាំ​ ២០០៦​ ដោយ​ពេល​នោះ​នាង​សម្ដែង​ជា​តួ​រាយ​រង​តែ​ប៉ុណ្ណោះ​។​ ដោយ​សារ​តែ​មាន​ទេពកោសល្យ​ នាង​ចាប់​ផ្ដើម​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​ឆ្នាំ​ ២០១០​ ហើយ​រឿង​ល្បី​ខ្លាំង​នោះ​គឺ​ រឿង​ Smile Donghae និង​ 3 Brothers​ ជា​ដើម​។​រឿង​នោះ​ផង​ដែរ​ក៏​បាន​ចាក់​ផ្សាយ​ក្នុង​ប៉ុស្តិ៍​ទូរទស្សន៍​ CTN​ របស់​កម្ពុជា​ដូច​គ្នា។

ចុចអាន៖​ពាក្យ​ទំនាយ​ឬ​យ៉ាង​ម៉េច? តារា​ណា​ដែល​ចេញ​ពី​ផលិតកម្ម SM សម្រស់​អាក្រក់​ជាង​មុន​ទាំង​អស់

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម