តិចនិកទាំង ៥ជួយអ្នកឲមានគំនិតច្នៃប្រឌិតកាន់តែខ្លាំងជាងមុន
- 2018-02-11 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកទាំង ៥ជួយអ្នកឲមានគំនិតច្នៃប្រឌិតកាន់តែខ្លាំងជាងមុន
ខួរក្បាលរបស់មនុស្សប្រៀបបីដូចជាកាំបិត កាន់តែសំលៀងគឺកាន់តែមុត។ បើសិនជាអ្នកដឹងពីវិធីសាស្ត្រដើម្បីហ្វឹកហាត់ខ្លួនឯងបន្ថែម នោះគំនិតច្នៃប្រឌិតព្រមទាំងសមត្ថភាពនៃការបង្កើតថ្មីរបស់អ្នកនឹងកាន់តែមានឥទ្ធិពលខ្លាំងដងទ្វេដង។
១. បណ្តុះខ្លួនឯងឲមានថាមពលពីខាងក្នុងជាមុនសិន
ទទួលស្គាល់ថាយើងមិនអាចយកបានរបស់គ្រប់យ៉ាងក្នុងលោកនេះទាំងអស់ទេ ប៉ុន្តែក៏មិនមែនឲអ្នកញបៗទៅតាមវាសនារហូតដែរ។ ដើម្បីបង្កើតថាមពលពីខាងក្នុងឲខ្លួនឯង អ្នកត្រូវចេះកំណត់គោលដៅណាមួយដែលអ្នកចង់បានបំផុតជាមុនសិន ពេលនោះគំនិតរិះរកផ្លូវដើរនឹងហាក់់ដូចដុះពន្លកមកបន្តិចម្តងៗមិនខាន។ គំនិតបូកផ្សំជាមួយកម្លាំងចិត្ត ធ្វើឲអ្នកអាចក្លាយជាមនុស្សពូកែច្នៃប្រឌិតបាន។
**២. កត់ត្រា**
គ្រាន់តែកត់ត្រាសោះ ហេតុអ្វីអាចឲយើងយើងក្លាយជាមនុស្សពូកែច្នៃប្រឌិតបាន? បើសិនជាមិនជឿ អ្នកអាចសាកល្បងផ្ទាល់ដោយខ្លួនឯងបាន ទាញក្រដាសមកកត់ត្រាពីហេតុភេទណាមួយដែលអ្នកបានជួបនៅថ្ងៃនេះ វាអាចជារឿងសប្បាយចិត្ត ឬរឿងកើតទុក្ខក៏បាន។ បន្ទាប់មកសាកគិតលេងៗនិងវិភាគពីដើមចមនៃរឿងហេតុទាំងអស់នោះមើល៍ ថាវាកើតឡើងដោយសារអ្វី ហើយហេតុអ្វីក៏មនុស្សគ្រប់គ្នាយល់ស្របឬបដិសេធជាមួយរឿងនោះ។
៣. ជ្រើសរើសយកការធ្វើដំណើរកម្សាន្ត
ខួរក្បាលរបស់មនុស្សពិតជាអស្ចារ្យណាស់ វាឆាប់ចាប់បានអ្វីដែលថ្មីបានលឿនបំផុត។ ដូច្នេះចូររៀនធ្វើដំណើរទៅកន្លែងណាថ្មីហើយប្លែក ដើម្បីទទួលបានបទពិសោធន៍ថ្មីៗដែលអ្នកមិនធ្លាប់ជួប។
៤. ព្យាយាមនៅក្នុងចំណោមមនុស្សមានគំនិតច្នៃប្រឌិត
មិនមែនអ្នកនៅជិតគេដើម្បីចង់ទាមទារផលប្រយោជន៍ពីគេទេ តែដោយហេតុថាគេប្រហែលជាមានបទពិសោធន៍ច្រើនដូចនេះគេអាចនឹងមានវិធីពិសេសដែលអាចពន្យល់ និងជម្រុញអ្នកបន្ថែម។ ចង់ក្លាយជាខ្លាខ្លាំងត្រូវនៅក្នុងចំណោមខ្លាខ្លាំងឲបានច្រើន។
៥. កុំស្មុគស្មាញច្រើន
អ្នកវិទ្យាសាស្ត្របានរកឃើញថា ការគិតរបស់មនុស្សពិតជាមានទំនាក់ទំនងគ្នាខ្លាំងជាមួយនឹងអារម្មណ៍។ ឧទាហរណ៍ថាបើអ្នកកំពុងមួម៉ៅឬស្មុគស្មាញ អ្នកប្រហែលជាមិនអាចផ្ចង់អារម្មណ៍ទៅលើការងារបានផង ចុះទម្រាំរិះរកគំនិតថ្មីៗទៀតធ្វើម្តេចនឹងអាចគិតឃើញទៅ? ដូច្នេះកុំព្យាយាមធ្វើឲខ្លួនស្មុគស្មាញច្រើនពេក គួររកពេលវេលាខ្លះដើម្បីដើរកម្សាន្ត ហើយដែលសំខាន់ត្រូវធ្វើឲខ្លួនឯងមានស្នាមញញឹមជាប្រចាំផង៕
ចុចអាន៖គន្លឹះ ៥ យ៉ាងរៀបចំសប្តាហ៍ថ្មីឱ្យរីករាយនិងស្រស់ស្រាយបំផុត