ស្វែងយល់​តិចនិក​ផាត់​ភ្នែក​នារី​កូរ៉េ ជួយ​ឲ្យ​ឃើញ​ប្លែក និង​ស្អាត​ខុស​ពី​ធម្មតា!

  • 2018-02-05 03:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភ្នែក គឺជា​អាវុធ​សម្ងាត់​របស់​បង​ប្អូន​នារី​ភាគច្រើន ដូច្នេះ​យើង​មិន​គួរ​ធ្វេសប្រហែស​ចំពោះ​កន្លែង​អស្ចារ្យ​មួយ​នេះ​ទេ។ ស្ត្រី​កូរ៉េ​គឺ​មាន​ភ្នែក​សាមញ្ញ​ណាស់ ហើយ​ជា​ធម្មតា​ពួកគេ​ផាត់​ផ្ដោត​លើ​កន្ទុយ​ភ្នែក ដើម្បី​បង្កើត​ជា​ចំណុច​ទាក់ទាញ ធ្វើឲ្យ​ភ្នែក​មើល​ទៅ​កាន់​តែ​ជ្រៅ និង​ធំ​ជាង​មុន។ តោះ​មើល​ការ​តុបតែង​ខ្លួន​របស់​ពួកគេ៖

  • ជំហាន​ទី ១៖ ផាត់​ស្រទាប់​ខាង​ក្នុង​ត្របក​ភ្នែក ដើម្បី​ឲ្យ​មាន​ពណ៌​ភ្នែក​កាន់​តែ​ច្បាស់។

  • ជំហាន​ទី ២៖ ប្រើ​ជក់ ដើម្បី​សម្អាត​ស្រទាប់​ផ្ទៃ​ខាង​ក្រោម​ភ្នែក​ទាំង​សងខាង ហើយ​វាស​កន្ទុយ​ភ្នែក​បន្តិច។

  • ជំហាន​ទី ៣៖ បន្ថែម​ពណ៌​លើ​ត្របក​ភ្នែក​ដែល​បាន​ផាត់​ម្ដង ជាមួយ​ពណ៌​ស្រដៀង​គ្នា ប៉ុន្តែ​ឲ្យ​ដិត​ជាង​ពណ៌​ដំបូង​បន្តិច។ បន្ទាប់​មក​យក​ពណ៌​ខ្មៅ​មក​គូស​នៅ​កន្ទុយ​ឲ្យ​ចេញ​រាង​ខ្លាំង​បន្តិច។

  • ជំហាន​ទី ៤៖ ដាក់​ពណ៌​ក្រោម​ភ្នែក​បន្តិច ឲ្យ​ស៊ី​នឹង​ពណ៌​ត្របកភ្នែក​ខាង​លើ។

សម្រាប់​អ្នក​ដែល​ចូលចិត្ត​ភាព​សិចស៊ី​អាច​ដាក់​ពណ៌​មាស​ផ្លេក​ៗ​ពី​លើ​ និងគូរ eyeliner បន្ថែម​ទៀត​ក៏​បាន​ដែរ។ ដើម្បី​ធ្វើឲ្យ​ភ្នែក​របស់​អ្នក​មើល​ទៅ​ស្អាត​ជាង​មុន នៅ​ពេល​អនុវត្ត​ការ makeup កុំ​ភ្លេច​គន្លឹះ​មូលដ្ឋាន​មួយ​ទៀត ដោយ​ការ​បិទបាំង​ស្នាម​ខ្មៅ​ជុំវិញ​រង្វង់​ភ្នែក​សិន។

បន្ទាប់ពី​ភ្នែក​ហើយ អ្វី​ដែល​ស្រី​ៗ​កូរ៉េ​យក​ចិត្ត​ទុកដាក់​មួយ​ទៀត​នោះ គឺ​ចិញ្ចើម ព្រោះ​វា​នឹង​ជួយ​លើក​សម្រស់​បាន​ទាំង​ព្រម។ ដោយ​មិន​អាច​ផាត់​ពណ៌​ខ្មៅ​ដិត​ខ្លាំង​បាន​ឡើង យក​ល្អ​គួរតែ​ពណ៌​ពណ៌​សូកូឡា ឬ​ពណ៌​ណា​ស្រដៀង​ពណ៌​ភ្នែក​តែម្ដង ហើយ​ទំហំ​មិន​គួរ​ធំ​ពេក​ទេ ល្មម ឬ​ប៉ុន​ក្រចក​កូន​ដៃ​បាន​ហើយ។ ចំណែក​ចំណុច​សំខាន់​មួយ​ទៀត​គឺ​រោមភ្នែក មិន​គួរ​ភ្លេច​ម៉ាស្ការ៉ា​ឡើយ ដើម្បី​ឲ្យ​រោមភ្នែក​កាន់តែ​វែង និង​ង​ខ្ទែត៕

ចុចអាន៖៤កំហុស​ឆ្គង​ក្នុង​ការ​ផាត់​មុខ​ដែល​ធ្វើ​អ្នក​មើល​ទៅ​កាន់​តែ​ចាស់​ជាង​មុន

ប្រភព៖ netlife ប្រែ​សម្រួល៖ ទ្រី រ៉ាវី