មនុស្សប្រុសមិនងាយនឹងយកប្រពន្ធ ដោយសាហេតុផល ៦យ៉ាងនេះ
- 2018-01-01 04:10:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សប្រុសមិនងាយនឹងយកប្រពន្ធ ដោយសាហេតុផល ៦យ៉ាងនេះ
ជាទូទៅយើងឃើញថាភាគច្រើននៃមនុស្សប្រុសគឺមិនសូវជាខ្វល់នូវវ័យរបស់ពួកគេទេទោះបីជាមានអាយុច្រើនបន្តិចក៏មិនជាបញ្ហាក្នុងការរៀបការដែរ មិនមែនពិបាកដូចជានារីនោះទេ ព្រោះបើជ្រុលវ័យបន្តិចគេនឹងថាក្រមុំចាស់មិនខាន។ ដូច្នេះតើមានកត្តាអីខ្លះដែលធ្វើឲ្យបុរសមិនទាន់ចង់រៀបការនូវវ័យក្មេងដូចមនុស្សស្រីនោះ? ទាំងនេះជាទស្សនៈនិងកត្តាមួយចំនួនដែលធ្វើឲ្យបុរសរៀបការនៅពេលមានអាយុច្រើនបន្តិច៖
១. មនុស្សប្រុសគឺត្រូវការភាពសប្បាយរីករាយ និងសេរីភាពច្រើន
ពេលខ្លះពួកគេគិតថាការបង្កើតគ្រួសារគឺធ្វើឲ្យពួកគេបាត់បង់សេរីភាព និង ភាពរីករាយរបស់ពួកគេ ដូច្នេះពួកគេចង់ស្គាល់រសជាតិសប្បាយឲ្យបានច្រើនមុនពេលទទួលយកគ្រួសារ។
២. មនុស្សប្រុសជាអ្នកចូលស្ដីខាងនារី
ទោះបីមានវ័យចាស់បន្តិចក៏មិនមានបញ្ហាដែរឲ្យតែគាត់មានលទ្ធភាពក្នុងការជ្រើសរើសនារីដែលខ្លួនពេញចិត្ត។ ម្យ៉ាងទៀតចាស់ៗតែងតែនិយាយថា មនុស្សដែលមានវ័យចាស់ទុំគឺចេះគិតគូរច្រើន មិនមែនដូចក្មេងៗគិតតែពីសប្បាយ។
៣. មានលទ្ធភាពច្រើនសម្រាប់ការបន្តពូជពង្សវង្សត្រកូល
គិតតាមជីវសាស្ត្រ ទោះបីមានវ័យចាស់បន្តិច ក៏បុរសនៅតែមានលទ្ធភាពផ្ដល់កំណើតឲ្យកូន ខុសពីនារីបើសិនជាអស់រដូវគឺគ្មានលទ្ធភាពអាចបង្កកំណើតបានឡើយ។
៤. បុរសគឺជាមេគ្រួសារ និងត្រូវមានទំនួលខុសត្រូវខ្ពស់
ចំពោះសេដ្ឋកិច្ចគ្រួសារគឺបុរសជាអ្នកផ្គត់ផ្គង់មួយផ្នែកធំ ដូច្នេះបុរសគឺត្រូវតែមានការងារត្រឹមត្រូវមួយសម្រាប់ទ្រទ្រង់គ្រួសារ មិនអាចដើរទាត់ខ្យល់នោះទេ។
៥. ចង់សងគុណ និងផ្គត់ផ្គង់គ្រួសារគាត់ជាមុនសិន
អ្នកខ្លះមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបង្កើតគ្រួសារតែមិនទាន់គឺ ដោយសារទុកពេលវេលាដើម្បីផ្គត់ផ្គង់ឪពុកម្ដាយ និងបងប្អូនសិន ព្រោះវាងាយស្រួលជាងពេលដែលមានប្រពន្ធកូន។
៦. មិនទាន់ដល់គូ
បុរសខ្លះទៀតគឺមានអ្វីគ្រប់យ៉ាងតែបែរជាមិនទាន់មានលទ្ធភាពស្វែងរកមនុស្សដែលអាចរស់នៅជាមួយគ្នាបានក៏សម្រេចចិត្តបន្តភាពនៅកំលោះបន្តទៀតទៅ។
ទាំងនេះសុទ្ធតែជាមូលហេតុដែលធ្វើឲ្យបុរសនៅកំឡោះយូរជាងនារី តែពេលខ្លះនារីក៏នៅយូរជាងបុរសដែរប៉ុន្តែគាត់ពិបាកនឹងជ្រើសរើសដៃគូបន្តិច មិនដូចបុរសនោះទេ ដូច្នេះនារីៗកុំនៅយូរពេកបើគិតថាគ្រប់លក្ខណៈហើយនោះឆាប់រៀបការទៅ កុំឲ្យគេថាក្រមុំចាស់៕