មានហេតុផលទាំង ៤ ដែលអ្នកត្រូវតែលែងលះ មិនគួរទ្រាំបន្តក្នុងទំនាក់ទំនងឈឺចាប់មិនលស់ថ្ងៃ
- 2024-11-10 01:08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានហេតុផលទាំង ៤ ដែលអ្នកត្រូវតែលែងលះ មិនគួរទ្រាំបន្តក្នុងទំនាក់ទំនងឈឺចាប់មិនលស់ថ្ងៃ
បើអ្នកនៅក្នុងរឿងអាពាហ៍ពិពាហ៍យូរអង្វែង អ្នកនឹងបាត់បង់សុភមង្គលរបស់ខ្លួនបន្តិចម្តងៗ។ ដូច្នេះអ្នកមិនគួរស្តាយក្រោយទេ ប៉ុន្តែរឿងដែលអ្នកត្រូវធ្វើគែលែងលះមិនត្រឹមតែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ តែក៏សម្រាប់កូនដែរ។ ទាំងនេះជាហេតុផល សំខាន់ទាំង ៤ យ៉ាងដែលអ្នកគួរលែងលះគ្នាឱ្យបានលឿនបំផុត។
១. លែងលះទៅកុំនៅទ្រាំដើម្បីកូន៖
គូស្វាមីភរិយាជាច្រើនដឹងថាអាពាហ៍ពិពាហ៍របស់ពួកគេកាន់តែជូរចត់ ប៉ុន្តែសម្រេចចិត្តនៅជាមួយគ្នាដើម្បីកូន។ គំនិតនេះមិនតែងតែត្រឹមត្រូវទេ។ កូនរបស់អ្នកអាចឃើញការនិយាយស្តី ការឈ្លោះប្រកែក និងអំពើហិង្សា ហើយពួកគេនឹងមានអារម្មណ៍តានតឹងកាន់តែខ្លាំងក្នុងការរស់នៅក្នុងផ្ទះដែលមានឪពុកម្តាយតែងតែឈ្លោះទាស់គ្នាស្ទើរតែរាល់ថ្ងៃ។ នេះអាចនាំឱ្យមានបញ្ហាធំនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេនាពេលអនាគត។
២. ការលែងលះដើម្បីបង្កើនសុខភាព និងរូបរាងថ្មីរបស់ខ្លួន៖
អាពាហ៍ពិពាហ៍មិនល្អ និងពោរពេញដោយជម្លោះ អាចមានឥទ្ធិពលអវិជ្ជមានលើសុខភាព និងរូបរាងរបស់អ្នក។ ការរស់នៅក្នុងផ្ទះដែលប្តីប្រពន្ធជាសត្រូវនឹងគ្នាអាចប៉ះពាល់ដល់ផ្លូវកាយ និងផ្លូវចិត្តធ្ងន់ធ្ងរ។ អាពាហ៍ពិពាហ៍ដែលមិនសប្បាយចិត្តក៏បង្កើនហានិភ័យនៃជំងឺបេះដូង មហារីក រលាកសន្លាក់ ទឹកនោមផ្អែម និងប្រព័ន្ធការពាររាងកាយចុះខ្សោយ។ បន្ទាប់ពីលែងលះ មនុស្សភាគច្រើនមានទំនោរផ្លាស់ប្តូររូបរាងរបស់ពួកគេ។ ពួកគេចាប់ផ្តើមធ្វើការ ទិញសម្លៀកបំពាក់ថ្មីៗ កែប្រែខ្លួនជាមួយនឹងរូបរាងថ្មី ធ្វើអ្វីតាមដែលគេចូលចិត្ត។ ការផ្លាស់ប្តូរទាំងនេះក៏ជួយកែលម្អទំនុកចិត្តលើខ្លួនឯង និងអារម្មណ៍នៃសុភមង្គលផងដែរ។ នៅពេលដែលមនុស្សមានអារម្មណ៍ស្រួលនៅខាងក្នុង សុខភាពរបស់ពួកគេក៏ប្រសើរឡើង ហើយរូបរាងរបស់ពួកគេកាន់តែស្រស់ស្អាតបន្តិចម្តងៗ។
៣. ការលែងលះ ដើម្បីមានឱកាសជួបមនុស្សត្រឹមត្រូវ៖
ពេលរៀបការរួច អ្នកដោយមិនដឹងខ្លួន ព្យាយាមនៅឱ្យឆ្ងាយពីមនុស្សភេទផ្ទុយ ដើម្បីកុំឱ្យប្តីប្រពន្ធរបស់អ្នកប្រចណ្ឌ។ ជាលទ្ធផល អ្នកបាត់បង់ឱកាសដ៏អស្ចារ្យជាច្រើន និងមនុស្សដែលអ្នកអាចបង្កើតមិត្តជាមួយ។ នេះមិនមែនជារឿងអាក្រក់ទេ នៅពេលដែលអ្នកមានសុភមង្គលក្នុងអាពាហ៍ពិពាហ៍។ ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ថា អាពាហ៍ពិពាហ៍របស់អ្នកកំពុងមានបញ្ហា ការលែងលះអាចបើកឱកាសឱ្យអ្នកជួបដៃគូត្រឹមត្រូវនាពេលអនាគត។ បន្ទាប់ពីរៀបការមិនបានជោគជ័យ អ្នកមានបទពិសោធន៍ច្រើនក្នុងការជ្រើសរើសអ្វីដែលអ្នកចង់បាន ហើយស្វែងរកមនុស្សត្រឹមត្រូវដើម្បីបន្តដើរក្បែរអ្នក។
៤. ចំណាយថាមពលរបស់អ្នកផ្តោតលើជីវិតផ្ទាល់ខ្លួន៖
បើអ្នកនៅក្នុងអាពាហ៍ពិពាហ៍មិនល្អយូរអង្វែង អ្នកនឹងបាត់បង់សុភមង្គលរបស់ខ្លួនបន្តិចម្ដងៗ។ តើអ្នកនឹកចំណូលចិត្ត និងសុបិនអតីតកាលរបស់អ្នកទេ? តើដៃគូរបស់អ្នកនៅលើផ្លូវជាមួយអ្នកទេ? តើអ្នកកំពុងរីករាយនឹងជីវិតរបស់អ្នកទេ? ប្រសិនបើចម្លើយរបស់អ្នកគឺ "ទេ" វាប្រហែលជាដល់ពេលដែលត្រូវធ្វើការកែប្រែខ្លះនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក។ អាពាហ៍ពិពាហ៍មិនល្អអាចរារាំងអ្នកមិនឱ្យធ្វើអ្វីដែលអ្នកចង់ធ្វើ ឬទទួលបានអ្វីដែលអ្នកសមនឹងទទួលបានក្នុងជីវិត។ ដូច្នេះបន្ទាប់ពីលែងលះ ទីបំផុតអ្នកអាចផ្តោតថាមពលរបស់អ្នកលើជីវិតផ្ទាល់ខ្លួនរបស់អ្នកបានកាន់តែប្រសើរ៕