ស្ត្រីដែលចង់បានការសម្រាលដោយធម្មជាតិ គួរដឹងចំណុចទាំងនេះជាមុនសិន

  • 2023-09-11 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាទូទៅការសម្រាលដោយធម្មជាតិ គឺជាជម្រើសទី១ ដែលស្រ្តីគ្រប់រូបគួរពិចារណា អ្វីដែលស្ត្រីត្រូវដឹងពីការសម្រាលដោយធម្មជាតិ គឺជាវិធីដ៏ល្អបំផុតសម្រាប់សុខភាពស្ត្រី ជួយស្ត្រីបានច្រើន ពីហានិភ័យដែលកើតមាន។ មុនសម្រេចចិត្តជ្រើសរើសការសម្រាលដោយធម្មជាតិ អ្នកត្រូវទទួលយកហានិភ័យ២ធំៗ តែចំពោះហានិភ័យ២នេះជួនកាលកើតមាន ជួនកាលមិនកើតមាន នោះគឺ ៖

ទី១ ៖ ការប៉ះពាល់ទៅលើតំបន់ទ្វាមាសរបស់ស្ត្រី ការដាច់រហែកខ្លាំង ការបាត់គុណភាពនៅតំបន់ទ្វាមាស បន្ទាប់ពីស្ត្រីសម្រាលកូនរួចតែងតែមានការថយចុះ

ទី២ ៖ រក្សាគីឡូឲ្យបានល្អ កុំឲ្យធាត់ឲ្យសោះ ហាត់ប្រាណឲ្យបានត្រឹមត្រូវ ដើម្បីពង្រឹងសាច់ដុំអាងត្រកៀកបានល្អ ទើបធ្វើឲ្យមានគុណភាពក្នុងការរួមភេទក្រោយសម្រាល អាចត្រឡប់មករកភាពធម្មតាវិញ។

ការសម្រាលដោយធម្មជាតិជួយឲ្យយើង ផ្តល់នូវទារកមួយដែលបន្ថយផលប៉ះពាល់ចង្វាក់ដង្ហើមរបស់ទារក។ ពេលទារកឆ្លងកាត់តាមតំបន់ទ្វាមាស ទោះបីមានរយះពេលយូរ ប៉ុន្តែសួតរបស់គាត់ត្រូវបានត្បៀតច្របាច់ចេញទឹកអស់ ដូចនេះពេលគាត់កើតចេញមក ទារកមិនសូវមានបញ្ហាក្នុងការដកដង្ហើម។ មួយវិញទៀតសុខភាពរបស់ម្តាយងាយនិងចេញទឹកដោះច្រើន។ ស្ត្រីដែលសម្រាលដោយធម្មជាតិ មានរបួសតិច រយះពេលនៃការធូរស្រាលលឿន។

ដូចនេះស្ត្រីគ្រប់រូបបើសិនជាចង់បានការសម្រាលដោយធម្មជាតិ គឺត្រូវចេះថែរក្សាខ្លួនក្នុងអំឡុងពេលមានផ្ទៃពោះឲ្យបានល្អបំផុត នៅពេលដែលស្ត្រីថែខ្លួនក្នុងអំឡុងពេល៩ខែ១០ថ្ងៃ បានល្អ គឺពុំមានការឡើងគីឡូខ្លាំង សុខភាពល្អទាំងម្តាយទាំងកូន ទំហំកូនសមរម្យ សម្រាប់អាងត្រកៀករបស់ម្តាយ ម្តាយពុំមានជំងឺអ្វី នោះម្តាយអាចសម្រាលដោយធម្មជាតិបានយោគជ័យ។

ផ្ទុយទៅវិញ ប្រសិនបើស្រ្តីខ្លាចការវះកាត់ ហើយព្យាយាមជ្រើសយកការសម្រាលដោយធម្មជាតិ ទាំងគីឡូកូនធំខ្លាំងពេក ទាំងសុខភាពមិនអំណោយផល វាមិនមែនជាជម្រើសល្អនោះទេ ។

ប្រភព៖ kanha Rose

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម