តស់ ! ម៉ាក់ៗ មកដឹងពីរបៀបបណ្តុះទម្លាប់កូនចន្លោះអាយុ ១ឆ្នាំដល់២ឆ្នាំ

  • 2023-08-31 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម៉ាក់ៗមួយចំនួនប្រាកដជាមិនសូវបានចាប់អារម្មណ៍ទេថា ការចិញ្ចឹមកូនឲ្យមានទម្លាប់ប្រចាំថ្ងៃគឺអាចជួយបណ្តុះគំនិតរបស់ពួកគាត់កាន់តែមានភាពឆ្លាតវៃជាងមុន បូករួមទាំងកាយវិការមួយចំនួនដែលគាត់តែងតែធ្វើជាប្រចាំ អាចធ្វើឲ្យគាត់មានការចងចាំបានច្រើនជាងមុន ដោយមិនបាច់ប្រឹង។

ការបង្កើតទម្លាប់ល្អសម្រាប់កូនរបស់អ្នកនៅចន្លោះអាយុចាប់ពី១ឆ្នាំកន្លះដល់២ឆ្នាំ គឺជាការបង្កើតទម្លាប់ល្អឲ្យកូនរបស់អ្នក ក្នុងការអភិវឌ្ឍន៍ផ្នែកទូទៅនាពេលអនាគត។ ខាងក្រោមនេះគឺជារបៀបបណ្តុះទម្លាប់ល្អក្នុងការរស់នៅប្រចាំថ្ងៃ ម៉ាក់ៗគួរអនុវត្តន៍៖

បង្កើតទម្លាប់ប្រចាំថ្ងៃ ៖ ទាំងការ គេង ញាំអាហារ ពេលវេលាលេង គឺធ្វើឲ្យបានទៀងទាត់បង្កើតទៅជាទម្លាប់។

ផ្តល់សេរីភាពនិងឯករាជ្យភាព ៖ គួរតែឲ្យគាត់ធ្វើអ្វីទៅតាមអាយុរបស់គាត់ ដូចជាការ ញាំដោយខ្លួនឯង ស្លៀកពាក់ជួយគាត់តិចតួច ឲ្យគាត់ជ្រើសរើសអ្វីតាមចិត្តខ្លួនឯង តែឪពុកម្តាយក៏ត្រូវតាមមើលកូនផងដែរ ។

លើកទឹកចិត្តដល់សកម្មភាពមួយចំនួន ៖ ឪពុកម្តាយគួរលើកទឹកចិត្តឲ្យគាត់លេងអ្វីដែលថ្មីៗ និងចូលរូមលេងជាមួយគាត់ ធ្វើជាពួកម៉ាកគាត់ផងដែរ ដើម្បីឲ្យគាត់កក់ក្តៅចិត្ត។

លើកកម្ពស់ផ្នែកអនាម័យឲ្យល្អ៖ បង្រៀនកូនឲ្យយល់ដឹងពីរបៀបអនាម័យផ្ទាល់ខ្លួន ដូចជា ដុះធ្មេញ ចូលបន្ទប់ទឹក ពេលញាំអាហារ និងសកម្មភាពផ្សេងៗទៀតទាក់ទងនិងអនាម័យ ។

ប្រភព៖ kidshealth ប្រែ​សម្រួល៖ Tep Sovannmoly