វិធានការការពារសក់ជ្រុះ ក្រោយសម្រាលកូនរួច ដែលអ្នកម្ដាយគួរដឹង

  • 2022-05-16 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាគច្រើននៃអ្នកម្ដាយក្រោយពេលសម្រាលកូនរួច អាចប្រឈមមុខទៅនឹងការជ្រុះសក់ ដែលជារឿងគួរឲ្យព្រួយបារម្ភបំផុត ពីព្រោះតែការផ្លាស់ប្ដូរអ័រម៉ូនរបស់ស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលកូនរួច ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ការជ្រុះសក់។

កញ្ញា សូមចែករំលែកវិធីសាស្ត្រល្អៗខាងក្រោម​ ដែលផ្ដល់ឲ្យអ្នកម្ដាយនូវព័ត៌មានបន្ថែមអំពីការបាត់បង់សក់ក្រោយពេលសម្រាលកូន ក៏ដូចជាវិធានការដោះស្រាយបញ្ហាទាំងនោះ។

ក្នុងអំឡុងពេលបំបៅកូនដោយទឹកដោះម្ដាយ រាងកាយរបស់ម្តាយនឹងបញ្ចេញអរម៉ូនមួយហៅថា Prolactin ដែលជំរុញការបញ្ចេញទឹកដោះ។ Prolactin រារាំងអ័រម៉ូន Estrogen ដែលជាហេតុបណ្តាលឲ្យជ្រុះសក់កាន់តែច្រើន ប៉ុន្តែជាក់ស្តែងសក់របស់យើងជ្រុះរាល់ថ្ងៃដោយសារតែវដ្ដជីវិតរបស់សក់នីមួយៗ ហើយបន្ទាប់ពីសក់ជ្រុះសក់ថ្មីនឹងដុះមកជំនួសវិញ ដូច្នេះអ្នកម្តាយគួរតែកែលម្អស្ថានភាពដោយការថែរក្សា អនុវត្តទម្លាប់ល្អៗ ទទួលយករបបអាហារសុខភាព ដើម្បីឲ្យសក់ថ្មីលូតលាស់មកវិញ៖

  • កុំផ្លុំសក់របស់អ្នកក្នុងកម្ដៅក្ដៅ ឬធ្វើម៉ូដសក់ញឹកញាប់ពេក
  • ស្ត្រីមានផ្ទៃពោះគួរតែកក់សក់ថ្នមៗ ដើម្បីកុំឲ្យខូចស្បែកក្បាល
  • ចៀសវាងចងសក់តឹងពេក នាំឲ្យមានភាពតានតឹងលើស្បែកក្បាល
  • រក្សាចិត្តរបស់អ្នកឲ្យស្រួល សម្រាកឲ្យបានច្រើន គេងឲ្យបានគ្រប់គ្រាន់ និងចៀសវាងភាពតានតឹង
  • ជ្រើសរើសសាប៊ូកក់សក់ និងក្រែមបន្ទន់សក់ឲ្យបានត្រឹមត្រូវ (ចៀសវាសាប៊ូកក់សក់នឹងក្រែមបន្ទន់ដែលមានសារធាតុគីមីខ្លាំង ដែលអាចធ្វើឲ្យស្បែកក្បាលរមាស់ និងស្ងួតសក់)
  • សិតសក់របស់អ្នកជាមួយក្រាស់សិតដែលត្រូវនឹងសរសៃសក់ ឬផ្សំជាមួយការម៉ាស្សាថ្នមៗ ដើម្បីបង្កើនចរន្តឈាមនៅលើស្បែកក្បាល ធ្វើឲ្យសក់ថ្មីលូតលាស់បានល្អ
  • គួរញ៉ាំបន្ថែមជាមួយប្រភេទវីតាមីន និងសារធាតុរ៉ែឲ្យបានគ្រប់គ្រាន់ (កុំតមច្រើនពេក ដើម្បីចៀសវាងការខ្វះសារធាតុចិញ្ចឹមសម្រាប់រាងកាយម្ដាយ)

ក្រោយសម្រាល វីតាមីន និងអាហារបំប៉នគឺជាគ្រឿងផ្សំដែលមានគុណភាពខ្ពស់ ជួយផ្តល់ឲ្យម្ដាយនូវដំណោះស្រាយសម្រាប់សុខភាពរូបរាងកាយ និងសក់។ ជាមួយវីតាមីន A, B, C, D3, E, K1 រួមបញ្ចូលគ្នាជាមួយស័ង្កសី Biotin, PregEU duo នឹងជួយសុខភាពអ្នកម្ដាយឲ្យបានប្រសើរឡើង សម្រាប់ការលូតលាស់សក់ក្រាស់វែង និងរលោងជាងមុនបន្ទាប់ពីសម្រាលកូនរួច។ ដូច្នេះ អាហាររូបត្ថម្ភក្រោយសម្រាលគឺជាការចាំបាច់បំផុត ដើម្បីស្តារសុខភាពឡើងវិញ៕

ប្រភព៖ Eva ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម