១០ ប្រយោគដែលមនុស្សស្រីឆ្លាតពិតប្រាកដ ទន្ទេញជាប់ក្នុងចិត្តពេលជ្រើសរើសមនុស្សប្រុសណាម្នាក់ចូលមកក្នុងជីវិត

  • 2020-11-16 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ព្រោះតែចេះគិតគូរ ហើយការពារខ្លួនមិនអោយខូចចិត្តទៅថ្ងៃក្រោយ មនុស្សស្រីដែលឆ្លាតចាំយ៉ាងច្បាស់នូវប្រយោគទាំង ១០ នេះ៖

១. ជ្រើសរើសអ្នកដែលស្រលាញ់អ្នក ចៀសជាងមនុស្សដែលអ្នកស្រលាញ់។

២. ស្វែងយល់ថាម្តាយគេ និង អ្នកចាស់គេជាមនុស្សបែបណា ព្រោះពួកគាត់ជាមនុស្សដែលមានទំនាក់ទំនងពិេសសជាមួយគេ។

៣. ពាក្យថារវល់ គ្មានពេលគ្រាន់តែជាលេសនោះទេ អ្វីដែលសំខាន់នោះគឹត្រង់ថាគេមានចិត្តលើអ្នកទេ បើសិនជាមាន ទោះជារវល់យ៉ាង ដកឃ្លាមិនរួចយ៉ាងណាក៏គេមិនខ្លាចនឹងជម្នះ ហើយផ្ដល់ពេលអោយអ្នកដែរ។

៤. បើសិនជាគេស្រលាញ់ គេនឹងមិននិយាយតែមាត់ ហើយសកម្មភាព និង កាយវិការអោយអ្នកមានអារម្មណ៏ផ្សេង អារម្មណ៏ដែលអោយអ្នកកើតជាការសង្ស័យមកនោះទេ។

៥. មិនថាល្អូនល្អឺននឹងគ្នាយ៉ាង បើសិនជាអ្នកប្រែក្លាយជាមនុស្សដែលគ្មានគោលដៅ ហើយចំនាយពេល និង យកចិត្តទុកដាក់តែលើរឿងស្នេហានេះតែមួយមុខនោះ គេអាចនឹងមិនល្អសម្រាប់អ្នកនោះទេ។

៦. មនុស្សប្រុស និង មនុស្សស្រីមិនដូចគ្នាទេ។ មនុស្សស្រីអាចនឹងនិយាយពាក្យ​ នៅពេលដែលខឹងហើយចង់អោយគេលួងក៏ថាបាន តែមនុស្សប្រុសវិញបើហាមាត់និយាយពាក្យនេះមកហើយ គេអាចនឹងគិតគូរបានល្អិនល្អន់មកហើយ។

៧. នៅពេលដែលមនុស្សស្រីនិយាយថា "នឹក" វាអាចមានន័យថាគេពិតជាគិតដល់គេ ម្នាក់នោះហើយចង់ជួបគេ តែពាក្យដូចគ្នានេះ បើនិយាយចេញពីមាត់មនុស្សប្រុសគឺវាមានន័យជ្រាលជ្រៅខ្លាំងណាស់។

៨. មិនមែនមនុស្សដែលស្រលាញ់គ្នា ហើយមើលទៅសាកសមនឹងគ្នាអត់ទាស់ សុទ្ធតែមាននិស្ស័យ និង ភ័ព្វព្រេងវាសនាក្លាយជាគូអនាគតនឹងគ្នានោះទេ។

៩. ការឈឺបំផុតសម្រាប់មនុស្សស្រីមិនមែនជាពេលដែលគេមានថ្មីនោះទេ គឺនៅពេលដែលគេមិនច្បាស់លាស់ចង់ទៅក៏មិនទៅអោយផុត នៅក៏មិននៅអោយជាប់លាប់។

១០. បើសិនជាថ្ងៃណាមួយមនុស្សស្រីលែងរអ៊ូរ ទាមទារអ្វីហើយនោះ ទំនាក់ទំនងមួយនោះគ្មានថ្ងៃនឹងអាចផ្សះផ្សារបាននោះទេ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម