សាក​ល្បង​​ទស្សន៍ទាយ​ចិត្ត​តាម​រយៈ រសនិយម​នៃការ​ផឹក​កាហ្វេ

  • 2018-05-25 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាហ្វេ​គឺ​ជា​ភេសជ្ជៈ​ដែល​មនុស្ស​គ្រប់​គ្នា​ផឹក​សឹង​តែ​រាល់​ថ្ងៃ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា និង​បាត់​ងងុយ​​គេង។ សម្រាប់​ថ្ងៃ​នេះ​ដែរ​ កញ្ញា នឹង​នាំ​អ្នក​​ទាំង​អស់​គ្នា ទៅ​សាក​ល្បង​​ទស្សន៍ទាយ​ចិត្ត​តាម​​រយៈ​ការ​និយម​ផឹក​កាហ្វេ។

១. កាហ្វេ​ខ្មៅ

​​ជា​មនុស្ស​ចូល​ចិត្ត​សប្បាយ​រីករាយ និយាយ​ត្រង់ៗ ចូល​ចិត្ត​សើច មិន​សូវ​​​​ចេះ​​រាប់​អាន​មិត្តភ័ក្ដិ​​​​ ឬ​​ម​នុស្ស​ណា​ផ្តេស​ផ្តាស ប៉ុន្តែ​បើ​ស្គាល់​គ្នា​ច្បាស់​ហើយ រាប់​អាន​មួយ​ដឹង​មួយ ទោះ​​នៅ​ក្នុង​រឿង​ស្នេហា​ក៏​ដោយ។

២. កាហ្វេ​ទឹកដោះគោ

​​ចូល​ចិត្ត​ធ្វើ​អី Cute Cute ហើយ​ចង់​បាន​​ការ​ស្រលាញ់​ចូលចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន។ រាង​រឹង​រូស​បន្តិច​ ប៉ុន្តែ​តែង​ចេះ​អត់ឱន ចំពោះ​អ្នក​ដទៃ។ មិន​សូវ​​​ហ៊ាន​​សម្រេច​ចិត្ត ដោយ​ខ្លួន​ឯង​ពេល​ជួប​បញ្ហា ហើយ​តែង​ទៅ​ពិភាក្សា​ជាមួយ​គ្រួសារ​ឬ​មិត្តភ័ក្ដិ។

៣. កាហ្វេ​ទឹកដោះគោ​ទឹកកក

​​​​ជា​មនុស្ស​មាន​ភាព​ឯករាជ្យ មាន​សមត្ថភាព​ខ្ពស់ ក្នុង​​​ការ​​សម្រេច​គោលដៅ​របស់​ខ្លួន និង​ជឿជាក់​លើ​ការ វាយ​តម្លៃ​របស់​ខ្លួន។

៤. កាហ្វេ​​កញ្ចប់

​​​ជា​មនុស្ស​ទៀង​ត្រង់​ហើយ​ចេះ​កំប្លែង មិន​សូវ​​កើត​ទុក្ខ​ច្រើន ហើយ​ប្រកាន់​ខ្ជាប់​នូវ​​ភាព​សុទិដ្ឋិនិយម​ជានិច្ច។ ឯ​រឿង​ស្នេហា​ក៏​មិន​សូវ​ជា​ខ្វាយខ្វល់​ប៉ុន្មាន​ដែរ។

៥. Cappuccino

ដាក់​ចិត្ត​ដាក់​កាយ​ក្នុង​ការ​​ធ្វើ​​ការងារ មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ ស្មោះត្រង់ តែង​ជួយ​លើក​ទឹកចិត្ត​អ្នក​ដទៃ និង​ចូល​ចិត្ត​រាប់​អាន​មិត្ត​ដែល មាន​ភាព​វ័យ​ឆ្លាត​ដូច​គ្នា។

៦. Expresso

​ជា​មនុស្ស​រឹងមាំ មាន​ភាព​ជា​អ្នក​ដឹក​នាំ ហើយ​តែង​តែ​អាច​សម្រេច​អ្វីដែល​ខ្លួន​ចង់​បាន​។ មនុស្ស​ប្រភេទ​នេះ​ ខិតខំ​ធ្វើការងារ​ណាស់ គ្រាន់​តែ​ឆាប់​ខឹង និង​អន់​ចិត្ត​បន្តិច។

៧. Frappuccino

ក្លាហានចូលចិត្ត​​​សាក​ល្បង​របស់​ថ្មី​ប្លែកៗ មិន​ចំណាយ​ពេល​យូរ​ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ហើយ​ក៏​ជា​មនុស្ស​ទាន់​សម័យ​និង​ចេះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង។

ចុចអានបន្ត៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម