ស៊ូ​មានឈ្មោះ​ជា ​"នារីបេះដូង​ដែក​" ក៏​មិន​រាប់​អាន​​មនុស្ស​ប្រុស​ ៤​ ប្រភេទ​នេះ​ដែរ!

  • 2020-03-04 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

និយាយ​ពី​រឿង​នៅ​ម្នាក់​ឯង​នោះ​គឺ​ទម្លាប់​ទៅ​ហើយ​សម្រាប់​នារី​មួយ​ចំនួន​ ព្រោះ​ពួក​គេ​មិន​ទាន់​រក​ឃើញ​មនុស្ស​ប្រុស​ដែល​ខ្លួន​ពេញ​ចិត្ត​នៅ​ឡើយ។​ អ្នក​ខ្លះ​វិញ នៅ​ម្នាក់​ឯង​រហូត​ដល់​ថ្នាក់​គ្រប់​គ្នា​ហៅ​ថា "នារី​បេះដូង​ដែក​”​ ទៅ​ហើយ។ យ៉ាង​ណា​មិញ ពួក​គេ​មិន​មែន​មិន​ចង់​មាន​ដៃ​គូ​ស្នេហា​ដូច​គេ​​ឯង​នោះ​ទេ​ គឺ​គ្រាន់​តែ​ក្នុង​ចិត្ត​ពួក​គេ​មាន​ស្តង់ដារ​​មនុស្ស​ប្រុស​ដែល​ខ្លួន​ពេញ​ចិត្ត​រួច​ជា​ស្រេច​ ដូច្នេះ​នៅ​ពេល​ដែល​គេ​មិន​ទាន់​បាន​ជួប​មនុស្ស​ប្រុស​ដែល​គេ​រំពឹង​ទុក​ទេ គឺ​សុខ​ចិត្ត​នៅ​ម្នាក់​ឯង​តែ​ម្តង។ ជា​ជម្រើស​មួយ​ដ៏​ល្អ​មួយ​ដែរ​របស់​មិត្ត​នារី ព្រោះ​ថា​ការ​ដែល​នៅ​ម្នាក់​ឯង​ក៏​ប្រសើរ​ជាង​រស់​នៅ​ជាមួយ​មនុស្ស​ ៤ ប្រភេទ​នេះ​ដែរ៖

១. មនុស្ស​ប្រមឹក

រូបតំណាង

មនុស្ស​ប្រុស​តែង​ចេះ​ផឹក​សុរា​ជា​រឿង​ធម្មតា តែ​បើ​ផឹក​ជ្រុល​ហួសហេតុ​ក៏​មិន​ល្អ​ប៉ុន្មាន​ដែរ។ នារី​ណា​ក៏​មិន​ចង់​ជួប​ដែរ​​នូវ​ប្រភេទ​មនុស្ស​ប្រុស​ដែល​ចេញ​ទៅ​ក្រៅ​បាត់​ពី​ផ្ទះ​រាល់​យប់​ មិន​ដែល​ខ្វល់​ពី​គ្រួសារ​ខ្លួន​​នោះ។ បុរស​បែប​នេះ​តែង​ជួប​ជុំ​តែ​ជាមួយ​មិត្ត​ភក្តិ​ ហើយ​យប់​ជ្រៅ​ទើប​ឃើញ​មុខ​ចូល​ផ្ទះ​ ទាំង​ស្រវឹងជោក​ជាំ​​តែ​ម្តង។

២. មនុស្ស​សាវ៉ា

រូបតំណាង

ចិត្ត​សាវ៉ា​របស់​មនុស្ស​ប្រុស​ក៏​ជា​មូល​ហេតុ​​ចម្បង​មួយ​ដែល​ធ្វើ​ឱ្យ​នារី​ខ្លាច​រអា​នឹង​រឿង​ស្នេហា​ដែរ។ អ្នក​ណា​ក៏​មិន​ចង់​ជួប​ដែរ​រឿង​មនុស្ស​ប្រុស​ដែល​អាង​រូបរាង​ មុខ​មាត់​ និង​ លុក​កាក់​ ហើយ​ធ្វើ​បាប​ចិត្ត​ស្រីៗ​រាប់​ភ្លេច​នោះ​។ បើ​បុរស​ចាប់​ផ្តើម​លេច​ចេញ​ចរិត​បែប​នេះ​ គ្មាន​នារី​ណា​ទ្រាំ​ស្មោះ​ស្ម័គ្រ​នឹង​ខ្លួន​ទេ ព្រោះ​ថា​បុរស​ប្រភេទ​គឺ​ ឃើញ​ម្នាក់​ស្រឡាញ់​ម្នាក់ ហើយ​អាច​ឈាន​ដល់​ការ​ក្បត់​​ដៃគូ​របស់​ខ្លួន​ទៀត​ក៏​មាន។

៣. មនុស្ស​គ្មាន​ភាព​ច្បាស់លាស់

រូបតំណាង

ប្រភេទ​បុរស​ដែល​នារី​មិន​ចង់​រាប់​អាន​មួយ​ទៀត​នោះ​គឺ បុរស​ដែល​មិន​ច្បាស់​លាស់​នឹង​នាង។ ពួក​គេ​​ច្រើន​និយាយ​ពាក្យ​ស្រឡាញ់​​បាន​តែ​មាត់ ឯ​ទង្វើ​វិញ​គឺ​ផ្ទុយ​ស្រឡះ​។ បុរស​បែប​នេះ​គឺ​គ្មាន​ភាព​ច្បាស់​លាស់​ជាមួយ​ចិត្ត​ខ្លួន​ឯង​ទេ ម្តង​ក៏​ធ្វើ​ដូច​ស្រឡាញ់​ខ្លាំង ម្តង​ក៏​ធ្វើ​ដូច​នាង​គ្មាន​ន័យ​អ្វី​សម្រាប់​ខ្លួន​។ បើ​ចំណាយ​ពេល​ទៅ​រាប់​អាន​មនុស្ស​ប្រុស​បែប​នេះ នារី​សុខ​ចិត្ត​នៅ​ម្នាក់​ឯង​វិញ។

៤. មនុស្ស​ចូលចិត្ត​បង្គាប់​បញ្ជា

រូបតំណាង

ចុង​ក្រោយ​នេះ គឺ​បុរស​ពូកែ​បង្គាប់​បញ្ជា​ហើយ​ចង់​ឱ្យ​ដៃ​គូ​របស់​ខ្លួន​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន​ជា​និច្ច។ សម្រាប់​នារី​ដែល​មាន​ភាព​ឯករាជ្យ មិន​ចូល​ចិត្ត​បុរស​ប្រភេទ​នេះ​ឡើយ​ ព្រោះ​ពួក​គេ​ត្រូវ​ការ​សិទ្ធ​សេរីភាព​ផ្ទាល់​ខ្លួន ពោល​គឺ​មិន​ចង់​ស្ថិត​នៅ​ក្រោម​ការ​បង្គាប់​បញ្ជា​អ្នក​ណា​ឡើយ ជាពិសេស​ក្នុង​រឿង​ស្នេហា។ ពួក​គេ​យល់​ថា បើ​មនុស្ស​ពីរ​អ្នក​ស្រឡាញ់ និង ទុក​ចិត្ត​គ្នា​ពិត​ប្រាកដ​ ពួក​គេ​នឹង​ផ្តល់​នូវ​ពេល​វេលា និង សេរីភាព​ឱ្យ​គ្នា​យ៉ាង​ពេញ​លេញ​ជា​មិន​ខាន​៕

រូបតំណាង

ចុចអានបន្ត៖ មនុស្សប្រុសបើមាន៨ចំណុចនេះ ចាត់ទុកថាគ្រប់គ្រាន់សម្រាប់មនុស្សស្រីហើយ

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម