បើចេះទុកដាក់លុយតាមវិធីនេះ ដឹងតែសល់លុយច្រើនដល់ចាស់ មានលុយបានដើរលេងទៀត

  • 2020-02-21 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ដែល​មាន​បញ្ហា​លុយ​បើក​ពី​ការងារ​មក​ចាយ​មិន​គ្រប់ ​រហូត​មិន​អាច​សន្សំ​បាន ថ្ងៃ​នេះ ​កញ្ញា ​សូម​បង្ហាញ​តិច​និក​ដើម្បី​រៀប​ចំ​​លុយ​ប្រាក់​ខែ​របស់​អ្នក​ឲ្យ​បាន​ត្រឹម​ត្រូវ។ ​ដល់​ពេល​ចុង​ខែ ​លែង​បារម្ភ​រឿង​នេះ​ទៀត​ហើយ។

រូបតំណាង

១. ​កត់​ថ្លៃ​ចំណូល​និង​ចំណាយ

វិធី​នេះ​ប្រហែល​ជា​គួរ​ឲ្យ​ធុញ​បន្តិច​ហើយ ​ប៉ុន្តែ​វា​ជា​វិធី​ល្អ​បំ​ផុត​អាច​តាម​ដាន​លុយ​​ក្នុង​គណនី​របស់​អ្នក​បាន។ ​ទាំង​ដឹង​ថា​ចាយ​ទៅ​លើ​អ្វី ​លុយ​​បាត់​​ទៅ​ណា ​ដើម្បី​ឲ្យ​សមាមាត្រ​គ្នា​។ ​ពេល​ខ្លះ ​​អ្នក​មិន​ដឹង​ទេ​ថា ​បាន​ចាយ​អស់​ប៉ុន្មាន ដែល​នេះ​ហើយ​ជា​ហេតុ​ធ្វើ​ឲ្យ​លុយ​ចេះ​តែ​អស់​មិន​​ដឹង​ខ្លួន។ នៅ​ពេល​អ្នក​កត់​​ត្រា​ នោះ​អ្នក​អាច​ដឹង​បាន​ ដើម្បី​ងាយ​ស្រួល​តាម​ដាន​និង​បង្កើត​គម្រោង​ហិរញ្ញវត្ថុ​បាន​ល្អ​។

២. សន្សំ​មុន​នឹង​ចាយ

​មនុស្ស​​មួយ​ចំនួន ​ចូល​ចិត្ត​ចាយ​សិន ហើយ​សល់​ប៉ុន្មាន​ទើប​សន្សំ​។ ​​ធ្វើ​បែប​នេះ​ក្រៅ​ពី​មួយ​ខែ​ៗ​​គ្មាន​លុយ​សល់ ​វា​ក៏​បង្កើត​ទម្លាប់​ចាយ​ខ្ជះ​ខ្ជាយ​ផង​ដែរ។ ​ដោយសារ​ ​វា​មិន​បាន​ធ្វើ​ឲ្យ​យើង​ឃើញ​ពី​សារៈ​សំខាន់​នៃ​​ការ​សន្សំ។ ​អ្នក​ផ្ដល់​អាទិភាព​លើ​ការ​ចំណាយ​ច្រើន​ជាង​សន្សំ ​ជា​ហេតុ​​​ចេះ​តែ​​អស់​លុយ​រលីង​បែប​នេះ​។ ​វិធី​ល្អ​បំផុត ​គឺ​ត្រូវ​​ដក​ ១០​%​ នៃ​លុយ​របស់​អ្នក​ទុក​សន្សំ​ឲ្យ​ហើយ​មុន​នឹង​ចំណាយ។

រូបតំណាង

៣. កាត់​បន្ថយ​ការ​ចំណាយ​ដែល​មិន​ចាំ​បាច់

​​​​​​​​ការ​ចំណាយ​ផ្សេង​ៗ​ដែល​មិន​ចាំ​បាច់​ដូច​ជា ​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ ​ឬ​ផឹក​ភេសជ្ជៈ​​ផ្សេង​ៗ​ជា​ដើម។ បើ​សិន​របស់​នោះ​​មិន​ល្អ​ចំពោះ​សុខភាព ​ឬ​ថ្លៃ​ខ្លាំង​ពេក គួរ​តែ​គិត​ពិចារណា​​ម្ដង​ហើយ​ម្ដង​ទៀត។

៤. ​បង្កើត​តារាង ​របស់​ដែល​ត្រូវ​ទិញ ​និង របស់​​ដែល​​អ្នក​ចង់​ទិញ

ពេល​ខ្លះ​របស់​​ដែល​អ្នក​ចង់​បាន ​វា​មិន​មែន​ជា​របស់​ដែល​ចាំ​បាច់​ខ្លាំង ដូច្នេះ​ដើម្បី​បែង​ចែក​ប្រាក់​ខែ​ឲ្យ​បាន​សម​រម្យ ​​អ្នក​កុំ​ចំណាយ​លើ​របស់​ដែល​គ្រាន់​តែ​ចង់​បាន​មួយ​ឆាវ។ ​​អ្នក​អាច​ផ្ដល់​ជា​កា​ដូ​បន្តិច​បន្តួច​សម្រាប់​ខ្លួន​ឯង ​​ដោយ​ទិញ​របស់​របរ​ក្នុង​តម្លៃ​​ដែល​អាច​ទទួល​យក​បាន ​យូរ​ៗ​ម្ដង​ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង។

រូបតំណាង

៥. ​បន្ត​បណ្ដាក់​ទុន​រក​ស៊ី​ដើម្បី​បង្កើត​ប្រាក់​ចំណេញ

​​ក្រៅ​ពី​ទុក​លុយ​ដើម្បី​សន្សំ ​អ្នក​ក៏​​គួរ​បន្ត​ប្រើ​ប្រាស់​លុយ​ដើម្បី​បង្កើត​ប្រាក់​ចំណូល​បន្ថែម​ផង​ដែរ។ ​​ប៉ុន្តែ​ត្រូវ​គិត​គូ​ថា​វា​មាន​សុវត្ថិភាព​កម្រិត​​ណា ​ចៀស​វាង​បាត់​បង់​ទ្រព្យ​អស់​រលីង​ពី​ខ្លួន៕​​​

រូបតំណាង

​អាន​បន្ត​៖ ​ ទាយដឹងពីចិត្តគំនិតរបស់អ្នកជាមនុស្សរបៀបណា តាមរយៈរសជាតិការ៉េម

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ លឹម សុនា