​រង់​​ចាំ​​​​រហូត​​​បាន​​ជួប​​​​​​​បុរស​​​​​បែប​​នេះ ​​ទទួល​​​​​​យក​ទៅ​​​​​មិន​​ខុស​ទេ​

  • 2020-02-19 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ជឿ​ទៅ ​ថា​​មនុស្ស​​​ប្រុស​​ល្អ​នៅ​​​តែ​​មាន​​​លើ​​លោក​​នេះ​​​​​។ ​​កុំ​​​ចេះ​​​​​តែ​​​​ទទួល​​​​​​យក​​នរណា​​ម្នាក់​ៗ​​​​​ឲ្យ​​តែ​​​បាន​ៗ​​​​​ កុំ​​​បង្ខំ​​​ខ្លួន​ឯង​​​​​​​​មិន​​ថា​​ក្នុង​​​កាលៈទេសៈ​​បែប​ណា​​​ក៏​​​ដោយ ។ ​ថ្ងៃ​​ណា​​មួយ​​​​​គង់​តែ​​បាន​ជួប​​​បុរស​​​ល្អ​​ម្នាក់​មិន​ខាន​។ រង់ចាំ​​​​​​រហូត​​​​​​​ដល់​​​ថ្ងៃ​​​​​ដែល​អ្នក​​អាច​ទទួល​​បាន​​នូវ​​​ស្នេហា​ពិត​​​ប្រាកដ​​​។ ​​រក​បាន​​​បុរស​​​​ដែល​​អាច​​​នៅ​​​តាម​​​​ពី​ក្រោយ​​ការពារ​​អ្នក ​​មិន​ជែង​ទៅ​​មុន​។ បុរស​​​​​​​ដែល​​អាច​​កាន់​​ដៃ​​អ្នក​ជាប់​​​​​​​មិន​​ងាយ​​​​លែង​ អាច​ធ្វើ​​​​​ឲ្យ​អ្នក​​មាន​អារម្មណ៍​​ថា​​សុវត្ថិភាព​​និង​កក់​ក្តៅ​​​។

​រង់​ចាំ​​​​​​​​​បុរស​​ម្នាក់​​ដែល​​​ថើប​​ដៃ​​ឬ​​ថ្ងាស​​​មុន​នឹង​​​ថើប​​មាត់​​​របស់​​​អ្នក​

​​​​បុរស​​ម្នាក់​​​​​​​​​ដែល​​មាន​អ្នក​​តែ​​​​មួយ​​គត់​​ក្នុង​​កែវ​​​​​ភ្នែក​​របស់​គាត់។ ​​​​គាត់​​​​សម្លឹង​អ្នក​​មិន​ដាក់​​​​ភ្នែក ជាមួយ​​​​នឹង​​​​​ក្តី​​​ស្រលាញ់​​និង​​​ស្នាម​​ញញឹម​​ស្រទន់​​ពេល​​បាន​នៅ​ក្បែរ​អ្នក​។ ​​​រង់​​​ចាំ​​បុរស​​​​ម្នាក់​​​ដែល​​អាច​ធ្វើ​ឲ្យ​អ្នក​​​​សើច​​​​​ចេញ​​​ពី​ចិត្ត​​​​​។ គាត់​មាន​​ក្តី​សុខ​ពេល​​ឃើញ​អ្នក​​​​​​​​​សប្បាយ​រីករាយ​​​។

​​​​​​រង់​ចាំ​​​​​​​​​បុរស​​ម្នាក់​​​​​​​ដែល​អាច​ធ្វើ​​ឲ្យ​អ្នក​​​​​​​​​មាន​​​​​អារម្មណ៍​​ល្អ​​​​ ​​ទោះ​ស្ថិត​​ក្នុង​​​ស្ថានភាព​​មិន​ល្អ​​ក៏​​ដោយ​​។ មនុស្ស​​ម្នាក់​​​​​​​​​ដែល​​​​យល់​​ចិត្ត​​​អ្នក ទោះ​​បី​ជា​​​មិន​​និយាយ​​​ចេញ គ្រាន់​​​តែ​​​មើល​​​ទឹក​មុខ​​​​​​និង​​កាយ​​វិការ​​ ក៏​​ដឹង​ថា​​អ្នក​គិត​អ្វី​​ដេរ​។

​​​រង់​ចាំ​​​​​​​​​បុរស​​ម្នាក់​​​​​​ដែល​​​​​​​​​​​​​​អាច​​​​​​ប្រគល់​​​​ក្តី​​ស្នេហ៍​​​​​​​​១០០% ហើយ​​​ក៏​អាច​ទទួល​​​យក​អ្នក​​​១០០%​​​​ដូច​​គ្នា​​

​​​​​​​​​​​​​​​​រង់​ចាំ​​​​​​​​​បុរស​​ម្នាក់​​​​ដែល​​អាច​​នៅ​​​​ក្បែរ​អ្នក​​​​​រាល់​ពេល​ដែល​​​អ្នក​​ត្រូវ​​ការ​​​​​បំផុត​​​។ គាត់​​​អាច​​កំដរ​អ្នក​​គ្រប់​​​​​ទីកន្លែង​​​ដែល​អ្នក​​​ចង់​ទៅ ដោយ​មិន​ប្រកាន់​​​រអ៊ូ ​​​​រក​លេស​​​នេះ​​​នោះ​មក​​បាំង​​​មុខ​​​ឡើយ។

​​​គាត់​​​​​​ស្រលាញ់​​​​​ព្រោះ​​អ្នក​គឺ​ជា​អ្នក គ្មាន​​ហេតុផល​​​ណា​​ផ្សេង​​នោះ​​ទេ​។ គាត់​​​ជឿជាក់​​​និង​​តែង​​​​​ជួយ​ជំរុញ​ទឹក​​​ចិត្ត​​​​​​​​​អ្នក​ឲ្យ​​​​ដើរ​​​​​ឆ្ពោះ​ទៅ​​មុខ​​​។ បុរស​​ម្នាក់​​​​​​​ដែល​​​​គិត​​​​​ថា​​​​ខ្លួន​ឯង​​សំណាង ​​​​ដែល​​​ព្រហ្មលិខិត​​បណ្តាល​​ឲ្យ​អ្នក​ទាំង​ពីរ​​​ជួប​​គ្នា​។

​រង់​ចាំ​​​​​​​​​បុរស​​ម្នាក់​​​ ​​​​​​​ដែល​​​​​មិន​​​បោះ​​បង់​អ្នក​​​​ចោល​​ ​​​​ទោះ​ជា​​មាន​​​រឿង​​អ្វី​​កើត​ឡើង​​​ក៏​​​​​ដោយ​​​​

​​​​​​​​គាត់​មិន​​មែន​​​​ជា​​​​​ប្រភេទ​មនុស្ស​អាត្មានិយម និង​កំសាក​​​នោះ​ទេ​។ ហ៊ាន​​​បង្កើត​​​​ក៏​​​ហ៊ាន​ទទួល​​​ខុស​​ត្រូវ​​​ដូច​គ្នា​​​។ គាត់​​​​​​​រឹង​​មាំ​​​ទាំង​​​រូប​​កាយ​​និង​​​ចិត្ត​​គំនិត។ គាត់​មិន​​​យក​​​ស្នេហា​ជា​​របស់​​លេង​​​សើច ​បោះ​បង់​​​​​មនុស្ស​​​​​ដែល​​ខ្លួន​​​ស្រលាញ់​​​ចោល ពេល​​​​​​អស់​​ចិត្ត​​​​​​នោះ​​ទេ​។ ​​​​ទោះ​​​បី​ជា​​មាន​រឿង​​​អ្វី​​​​​កើត​​ឡើង​​ក៏​ដោយ​​ គាត់​នៅ​​តែ​​ព្យាយាម​​​​រក្សា​​ចំណង​ស្នេហ៍​​ ដែល​ខំ​​​ព្យាយាម​​អស់​​​រយៈពេល​ជា​​ច្រើន​​ឆ្នាំ​​​កន្លង​មក មិន​​ឲ្យ​​​ដាច់​​រហែក​​​​ដោយ​​សារ​​ស្នាដៃ​​របស់​គាត់​ឡើយ​។

​រង់​​ចាំ​​បន្តិច​​សិន​​​​​​​​​ទៅ​ ​បើ​​បាន​ជួប​​​បុរស​​បែបនេះ​​ពិត​​​​មែន គ្មាន​​​អ្វី​ត្រូវ​​​ស្ទាក់​​ស្ទើរ​​ ទទួល​​​យក​​ចុះ​មិន​ខុស​ឡើយ​៕​​​​​

ចុចអានបន្ត៖

​​​​​​​​

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម