របៀប​រើស​ពណ៌​ក្រែម​ឲ្យ​បាន​សក្ដិសម​ទៅ​តាម​សម្បុរ​ដែល​មនុស្ស​ស្រី​​ត្រូវ​ដឹង

  • 2020-01-23 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រែម​ជា​​របស់​សំខាន់​របស់​មនុស្ស​ស្រី ប៉ុន្តែ​ពេល​ខ្លះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើ​ជ្រើស​ខុស​ពណ៌​ខុស​សម្បុរ​​ក៏​មើល​ទៅ​មិន​ស្អាត​មិន​សម​ដែរ។ ថ្ងៃ​នេះ​ កញ្ញា នឹង​លើក​យក​របៀប​ជ្រើស​រើស​ពណ៌​ក្រែម​ទៅ​តាម​សម្បុរ​ដែល​នារី​គួរ​តែ​ចេះ ៖

១. សម្បុរ​​ស

មនុស្ស​ស្រី​ដែល​មាន​សម្បុរ​ស​អាច​និយាយ​បាន​ថា​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​ពណ៌​ក្រែម​ព្រោះ​លាប​ពណ៌​អី​ក៏​មើល​ទៅ​ស្អាត​ដែរ។ ពណ៌​ដែល​កួរ​ជ្រើស​​នោះ​មាន​ដូច​ជា៖ ពណ៌​ក្រហម

ពណ៌​ទឹក​ក្រូច

ពណ៌​ផ្កា​ឈូក

ពណ៌​បែក​ស្វាយ

ពណ៌​សាច់ ឬ​ពណ៌​ផ្សេង​ទៀត។

២. សម្បុរ​សណ្ដែក​បាយ(ស​បែក​លឿង)

សម្បុរ​ប៉ុណ្ណឹង​ក៏​មិន​ជា​បញ្ហា​ក្នុង​ការ​ជ្រើស​ពណ៌​ក្រែម​ដែរ ព្រោះ​នៅ​តែ​មើល​ទៅ​ស្អាត​ហើយ​បែប​ធម្មជាតិ​ទៀត​ផង។ ពណ៌​ដែល​គួរ​លាប​នោះ​មាន

ពណ៌​ក្រហម​ស្រាល

ពណ៌​បែក​ផ្កាឈូក

ទឹក​ក្រូច​ស្រាល

ពណ៌​សាច់

៣. សម្បុរ​ស្រគាំ ឬទង់​ដែង​

មនុស្ស​ស្រី​ដែល​មាន​សម្បុរ​បែប​នេះ​គឺ​មើល​ទៅ​បែប​ស្រស់​​ស្អាត​ម្យ៉ាង ហើយ​ពណ៌​ដែល​សម​បំផុត​នោះ​គឺ៖

ពណ៌​សាច់

ក្រហម​ព្រឿងៗ

ផ្កា​ឈូក​បែក​ក្រហម​ស្រាលៗ

៤. សម្បុរ​ស្រអែម

អ្នក​ដែល​មាន​សម្បុរ​នេះ​គឺ​មើល​ទៅ​ស្រស់ ហើយ​ពណ៌​ដែល​សម​ជាមួយ​ស្បែក​គឺ៖

ពណ៌​ក្រហម​ក្រម៉ៅ

ពណ៌​ស្វាយ

ពណ៌​សាច់​ស្រាលៗ

ចុចអាន៖បើ​មិន​ចង់​ឲ្យ​មាត់​ស្ងួត ប្រេះ ហើយ​អាក្រក់​មើល​ទេ កុំ​ធ្វើ​រឿង​​ ៥យ៉ាង​នេះ

ប្រភព៖ jelly ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម