មិនចាំបាច់ហាត់ប្រាណក៏ស្គមបានអោយតែអនុវត្តតាម ៤ ចំណុចនេះ

  • 2020-01-23 03:45:00
  • ចំនួនមតិ 5 | ចំនួនចែករំលែក 61

ការ​សម្រក​គីឡូ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ធ្វើ​ឡើយ​សម្រាប់​មនុស្ស​ម្នាក់ៗ។ វា​អា​ស្រ័យ​ទៅ​លើ​ការ​ព្យា​យាម​អំ​ណត់​របស់​មនុស្ស​ម្នាក់ៗ​និង​ត្រូវ​ការ​ពេល​វេលា។ ហេតុ​ដូច​នេះ ថ្ងៃ​នេះ អ្នក​នឹង​បាន​ដឹង​ពី​វិធី​សម្រក​គីឡូ​ដោយ​មិន​ចាំ​បាច់​ហាត់​ប្រាណ​ក៏​បាន​ដោយ​គ្រាន់​តែ​អនុវត្ត​តាម​វិធី​ទាំង ៤ នេះ​ទៅ​បាន​ហើយ។ វិ​ធី ៤ នោះ​រួម​មាន៖

១. មិន​ទទួល​ទាន​របស់​ផ្អែមៗ​ពេក

រូបតំណាង

ស្ករ​គឺ​ជា​កត្តា​ដ៏​សំ​ខាន់​ដែល​ធ្វើ​ឲ្យ​នា​រី​ៗ​ឡើង​គី​ឡូ​ជា​លំ​ដាប់។ ពេល​ណា​ដែល​អ្នក​កាត់​បន្ថយ​ការ​ទទួល​ទាន​បង្អែម អ្នក​នឹង​អាច​សម្រក​ក្បាល​ពោះ​របស់​អ្នក​បាន​ហើយ។ ដូ​ច្នេះ អ្នក​គប្បី​ចាប់​ផ្តើម​ពី​ថ្ងៃ​នេះ​ទៅ​ប្រសិន​បើ​អ្នក​ចង់​បាន​រាង​ស្រស់​ស្អាត។

២. ទទួល​ទាន​តែ​បៃ​តង​ឲ្យ​បាន​ច្រើន

រូបតំណាង

ការ​ទទួល​ទាន​តែ​បៃ​តង​នឹង​ជួយ​រា​រាំង​ដំណើរ​ការ​នៃ​អង់​សុីម proteolytic ដែល​វា​មាន​នាទី​កាត់​បន្ថយ​ការ​ស្រូប​យក​ប្រូ​តេ​អុី​ន​និង​អា​មី​ណូ​អា​សុីត។ នៅ​ពេល​នោះ​បរិមាណ​ការ​ស្រូប​យក​នៅ​ក្នុង​ពោះ​វៀន​នឹង​ថយ​ចុះ​ជា​ធម្មតា រី​ឯ​ការ​ទទួល​ទាន​កាឡូរី​ក៏​ត្រូវ​កាត់​បន្ថយ​ចុះ​ដែរ។ មួយ​វិញ​ទៀត ប្រ​សិន​បើ​អ្នក​មាន​បញ្ហា​ទល់លា​មក អ្នក​ក៏​អាច​ទ​ទួល​ទាន​តែ​បៃ​តង​ឲ្យ​បាន​ច្រើន។

៣. បន្ថយ​ល្បឿន​ក្នុង​ការ​ទទួល​ទាន​អាហារ

រូបតំណាង

ការ​ទទួល​ទាន​អាហារ​លឿន​ពេក​នឹង​ធ្វើ​ឲ្យ​អ្នក​ចង់​ញុំា​ចំ​ណី​ដោយ​មិន​ដឹង​ខ្លួន។ ជា​ធម្មតា ខួរ​ក្បាល​ត្រូវ​ការ​រយៈ​ពេល ៣០ នាទី​ដើម្បី​ទទួល​សញ្ញា «ការ​បំពេញ» ។ ហេតុ​ដូច​នេះ បើ​អ្នក​ទ​ទួល​ទាន​អា​ហារ​យឺតៗ អ្នក​នឹង​ញុំា​ច្រើន​នោះ​ទេ ហើយ​មួយ​ទៀត​វា​នឹង​ជួយ​អ្នក​ឲ្យ​ឆាប់​មាន​អា​រម្ម​ណ៍​ថា​ឆ្អែត​ទៀត​ផង។

៤. ញុំា​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់​មុន​ពេល​ធ្វើ​លំហាត់​ប្រាណ

រូបតំណាង

ប្រ​សិន​បើ​អ្នក​ធ្វើ​លំហាត់​ប្រាណ អ្នក​គប្បី​ទទួល​ទាន​អាហារ​ល្មម​មុន​ពេល​ហាត់​ប្រាណ​ដើម្បី​ឲ្យ​រាង​កាយ​ទទួល​បាន​សារ​ធាតុ​ចិញ្ចឹម។

រូបភាព៖ Pinterest

ចុចអានបន្ត៖

៤ វិធី​លើក​ទឹក​ចិត្ត​ខ្លួនឯង​ឲ្យ​ទៅ​ហាត់​ប្រាណ បន្ទាប់ពី​ចេញ​ធ្វើការ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន