មើល​តែ​កូន​ដៃ ដឹង​ថា​អ្នក​ជា​មនុស្ស​បែប​ណា​

  • 2020-01-17 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ការ​ទស្សន៍ទាយ​ជា​ច្រើន​ដែល​អាច​បង្ហាញ​ពី​អត្តចរិត​របស់​មនុស្ស​ម្នាក់​ៗ។ ​​ថ្ងៃ​នេះ​ វិបសាយ​កញ្ញា​ក៏​មាន​វិធី​មើល​ចិត្ត​មនុស្ស​មួយ​បែប​ទៀត​ តាម​រយៈ​ការ​មើល​ប្រវែង​កូន​ដៃ​នៅ​ដៃ​ខាង​ស្ដាំ​ ហើយ​ក៏​រក​ឃើញ​ថា មាន​បី​ប្រភេទ​ដូច​ខាង​ក្រោម​នេះ​៖

១-​ កូន​ដៃ​នៅ​កម្ពស់​នឹងថ្នាំង​ទី​៣​នៃ​ដៃ​នាង៖

អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ការពារ​អារម្មណ៍​ខ្លួន​ឯង មិន​ចូល​ចិត្ត​បើក​ចំហ​ឱ្យ​មនុស្ស​ប្លែក​មុខ​បាន​ដឹង​ងាយ​ៗ​ឡើយ​។ អ្នក​សុខ​ចិត្ត​បង្ហាញ​ថា​ ខ្លួន​ឯង​ជា​មនុស្ស​រឹង​មាំ និង​ឯករាជ្យ​ជាង​អ្វី​ដែល​អ្នក​មាន​ពិត​ប្រាកដ​។ ប៉ុន្តែ​ពេល​រាប់​អាន​អ្នក​ណា​ម្នាក់​ហើយ អ្នក​តែង​បង្ហាញ​អារម្មណ៍​ពិត​ឱ្យ​គេ​ដឹង រហូត​ពេល​ខ្លះ​ជឿ​ជាក់​គេ​ពេក​។ អ្នក​ក៏​ជា​មនុស្ស​ចិត្ត​ល្អ​ ពូកែ​ធ្វើការ និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​ការងារ​របស់​ខ្លួន​។

២- ​កូន​ដៃ​​​ទាប​ជាង​ថ្នាំង​ទី​៣​នៃ​ដៃ​នាង៖

អ្នក​ជា​មនុស្ស​អៀន​ច្រើន​ មិន​សូវ​ចូល​ចិត្ត​ទៅ​រក​អ្នក​ណា​មុន​នោះ​ទេ​។ បើ​និយាយ​ពី​រឿង​ស្នេហា​វិញ អ្នក​ជា​មនុស្ស​ស្មោះ​ត្រង់ និង​ហ៊ាន​លះបង់​ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​។ ក្រៅ​ពី​នេះ​ អ្នក​ក៏​ជា​មនុស្ស​ដែល​ពូកែ​លាក់​ការ​សម្ងាត់ ឬ​លាក់​អារម្មណ៍​ខ្លួន​ឯង រហូត​ពេល​ខ្លះ​អ្នក​ផ្សេង​យល់​ថា អ្នក​មិន​ចូលចិត្ត​ចែក​រំលែក​អារម្មណ៍​ជាមួយ​អ្នក​ដទៃ​។ ប៉ុន្តែ​ការពិត​ អ្នក​ជា​មនុស្ស​លន្លង់លន្លោច គ្រាន់​តែ​មិន​ចង់​ឱ្យ​ម្នាក់​ដែល​យើង​ចាប់អារម្មណ៍​នោះ​ដឹង​ចិត្ត​ប៉ុណ្ណោះ។​

៣- កូន​ដៃ​ខ្ពស់​ជាង​ថ្នាំង​ទី​៣​នៃ​ដៃ​នាង​៖

មនុស្ស​ដូច​អ្នក​គឺ​មិន​ចូល​ចិត្ត​គុំកួន ឬ​ចង​អាឃាត​អ្នក​ណា​ឡើយ រឹត​តែ​មិន​ចូល​ចិត្ត​ធ្វើ​ឱ្យ​ខ្លួន​ឯង​ពិបាក​ចិត្ត​ គិត​ច្រើន​។ អ្នក​នៅ​ជុំវិញ​ខ្លួន​អ្នក​តែង​គិត​ថា អ្នក​ជា​មនុស្ស​ចិត្ត​ទូលាយ​ និង​ចេះ​ឱ្យ​តម្លៃ​លើ​យោបល់​របស់​អ្នក​ដទៃ​។ ពេល​មាន​បញ្ហា​អ្វី អ្នក​តែង​ព្យាយាម​ដោះ​ស្រាយ​វា​ដោយ​ខ្លួន​ឯង មិន​ចូល​ចិត្ត​គេចវេះ ឬ​ពឹង​​អ្នក​ដទៃ​ឡើយ បើ​មិន​ទាន់​ប្រឹង​អស់​លទ្ធភាព​៕

ចុចអាន៖

ប្រភព៖ shared

ប្រភព៖ bigodino ប្រែសម្រួល៖ សុគន្ធី

អត្ថបទពេញនិយម