មកដឹងវិធីងាយៗការពារភ្នែកកុំឲ្យស្ងួត ក្នុងរដូវរងារ

  • 2019-12-09 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខែរងារ​បានចូលមក​ដល់​ហើយអ្នក​ទាំងអស់គ្នា! មិនថា​ស្បែក ភ្នែក ក៏អាច​បណ្តាលឲ្យ​មាន​សភាពស្ងួត​បានដែរ។ កត្តា​នៃភ្នែកស្ងួត​អាច​បណ្តាល​មកពីខ្យល់ត្រជាក់​ខ្លាំងនិង​កម្តៅ​ពន្លឺព្រះអាទិត្យជា​ដើម។ ដូច្នេះខាង​ក្រោមនេះ ជាវិធីខ្លះៗ​ការពារ​ភ្នែករ​បស់​អ្នក​កុំ​ឲ្យ​ស្ងួតរួមមាន៖

ជាទូទៅ ជំងឺ​ភ្នែក​ស្ងួតគឺជា​ជំងឺមួយ​ដែល​កើត​មាន​លើមនុស្ស​គ្រប់វ័យ។ ទោះ​បីរោគ​សញ្ញា​មិន​ធ្ងន់ធ្ងរក៏​ដោយ​ប៉ុន្តែ​ប្រសិនបើទុក​ចោល​មិន​បានព្យា​បាលវា​នឹង​បណ្តាល​ឱ្យរលាក​កាន់​តែ​ខ្លាំង​រហូតដល់​បណ្តាលឱ្យ​ភ្នែករលាក។

រូបតំណាង

**ហេតុអ្វី​បានជា ភ្នែក​ស្ងួត?**

ក្នុងរដូវរ​ងារ​ អាកាសធាតុ​ស្ងួតនិង​ត្រជាក់​បណ្តាលឱ្យទឹក​ដែល​មាននៅ​ក្នុងភ្នែក​ស្រាប់​ងាយ​ស្រួល​ហួតជាង​ធម្មតា។ ដូច្នេះ​គ្មាននរណា​ម្នាក់អាច​ប្រឈម​មុខ​នឹងបញ្ហា​នេះទេ។ ហើយ​វាក៏​អាស្រ័យ​លើភាព​ធ្ងន់ធ្ងរនៃ​រាងកាយ​របស់​ភ្នែក​នីមួយៗ

របៀប​ការពារ​ភ្នែក​កុំឲ្យស្ងួត

ទទួល​ទាន​ទឹកឲ្យបាន​ច្រើន​ប្រសិន​បើទឹកនៅ​ក្នងភ្នែក​មានតិច វានឹង​នាំ​ឲ្យអ្នក​កានត់​តែស្ងួត​ភ្នែក​លើស​ដើម។

ចៀសវាង​នៅក្នុង​បរិវេណខ្យល់​ខ្លាំង ខ្យល់ស្ងួត ខ្យល់​ត្រជាក់​និងពន្លឺ​ព្រះអាទិត្យ​ជា​ដើម។

រូបតំណាង

ប្រសិន​បើអ្នក​មិនស្រួល​ក្នុងភ្នែក​អាចព្រិច​ភ្នែក​រយៈពេល ៥ វិនាទី​បាន​ដោយវាជួយ​ផ្តល់​សំ​ណើមទៅ​ដល់​ភ្នែក។ តែបើព្រិច​ភ្នែក​ហើយ​មិន​ប្រសើរ​នោះ​អ្នកអាច​ប្រើ​ទឹក​ភ្នែក​ក្លែង​ក្លាយ​​បាន។

ប្រើប្រាស់​ទឹកភ្នែក​សិប្បនិមិត្ត​នឹងជួយ​អ្នកការពារ​កុំឲ្យភ្នែកស្ងួត។ ទឹកភ្នែក​សិប្បនិម្មិត​អាច​ត្រូវ​បានទិញ​និងប្រើ​ដោយ​គ្មានគ្រោះ​ថ្នាក់​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ក្នុងការ​មាន​ជំងឺ​ផ្សេងៗ។ ​

រូបភាព៖ Pinterest

ចុចអានបន្ត៖

ខែរងា កុំភ្លេចដើរហាត់ប្រាណឲ្យបាន ៣០ នាទីក្នុងមួយថ្ងៃទទួលបានអត្ថប្រយោជន៍ក្រៃលែង

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម