ទម្លាប់​អាក្រក់​​​ ៦​យ៉ាង​​​អាច​​បំផ្លាញ​​ភាព​ស្រស់​បំព្រង​នៃ​ជីវិត

  • 2019-12-02 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​បើ​​ប្រៀប​ធៀប​​​រវាង​មនុស្ស​ពីរនាក់​​​ដែល​មាន​​ជីវិត​រស់​នៅ​​ក្នុង​​ជីវភាព​​ប្រហាក់​ប្រហែល​​គ្នា​ ក្នុង​នោះ​​អ្នក​ទី​១​​ម្នាក់ ​ជាមនុស្ស​​​​រីករាយ​មាន​​​​សេចក្តី​​សុខ​​​​​​​ ឯ​​​អ្នក​ទិ​២​​​​​​វិញ​​​​ ចូល​ចិត្ត​តែ​កើត​ទុក្ខ​​​​​ ជីវិត​​មិន​ស្រស់​​បំព្រង​ទាល់​តែ​សោះ។ តើ​អ្នក​​​​​ចង់​​ដឹង​​អត់​ថា​មក​ពី​មូល​ហេតុ​អ្វី​? ​មាន​ទម្លាប់​អាក្រក់​​​​​៦​យ៉ាង​ ដែល​គួរ​​ជៀស​ បើ​មិន​ចង់​​ឲ្យ​ជីវិត​​អាប់​អួ​​ដូច​ជា​អ្នកទី​២។

១. អង្គុយ​ជាប់​យូរ​ពេក

បើ​​អ្នក​អង្គុយ​ជាប់​​ មិន​​​បាន​ក្រោក​ឬ​មិន​​សូវ​បាន​ធ្វើ​ចលនា​ទាល់​តែ​សោះ​ កម្រិត​នៃ​​​អង់ដូហ្វីន​​និង​អ័រម៉ូន​​ផ្សេង​ទៀត​​​នឹង​​កើន​ឡើង ជា​ហេតុ​ធ្វើ​ឲ្យ​ភាព​ស្រស់​ស្រាយ​​ថយ​ចុះ​។​​ គួរ​ដើរ​​រយៈ​ពេល​​​៣០​នាទី ជា​រៀង​រាល់​ថ្ងៃ ឬ​ហាត់​ប្រាណ​​​ឲ្យ​បាន​​២​ដង​ ក្នុង​មួយ​សប្តាហ៍ ដើម្បី​​ជួយ​​​បង្កើន​​ថាមពល​​ចំពោះ​​រាង​កាយ​​និង​​អារម្មណ៍។​

​​២. មិន​​ចំណាយ​ពេល​​​នៅ​ខាង​​ក្រៅ​

មិន​មែន​តែ​អង្គុយ​ធ្វើ​ការ​ឬ​រៀន​​នៅ​ក្នុង​ផ្ទះ​អាច​​​​​ធ្វើ​ឲ្យ​​​ធុញ​​ថប់​​​នោះ​ទេ ពេល​​ខ្លះ​​សូម្បី​​តែ​​អង្គុយ​​​មើល​កុន​ ​ញ៉ាំ​អី​ក្នុង​ហាង​​​ ក៏​គួរ​ឲ្យ​​ធុញ​​​ដែរ។ ហេតុ​នេះ​ហើយ ​វិធី​ល្អ​​​ដែល​បាន​ណែនាំ​​ដោយ​​​អ្នក​ជំនាញ​ផ្នែក​​ចិត្ត​វិទ្យា​ គឺ​គួរ​ចេញ​​ទៅ​ខាង​ក្រៅ​ស្រូប​យក​​បរិយាកាស ធ្វើ​​ដំណើរ​​កម្សាន្ត ឬ​​និយាយ​លេង​​​ជាមួយ​​​អ្នក​ជិត​ខាង​​ជា​ដើម។

៣​. អារម្មណ៍​មិន​នៅ​ក្នុង​ខ្លួន

​​​​វា​​​​គឺ​ជា​​​សំខាន់​ដែល​អ្នក​ត្រូវ​តែ​​​​ផ្តោត​អារម្មណ៍​​​ទៅ​​លើ​អ្វី​ដែល​​កំពុង​តែ​ធ្វើ ព្រោះ​បើ​​អ្នក​ចេះ​តែ​ស្រមើ​ស្រមៃ​គិត​​ផ្តេសផ្តាស​ពី​​នេះ​​ពី​នោះ​ច្រើន​ពេក នោះ​​ចិត្ត​​របស់​អ្នក​​​នឹង​មិន​ស្ងប់​​ សេចក្តី​សុខ​ក៏​​មិន​អាច​​កើត​ឡើង​​បាន​ឡើយ​​។​

៤. មិន​​​​ចេះ​​ចែក​រលែក​​ជាមួយ​​អ្នក​ដទៃ

ដើម្បី​ជីវិត​កាន់​តែ​មាន​ន័យ ​​​​គួរ​​​រៀន​ចែក​រំលែក​ខ្លះ​ទៅ កុំ​ចិត្ត​ចង្អៀត​ ​ខ្វាយ​ខ្វល់​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ខ្លាំង​ពេក។ អំពើ​ល្អ មិន​សាប​សូន្យ​នោះ​ឡើយ។

៥. ​​​​មិន​​ចុះ​ចំណោម​ជា​មួយ​​គេ​ឯង

​​​ទោះ​អ្នក​ជា​មនុស្ស​​ឯករាជ្យ​ក៏​ដោយ លាក់​ខ្លួន​សំងំ​នៅ​ម្នាក់​មិន​មែន​ជា​រឿង​​ល្អ​ទេ។ ត្រូវ​​មាន​ទំនាក់​ទំនង​ ​ជា​មនុស្ស​ជុំវិញ​ខ្លួន ​ចូលរួម​សកម្មភាព​ថ្មីៗ​ឲ្យ​បាន​ច្រើន ទើប​មិន​សូវស្រ្តេស។

៦. ​គ្មាន​គំនិត​​​​ច្នៃ​​ប្រឌិត​បង្កើត​អ្វី​​​ដោយ​ខ្លួនឯង

​បើ​អ្នក​​​​​មាន​គំនិត​ច្នៃ​ប្រឌិត ​ដូចជា​​​បង្កើត​​របស់​របរ​​ប្រើប្រាស់​ ​គ្រឿង​តុប​តែង​ផ្ទះ​...​ ដោយ​​ខ្លួន​ឯង​ មិន​ត្រឹម​តែ​​ចំនិញ​លុយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ផល​ល្អ​​សម្រាប់​សុខភាព​ទៀត​ផង ព្រោះ​អ្នក​សប្បាយ​រីករាយ​​ ពេល​ឃើញ​ស្នាដៃ​របស់​ខ្លួន ហើយ​​ភាព​​​កើត​ទុក្ខ​ក្រៀម​ក្រំ ​នឹង​​រំសាយ​ទៅ​តាម​ហ្នឹង​ដែរ។

សុភមង្គល មិន​​មែន​ជា​រឿង​លំបាក​​ខ្លាំង​​​ដល់​ថ្នាក់​រក​មិន​​ឃើញ​ឡើយ​​​​ គ្រាន់​តែ​ពេល​ខ្លះ​អ្នក​​បាន​​មើល​រំលង​​រឿង​រ៉ាវ​តូចៗ ដែល​​អាច​បង្កើត​សុភមង្គល​​ពិត​​តែ​​ប៉ុណ្ណោះ​​។​​​​​

ចុចអានបន្ត៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម