មុននឹងទិញកាបូបប្រើ នារីៗគួរដឹងថាកាបូបណាស័ក្ដិសមនឹងរាងខ្លួនឯង

  • 2019-12-04 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​បង្កើន​សម្រស់​ខាងក្រៅ មិត្ត​នារីគួរ​ដឹង​ពីរបៀប​នៃការ​ជ្រើស​រើស​កាបូប​ឲ្យ​ស័ក្ដិសមនឹងរាង​របស់​ខ្លួន​ទើប​ជា​ការ​ល្អ។ កាលណា​អ្នក​ចេះ​ជ្រើសរើស​ឲ្យបាន​ត្រឹមត្រូវ​ហើយ​នោះ វា​នឹង​ជួយ​លើក​សម្រស់​របស់​អ្នក​មិន​ថាអ្នក​មាន​រូបរាង​​បែបណា​ឡើយ។ ផ្ទុយ​ទៅវិ​ញ ការ​ជ្រើសរើស​កាបូប​ខុស​នឹងរៀង​របស់អ្នក វា​អាច​មើលមក​ឆ្គង​មិនសម​នឹងរាង​របស់​អ្នក។ ខាង​ក្រោម​នេះជាវិធី​នៃការជ្រើស​រើស​កាបូប​ឲ្យសម​ទៅ​នឹង​រាង​របស់អ្នក​រួមមាន៖

រូបតំណាង

**មុនដំបូង​អ្នកត្រូវដឹង​ពីដងខ្លួន​របស់អ្នក​សិន ថាអ្នក​មានរាង​ដូចមេ្តច?** ​

១​. ប្រសិនបើអ្នកមានស្មាធំជាងត្រគៀក មានន័យថាអ្នកមានរាងដូចត្រីកោណបញ្រ្ចាស។

២​. ប្រសិនបើអ្នកមានចង្កេះនិងស្មាតូចជាងត្រគៀក មានន័យថាអ្នកមានរាងដូចផ្លែស៊េរី។

៣​. ប្រសិនបើអ្នកមានចង្កេះ ស្មានិងត្រគៀកស្មើគ្នា មានន័យថាអ្នកមានរាងដូចចតុកោណកែង។

រូបតំណាង

៤​. ប្រសិនបើអ្នកមានចង្កេះធំជាងស្មានិងត្រគៀក មានន័យថាអ្នកមានរាងដូចផ្លែប៉ោម។

**៥​**ប្រសិនបើ​អ្នកមាន​មាន​ស្មានិង​ចង្កេះ​ស្មើគ្នា តែតូច​ជាង​ត្រគៀក មានន័យ​ថាអ្នក​មានរាង​ដូចកែវ​កំណត់​ពេលវេលា។

រូបតំណាង

**១​.**ប្រសិនបើ​អ្នកមាន​រាងត្រី​កោណ​បញ្រ្ចាស

​អ្នកគួរ​តែយក​ចិត្តទុកដាក់​នៅបរិវេណ​ចង្កេះ​បន្តិច ដើម្បីឲ្យ​មើលមក​ស៊ីគ្នា។ តំបន់​ដែលអ្នក​គួរដឹង​នោះគឺ​ប្រវែង​និង​ទទឹងនៃ​ខ្សែ។ ដូច្នេះ​អ្នកអាច​ប្រើ​កាបូប​ជាប្រភេទ​ស្ពាយ​ពាក់​កណ្តាលខ្លួន កាបូប​ខ្សែ​ក្រវ៉ាត់ កាបូប​ខ្សែវែង​និង​កាបូប​អត់​ខ្សែ។

រូបតំណាង

២​. ប្រសិនបើ​អ្នកមាន​រាងដូច​ផ្លែស៊េរី

អ្នកគួរដឹង​ពីប្រវែង​ខ្សែនៃកាបូប ខ្សែកាបូប​របស់អ្នក​មិនគួរនៅ​ក្រោម​ប្រវែង​ចង្កេះ​របស់អ្នក​ឡើយ។ ដូច្នេះ​អ្នក​អាចសាក​ប្រើកាបូប​ស្ពាយ​នៅស្មា កាបូប​រាង​ជ្រុងៗ បើអ្នក​ចូលចិត្ត​កាបូប​ខ្សែក្រវ៉ាត់​អ្នកក៏​ប្រើ​ដាក់​នៅចង្កេះ​ក៏បាន​ដែរ។

រូបតំណាង

៣​. ប្រសិន​បើអ្នក​មានរាង​ដូច​ចតុកោណ​កែង

អ្នកត្រូវ​បន្ថែម​កាបូប​មានខ្សែ​បន្តិច​ដើម្បីឲ្យ​ស៊ីនឹងរាងរ​បស់អ្នក។ វាមាន​ន័យ​ថាអ្នកត្រូវ​រក្សា​ប្រវែង​នៃ​ខ្សែ​កាបូប​ដើម្បី​កុំឲ្យធ្លាក់​ក្រោម​ត្រគៀក។ អ្នក​អាចជ្រើស​រើសកាបូប​ស្បែកយួរដៃ កាបូប​ស្ពាយ​ស្មា​យា​កៗ​បាន។

រូបតំណាង

៤​. ប្រសិន​បើអ្នក​មានរាង​ដូចផ្លែប៉ោម

បើអ្នក​មានរាង​បែបនេះ ​អ្នកគួរតែ​ចេះបំភ័ន្តភ្នែក​បន្តិច​ចំពោះ​រូបរាង​នៃដងខ្លួន​របស់អ្នក។ ការរចនា​​និង​ទំហំកាបូប​អ្នកគួរតែ​ចៀសវាង​កាបូប​ប្រភេទ តូច ខ្សែខ្លី​និងកាបូប​គ្មានការរចនា​បានត្រឹមត្រូវ។ ផ្ទុយ​ទៅវិញ អ្នកគប្បី​ប្រើកាបូប​បែបធំៗ​ដូចជា កាបូប​ស្បែកធំ​និង​កាបូប​យួរដៃ។

រូបតំណាង

៥​. ប្រសិនបើអ្នក​មានរាងដូច​កែវកំណត់​ពេលវេលា

អ្នកដែល​មានរាង​នេះគឺពិតជា​ល្អតែម្តង។​បើទោះបីជា​កាបូប​ដៃគឺ​មិនបាន​ឃាំងដង​ខ្លួន​របស់​អ្នក​តែ​អ្នក​មិនគួរជ្រើស​រើសកាបូប​ដែល​បាំងដង​ខ្លួនអ្នក​ទាំងស្រុង​ឡើយ។ អ្នកគួរតែ​មានកាបូប​ដៃសម្រាប់​ចូល​រួម​កម្មវិធី​ផ្សេងៗ៕

រូបតំណាង

រូបភាព៖​ Pinterest

ចុចអានបន្ត៖

សាច់​​ក្លៀក​ស​ម៉ត់​ស្មើ​នឹង​​ស្បែក​ដៃ ​តាម​រូបមន្ត​​ធម្មជាតិ​ ​​៣​បែប​

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម