តើអ្នកឃើញរូបអ្វីមុនគេ? វានឹងបង្ហាញពីអត្ថន័យនិងចរិតរបស់អ្នក
- 2019-11-14 10:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអ្នកឃើញរូបអ្វីមុនគេ? វានឹងបង្ហាញពីអត្ថន័យនិងចរិតរបស់អ្នក
សូម្បីតែការមើលឃើញ រូបភាពផ្សេងគ្នារបស់មនុស្សម្នាក់ៗ ក៏អាចមើលដឹងពីអត្តចរិតរបស់ពួកគេបានដែរ។ រូបភាពនីមួយៗតែងបង្កប់នូវអត្ថន័យរបស់វា ហើយជាក់ស្តែងរូបភាពខាងលើអាចបង្កប់នូវអត្ថន័យ ៣ ផ្សេងគ្នាទៅតាមការមើលឃើញរបស់អ្នក។ ខាងក្រោមនេះជា ចម្លើយដែលបង្ហាញពីអត្តចរិតរបស់អ្នក៖
បបូរមាត់៖ អ្នកជាមនុស្សដែលទទួលយកនូវអ្វីៗតាមភាពជាក់ស្តែង ហើយវិភាគទៅតាមតម្លៃពិតរបស់វា។ អ្នកមិនចូលចិត្តកែប្រែ ឬ ផ្លាស់ប្តូរ អ្វីៗដែលនៅជុំវិញខ្លួនអ្នកឡើយ ហើយក៏មិនព្យាយាមយល់នូវអត្ថន័យបង្កប់របស់អ្វីមួយដែរ។
ដើមឈើ៖ អ្នកជាមនុស្សមានមហិច្ឆតាដែលចូលចិត្តសម្លឹងគោលដៅឆ្ងាយជាងអ្នកដទៃ។ លើសពីនេះទៅទៀត អ្នកជាមនុស្សដែលចូលចិត្តភាពល្អឥតខ្ចោះ និង តែងតែស្វែងរកចំណុចល្អៗនៅគ្រប់កាលៈទេសៈ។
ឬសឈើ៖ អ្នកជាមនុស្សដែលតែងតែវិវត្តខ្លួន ហើយជានិ្ចចកាលចូលចិត្តកែប្រែរឿងរ៉ាវឱ្យល្អឡើងវិញ។
អានបន្ត៖ ដឹងអត់ថា របៀបអង្គុយរបស់អ្នកបង្កប់នូវអត្ថន័យទាំងនេះ?