ដឹងអត់ថា របៀបអង្គុយរបស់អ្នកបង្កប់នូវអត្ថន័យទាំងនេះ?
- 2019-11-08 04:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ថា របៀបអង្គុយរបស់អ្នកបង្កប់នូវអត្ថន័យទាំងនេះ?
ថ្វីត្បិតតែការអង្គុយគ្រាន់តែជាកាយវិការធម្មតាដែលអ្នកតែងតែធ្វើជាប្រចាំ ប៉ុន្តែវាក៏អាចឆ្លុះបញ្ចាំងពីអត្តចរិត និង អារម្មណ៍របស់អ្នកបានដែរ។ របៀបអង្គុយរបស់ម្នាក់ៗអាចផ្លាស់ប្តូរទៅតាមពេលវេលា និង អារម្មណ៍ក៏ពិតមែន តែនៅតែមិនអាចគេចផុតពីការសង្កេតរបស់ សាស្រ្តាចារ្យផ្នែកភាសាកាយវិការម្នាក់ឈ្មោះថា Lilian Glass។
ក្រោយពេលអ្នកយល់ដឹងនូវកាយវិការអង្គុយនេះហើយ អ្នកនឹងអាចយល់ពីអត្ថន័យនៃការអង្គុយរបស់អ្នកដទៃ និង ងាយស្រួលក្នុងការរៀបចំកាយវិការរបស់ខ្លួនឱ្យត្រូវតាមកាលៈទេសៈ។
១. អង្គុយដងខ្លួនត្រង់
ការអង្គុយដោយដងខ្លួនត្រង់ ហើយបើកស្មាទៅក្រោយ បញ្ចាក់ថាអ្នកជាមនុស្សដែលស្វាហាប់ និងមានភាពជឿជាក់ខ្លាំង។
២. អង្គុយគងទាក់ខ្លា
ការអង្គុយគងទាក់ខ្លា អាចមើលទៅមានជឿជាក់តែវាមិនពិតនោះទេ។ អ្នកដែលអង្គុយបែបនេះ ភាគច្រើនជាមនុស្សខ្វះទំនុកចិត្ត និងភាពជឿជាក់ទៅវិញទេ។ យ៉ាងណាមិញ ការអង្គុយបែបនេះក៏ មានអត្ថន័យមួយទៀតផងដែរ។ ភាគច្រើនគេថា បើអ្នកគងជើងបែរទៅខាងណា គេអាចនឹងធ្វើការសន្និដ្ឋានថា អ្នកប្រហែលជាចាប់អារម្មណ៍លើនរណាម្នាក់ដែលនៅទិសនោះ។
៣. អង្គុយពែនភ្នែន
ការអង្គុយពែនភ្នែន មិនថាលើកៅអី ឬ លើដី បង្ហាញថាអ្នកគឺជាមនុស្សដែលមិនសូវខ្វល់ខ្វាយច្រើន មនុស្សមានការគិតទូលំទូលាយ និង រហ័សរហួន។ មិនថែមតែប៉ុណ្នោះ វាអាចមានន័យថាអ្នកចូលចិត្តគិតអ្វីស្រួលៗ និង ជាមនុស្សចូលចិត្តកីឡា។
៤. អង្គុយខ្វែងកែងជើងចូលគ្នា
ការអង្គុយខ្វែងជើងគ្នា ស្របពេលទម្លាក់ជើងចុះពីកៅអី មានន័យថាអ្នក ជាមនុស្សមានទំនុកចិត្ត ហើយមិនសូវមានអីលាក់ទេ។
៥. អង្គុយឱបប្រអប់ដៃខ្លួនឯង
ការអង្គុយឱបប្រអប់ដៃខ្លួនឯង បញ្ចាក់ថាអ្នកជាមនុស្សតែងយកចិត្តអ្នកដទៃ ដោយការឱនលំទោនចំពោះគេ និង ខំប្រឹងយកចិត្តគេពេកដល់ថ្នាក់ឈានដល់ការកុហកជាដើម។
៦. អង្គុយឱបដៃ
ជាធម្មតា អ្នកច្រើនអង្គុយឱបដៃនៅពេលរងា តែវាក៏អាចមានន័យថា អ្នកកំពុងតែមានអារម្មណ៍ខឹង។
៧. អង្គុយខ្វែងកដៃ
កាយវិការអង្គុយបែបនេះ បង្ហាញថាអ្នកគ្មានទំនុកចិត្ត និង មិនសូវមានភាពជឿជាក់។
៨. អង្គុយបត់ជើងមកចំហៀង
ក្រៅពីជាកាយវិការគោរព សំពះព្រះ ការអង្គុយបែបនេះមានន័យថាអ្នកកំពុងចាប់ចិត្ត ឬចង់ចែចង់នរណាម្នាក់ ហើយម្នាក់នោះគឺច្បាស់ជានៅទិសដែលក្បាលជង្គង់អ្នកបត់ទៅរកហ្នឹងតែម្តង៕
ចុចអានបន្ត៖ រូបមន្ត៤ ធ្វើឱ្យស្បែកជើងដែលប្រឡាក់ ត្រឡប់មកសស្អាតដូចថ្មីអ៊ីចឹង