មានតែយកគ្រួសារទើបអាចតបស្នងគុណឪពុកម្ដាយបាន?
- 2019-09-20 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានតែយកគ្រួសារទើបអាចតបស្នងគុណឪពុកម្ដាយបាន?
មនុស្សជាច្រើនតែងតែនិយាយប្រាប់ខ្ញុំថា ត្រូវប្រញាប់យកគ្រួសារ ដើម្បីតបស្នងគុណឪពុកម្ដាយ។ តែខ្ញុំតែងសួរខ្លួនឯងថា តើនេះគឺជាវិធីមួយគត់ដើម្បីតបស្នងគុណមែនឬអត់?
នៅក្នុងផ្នែកធនាគារ នៅពេលខ្ញុំទៅកម្ចីលុយគេ ខ្ញុំត្រូវតែសងគេវិញ ទាំងដើមទាំងការ។ នៅកំឡុងពេលរកលុយសងគេ ភាគីខាងខ្ចីលុយតែងមានអារម្មណ៍ថាធ្ងន់ធ្ងរ គេងមិនលក់ បក់មិនល្ហើយ។ អារម្មណ៍មួយនេះ គឺស្រដៀងគ្នានឹង ពាក្យថាត្រូវតបស្នង “គុណ” ចំពោះឪពុកម្ដាយ។
ប្រសិនបើដូចគេថាមែន ដែលគេថា គ្មានអ្នកណាស្រលាញ់កូនស្មើឪពុកម្ដាយនោះ ប្រាកដជានឹងមិនធ្វើឲ្យធ្ងន់ចិត្តដោយសាររឿងសងគុណនោះ ត្រឹមត្រូវទេ?
តែបន្ទាប់មក ម្ដាយខ្ញុំស្រាប់តែនិយាយថា៖ “អ៊ីចឹងក៏បាន បើមិនយកដើម្បីម៉ាក់ទេ ក៏កូនឯងក៏គួរយកគ្រួសារដើម្បីខ្លួនឯងដែរ ព្រោះពេលចាស់ទៅគ្រាន់មានកូនមើលថែរក្សាទៀត”។
ខ្ញុំភ្ញាក់ខ្លួនព្រើត ស្ទើរតែមិនជឿថា អ្នកម្ដាយមានលេសច្រើនយ៉ាងនេះដើម្បីឲ្យខ្ញុំរកប្ដីសោះ។ ហើយគាត់បានរៀបគម្រោងឲ្យខ្ញុំមានគ្រួសារតាំងពីយូរណាស់មកហើយ។ មកដល់ត្រឹមនេះ ប្រាកដជាមានមនុស្សមិនតិចឡើយថាខ្ញុំជាកូនអកត្តញ្ញុ មិនមែនដូចនេះឡើយ។ ព្រោះមានរឿងមួយចំនួនដែលកាលពីក្មេងយើងបានរៀន ក៏មិនមែនត្រូវទាំងអស់ដែរ។ ដ្បិតកាលពីក្មេង អ្នកគ្រូប្រាប់ថា យើងត្រូវតែស្មោះត្រង់ មិនត្រូវនិយាយកុហកទេ។ តែជាក់ស្ដែង ការពិតទៅ មនុស្សធំនិយាយកុហកច្រើនជាងក្មេងទៀតផង គ្រាន់តែគេសម្ដែងដូចពួកគេជាមនុស្សស្មោះត្រង់ប៉ុណ្ណោះ។
និយាយតាមត្រង់ ខ្ញុំមិនយល់នូវការដែលទាល់តែមានគ្រួសារទើបអាចតបស្នងគុណឪពុកម្ដាយបាននោះឡើយ។ យោងតាមការស្ទ្ងង់មតិ មានប្រជាជនដល់ទៅជាង៥០%លើពិភពលោក មិនមានគូស្រករ ចឹងមានន័យថាពួកគាត់សុទ្ធតែជាកូនអកត្តញ្ញូទាំងអស់? ដូចនេះសូមអ្នកនិយាយបែបនោះគិតឡើងវិញ នៅពេលប្រាប់ថា ទាល់តែយកគ្រួសារទើបសងគុណអស់នោះ៕
ចុចអាន៖ បុរសម្នាក់នោះគ្រាន់លេងសើចអ្នកប៉ុណ្ណោះ បើមានសញ្ញា៥យ៉ាងនេះ