រឿង៣យ៉ាង និងមនុស្ស៣ប្រភេទដែលមនុស្សស្រីឆ្លាតមិនដែលយកខួរក្បាលទៅខ្វល់ជាមួយ
- 2019-01-14 08:57:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង៣យ៉ាង និងមនុស្ស៣ប្រភេទដែលមនុស្សស្រីឆ្លាតមិនដែលយកខួរក្បាលទៅខ្វល់ជាមួយ
មនុស្សស្រីឆ្លាតឈ្លាសមិនដែលខ្វល់នឹងពាក្យសម្ដីអ្នកដ៏ទៃ ហើយក៏មិនដែលធ្វើឲ្យនរណាម្នាក់ឈឺចាប់ដោយសារនាងដែរ។ ការទទួលយកពាក្យសម្ដីអ្នកដ៏មកគិតធ្វើឲ្យជីវិតរបស់អ្នកកាន់មានភាពធុញទ្រាន់ អ៊ីចឹងខាងក្រោមនេះជារឿងនិងមនុស្ស៣ប្រភេទដែលមនុស្សស្រីឆ្លាតមិនដែលខ្វល់៖
រឿង៣យ៉ាងមិនត្រូវខ្វល់៖
១ មិនត្រូវការអ្នកផ្សេងមកស្វែងយល់ពីជីវិតរបស់នាងឡើយ
មនុស្សស្រីចាស់ទុំ ទាន់សម័យ និងមានទំនុកចិត្តតែងតែហ៊ានសម្រេចចិត្តធ្វើអ្វីដោយខ្លួនឯង។ បើមនុស្សនៅជុំវិញនាងមិនលើកទឹកចិត្ត នោះពួកគេក៏គ្មានសិទ្ធិមករិះគន់ឬវិនិច្ឆ័យការរស់នៅរបស់នាងដែរ ព្រោះដោយសារតែភាពលំបាកនិងឧបសគ្គជាច្រើនទើបធ្វើឲ្យនាងមិនត្រូវការយោបល់និងគំនិតអវិជ្ជមានទាំងនោះ។
២ មិនចាំបាច់សុំទោសទេ បើយើងមិនបានធ្វើខុស
ពេលនរណាម្នាក់ធ្វើខុសហើយសុំទោសនោះជារឿងធម្មតា។ វាបង្ហាញថាអ្នកជាមនុស្សចេះទទួលស្គាល់កំហុស។ ប៉ុន្តែកុំធ្វើអ្វីដើម្បីគ្រាន់តែផ្គាប់ចិត្តអ្នកដ៏ទៃ ហើយក្បត់នឹងខ្លួនឯង ត្រូវចាំថា បើយើងមិនឲ្យតម្លៃខ្លួនឯងនោះទេ អ្នកផ្សេងក៏មិនឲ្យតម្លៃយើងដូចគ្នា។
៣ មិនត្រូវអន់ចិត្តនឹងរូបរាងរបស់ខ្លួនឯង
មិនថា ខ្មៅ ស ស្គម ធាត់ ខ្ពស់ ឬទាបនោះទេ វាជាអ្វីដែលម្ដាយឪពុករបស់យើងបានផ្ដល់ឲ្យ។ លោកទាំងពីរប្រាកដជាខឹងខ្លាំងណាស់ ពេលមាននរណាម្នាក់និយាយថា កូនស្រីគាត់មិនស្អាត ហើយគាត់រឹតតែខូចចិត្តខ្លាំង បើដឹងថាអ្នកមិនពេញចិត្តនឹងរូបរាងខ្លួនឯង។ ដូចច្នេះហើយ កុំខ្វល់ពីសម្ដីរបស់អ្នកដ៏និយាយពីរាងកាយអ្នក ព្រោះតម្លៃរបស់មនុស្សគឺឋិតនៅលើចិត្តគំនិតតែប៉ុណ្ណោះ ហើយត្រូវចងចាំថា មនុស្សស្រីដែលស្រស់ស្អាតបំផុតគឺជាអ្នកដែលមានទំនុកចិត្តលើខ្លួនឯង។
មនុស្ស៣ប្រភេទដែលមិនគួរខ្វល់ជាមួយ៖
១ មនុស្សដែលនិយាយអាក្រក់នៅក្រោយខ្នងអ្នក
មនុស្សដែលតែងនិយាយអាក្រក់នៅក្រោយខ្នងអ្នក គឺដោយសារពួកគេគ្មានអ្វីប្រសើរជាងអ្នកតែប៉ុណ្ណោះ។ អ្នកត្រូវតែធ្វើជាមិនដឹងរឿងអ្វីទាំងអស់ ពួកគេកាន់តែនិយាយ អ្នកកាន់តែរស់នៅឲ្យបានប្រសើរ នោះហើយគឺជាការតបស្នងដ៏ល្អបំផុតទៅកាន់មនុស្សប្រភេទនេះ។
២ មនុស្សដែលក្បត់អ្នក
ពេលដែលអ្នកខំស្មោះជាមួយគេអស់ពីចិត្ត តែចុងក្រោយគេនៅតែក្បត់អ្នក ដូច្នេះយើងមិនចាំបាច់ស្វែងរកហេតុផលអ្វីទាំងអស់ ហើយត្រូវតែរក្សាភាពស្ងៀមស្ងាត់ និងបន្តរស់នៅដោយគ្មានមនុស្សក្បត់នោះ។ ត្រូវចាំថានឹងមានមនុស្សជាច្រើនទៀតដែលនឹងត្រូវឈឺចាប់ដោយសារគេ ហើយមនុស្សដូចគេមិនស័ក្ដិសមនឹងអ្នកឡើយ។
៣ មនុស្សដែលធ្វើជាភ្លេចអ្នក
ពេលដែលមិត្តភ័ក្ដិដែលអ្នកធ្លាប់ស្គាល់ធ្វើជាមិនស្គាល់យើង ពេលបានជួបគ្នានៅកន្លែងណាមួយ បញ្ជាក់ថាគេមិនចង់មានទំនាក់ទំនងនឹងអ្នកទៀតនោះទេ ដូច្នេះហើយកុំព្យាយាមទៅសួរនាំគេអី អ្នកមិនគួរទៅបន្ថយតម្លៃខ្លួនឯងដើម្បីគ្រាន់តែផ្គាប់ចិត្តនរណាម្នាក់នោះទេ៕