៧ឃ្លា បើបុរសហ៊ាននិយាយ មានន័យថាគេចាប់ផ្ដើមអស់ចិត្តហើយ
- 2018-12-22 01:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ឃ្លា បើបុរសហ៊ាននិយាយ មានន័យថាគេចាប់ផ្ដើមអស់ចិត្តហើយ
គ្មានអ្វីដែលឋិតថេររហូតទេ នៅលើលោកនេះ។ អ្វីគ្រប់យ៉ាងសុទ្ធតែប្រែប្រួល គ្រាន់តែយូរឬឆាប់ប៉ុណ្ណោះ។ ស្នេហាក៏ដូចគ្នា ដំបូងគាត់ស្រឡាញ់អ្នកខ្លាំង ប៉ុន្តែក្រោយរស់នៅជាមួយគ្នាជាច្រើនឆ្នាំ ក្ដីស្រឡាញ់ទាំងនោះក៏អាចរលាយបាត់បន្តិចម្ដងៗរហូតធ្លាក់ដល់ចំណុចសូន្យ។ ដើម្បីឲ្យអ្នករឹតតែអស់សង្ស័យ ខាងក្រោមនេះហើយជាពាក្យ៧ឃ្លាដែលមនុស្សប្រុសដែលអស់ចិត្តស្រឡាញ់ តែងនិយាយទៅកាន់គូស្នេហ៍របស់គាត់ បើផ្អែកតាមអ្នកជំនាញចិត្តសាស្ត្រ៖
១. ហេតុអ្វីបងត្រូវពន្យល់អូនគ្រប់រឿងនោះ!
ការសួរដេញដោលចង់ដឹងរឿងរ៉ាវផ្ទាល់ខ្លួនគាត់គ្រប់ជំហានពេក គឺជារឿងដែលមិនគួរធ្វើ ប៉ុន្តែវាជារឿងត្រឹមត្រូវ និងទូទៅបំផុតដែលគាត់គួរតែចែករំលែក ឬរៀបរាប់ប្រាប់សកម្មភាពសំខាន់ៗមួយចំនួននៃជីវិតប្រចាំថ្ងៃរបស់គាត់ឲ្យអ្នកបានដឹងដែរ។ ដូច្នេះបើគាត់មិនចង់ធ្វើបែបនេះទេ មានន័យថាគាត់លែងខ្វល់ពីអ្នកទៀតហើយ។
២. វាមិនមែនជាបញ្ហារបស់បងទេ ឬ វាជាបញ្ហារបស់អូន
នេះគឺជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថាសម្ពន្ធភាពស្នេហារបស់អ្នកទាំងពីរដើរដល់ភាគបញ្ចប់ហើយ។ គាត់លែងចាប់អារម្មណ៍ចំពោះបញ្ហារបស់អ្នក ទោះបីជាអ្នកស្នើសុំការជួយជ្រោមជ្រែងពីគាត់យ៉ាងណាក៏ដោយ។
៣. បើអូនមិនចូលចិត្តទេ! រកអ្នកផ្សេងទៅ!
ប្រសិនគាត់នៅស្រឡាញ់អ្នក រាល់ពេលអ្នករិះគន់ចំពោះកំហុសឆ្គងរបស់គាត់ គាត់តែងតែព្យាយាមកែលំអ។ ប៉ុន្តែបើគាត់លែងធ្វើបែបនោះ នោះមានន័យថាអ្នកមានសិទ្ធិគ្រប់គ្រាន់ក្នុងការដើរចេញ ព្រោះគាត់ក៏គ្មានអ្វីត្រូវស្ដាយស្រណោះអាឡោះអាល័យជាមួយអ្នកទៀតដែរ។
៤. បងមិនជឿទេ!
គាត់ព្យាយាមតាមចាប់កំហុស បង្ខំឲ្យអ្នកនិយាយដោះសា ដើម្បីបង្កជម្លោះ ទោះបីវាមិនមែនជាកំហុសរបស់អ្នកក៏ដោយ។ គាត់ព្យាយាមគ្រប់គ្រង គាប់សង្កត់អ្នកតាមតែអាចទៅរួច។ នេះក៏ប្រហែលជាគាត់កំពុងរកលេស ដើម្បីសុំបែកគ្នាជាមួយអ្នកក៏ថាបាន។
៥. ធ្វើអ្វីក៏ធ្វើទៅ!
ជម្រើសរបស់អ្នក គឺជាអ្វីដែលអ្នកត្រូវជ្រើសរើសដោយខ្លួនឯង។ គាត់លែងចង់លូកដៃ ឬជ្រៀតជ្រែកតទៅទៀត។ គាត់បង្ហាញភាពព្រងើយកន្តើយ សោះកក្រោះ យ៉ាងមានជំនឿចិត្ត ដោយមិនខ្វល់ចំពោះការខឹង ឬអន់ចិត្តរបស់អ្នកឡើយ ។
៦. អូនឯងគិតច្រើនពេកហើយ
ពេលខ្លះ មនុស្សស្រីប្រហែលជាគិតច្រើនតែឯងមែន។ ប៉ុន្តែពាក្យមួយឃ្លានេះមិនមែនជាចម្លើយ ដែលសមស្របដូចគ្នា។ អ្នកត្រូវតែសួរបញ្ជាក់ និងឲ្យគាត់ពន្យល់ឲ្យបានច្បាស់លាស់។ ប៉ុន្តែបើគាត់នៅតែឆ្លើយពាក្យមានឃ្លានេះដដែល ច្បាស់ណាស់នេះជាសញ្ញាអស់ចិត្តរបស់គាត់។
៧. បងពិតជាស្រឡាញ់អូនខ្លាំងណាស់
នៅពេលដែលគាត់និយាយពាក្យនេះ ដោយព្យាយាមសង្កត់ន័យឲ្យខ្លាំង ដើម្បីឲ្យអ្នកជឿជាក់លើគាត់ មានន័យថាគាត់ប្រហែលជាព្យាយាមបិទបាំងរឿងមិនល្អមួយចំនួនក្រោយខ្នងអ្នក។ ការប្រើសម្ដីផ្អែមល្ហែមបែបនេះ គឺជាយុទ្ធសាស្ត្រដ៏ល្អក្នុងការលួងលោម ពេលខ្លួនសាងកំហុស ៕
ចុចអាន៖
អារម្មណ៍នឹងទៅជាយ៉ាងណាបើស្រលាញ់ប៉ះចំបុរសធំដឹងក្ដីម្នាក់?
ឈប់ចាំប្រុសម្នាក់នោះតទៀតទៅ បើគេគ្មានសូម្បីសញ្ញា ៥ យ៉ាងនេះ