ចង់មានសិទ្ធិគ្រងបេះដូងមនុស្សស្រីរឹងមាំ ប្រុសៗត្រូវដឹងចំណុចទាំង ៨ នេះសិន
- 2018-07-17 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់មានសិទ្ធិគ្រងបេះដូងមនុស្សស្រីរឹងមាំ ប្រុសៗត្រូវដឹងចំណុចទាំង ៨ នេះសិន
បើសិនជាបុរសណា ចង់មានសិទ្ធមកគ្រងបេះដូងមនុស្សស្រីដែលរឹងមាំ ថ្វីត្បិតតែពិបាកនិងត្រូវចំណាយពេលយូរបន្តិចមែន ប៉ុន្តែអ្នកសំណាងបំផុតបើអាចយកឈ្នះបេះដូងរបស់នាងបាន ព្រោះមនុស្សស្រីរឹងមាំកម្រលង់ស្រលាញ់អ្នកណាផ្ដេសផ្ដាសណាស់។ ហេតុនេះហើយ បើពិតជាចង់បាននាងជាគូជីវិតមែន បុរសមិនគួរមើលរំលងនូវចំណុចទាំង១០នេះឡើយ។
១. គោរពឲ្យតម្លៃនាង
នាងមិនត្រូវការមនុស្សប្រុសណា ដែលចូលមកសម្លឹងឃើញចង់បានតែរូបរាងកាយ។ នាងត្រូវការមនុស្សប្រុស ដែលស្រលាញ់នាងដោយការគោរពឲ្យតម្លៃ និងការយកចិត្តទុកដាក់។
២. សរសើរនាង
នាងមិនមែនចង់ឲ្យអ្នកនិយាយសរសើរបញ្ជោរគ្រប់ពេលនោះទេ ប៉ុន្តែមនុស្សស្រីរឹងមាំ តែងតែធ្លាប់ទទួលបានជ័យលាភី ឬជោគជ័យទៅលើរឿងផ្សេងៗជាច្រើន ដូច្នេះពាក្យសរសើរចេញពីមាត់មនុស្សប្រុស ជាការបង្ហាញភាពស្ញប់ស្ញែង និងជាកម្លាំងចិត្តដ៏ធំសម្រាប់នាង។
៣. សួរសំនួរទៅនាង
នាងចូលចិត្តឲ្យគេសូរសំនួរ ព្រោះនាងចង់ចែករំលែកអ្វីដែលនាងមាន ទៅឲ្យមនុស្សគ្រប់គ្នាបានដឹង។ បើមនុស្សប្រុសណា គិតតែពីនិយាយអួតខ្លួនឯងពីនេះពីនោះ ចង់សម្ញែងទ្រព្យដើម្បីបានការចាប់អារម្មណ៍ពីនាង អ្នកយល់ច្រឡំធំហើយ ព្រោះនាងមិនចូលចិត្តបែបនេះទេ។
៤. ប្រាកដប្រជាជាមួយនាង
នារីបែបនេះមិនសូវជាខ្វាយខ្វល់ពីរឿងស្នេហានោះទេ ប៉ុន្តែដរាបណានាងដក់ចិត្តស្រលាញ់នរណាម្នាក់ហើយ នាងច្បាស់ជាចាត់ទុកចង់បានម្នាក់នោះជាគូជីវិតមិនខាន ដូច្នេះកុំចង់លេងសើចជាមួយនាងឲ្យសោះ។
៥. យកចិត្តទុកដាក់ ចំពោះរឿងតូចតាច
ប្រុសៗអាចមិនបានចាប់អារម្មណ៍លើរឿងតូចតាចមួយចំនួន ដែលវាមានន័យយ៉ាងធំធេងសម្រាប់មនុស្សស្រី ដូចជាទិញផ្កាឲ្យនាង មិនភ្លេចពាក្យជូនពរក្នុងថ្ងៃខួបកំណើត នាំនាងទៅកន្លែងដែលនាងប្រាថ្នា។ ទាំងនោះសុទ្ធតែជាអ្វី ដែលមានន័យខ្លាំងណាស់សម្រាប់នាង។
៦. ត្រូវដឹងថានាងក៏មានចំណុចខ្សោយដែរ
ឃើញនាងរឹងមាំ សើចសប្បាយ មិនងាយហូរទឹកភ្នែក កុំគិតថានាងមិនចេះកើតទុក្ខ។ ពេលខ្លះទឹកភ្នែកក៏ហូរស្រក់មកយ៉ាងងាយ បើសិនជាអ្នកធ្វើឲ្យនាងឈឺចាប់។ ម៉្យាងវិញទៀតជួយលួងនាងផង ពេលនាងខឹង ឬពិបាកចិត្ត ព្រោះមនុស្សស្រីខ្លាំងប៉ុនណាក៏ត្រូវការភាពកក់ក្តៅដែរ។
៧. មានគោលដៅច្បាស់លាស់ក្នុងជីវិត
នាងគិតថាមនុស្សប្រុសមិនចាំបាច់ត្រូវតែមានទ្រព្យសម្បត្តិមហាសាលនោះទេ។ នាងត្រូវការអ្នកណាដែលមានសមត្ថភាព មានគោលដៅច្បាស់លាស់ក្នុងជីវិត ម្នាក់នោះហើយជាដៃគូស័ក្ដិសមឥតខ្ចោះសម្រាប់នាង។
៨. ចេះផ្អែមល្ហែម
អ្នកមិនបាច់ចាត់ទុកនាងដូចជាម្ចាស់ក្សត្រីក៏បានដែរ ប៉ុន្តែត្រូវចេះផ្តល់ភាពផ្អែមល្ហែម ដោយនិយាយពាក្យពីរោះស្តាប់ទៅកាន់នាង មិនស្រែកគំហកដាក់ទោះបីជាខឹង ស្មោះត្រង់ចេញពីចិត្ត មិនមែនផ្អែមតែសម្តី។
ចុចអានបន្ត៖